តាមរបាយការណ៍ស្រាយជ្រាវថ្មីពីមជ្ឈមណ្ឌល HLDI (Highway Loss Data Institute) ដែលវិភាគទិន្នន័យការបាត់បង់រថយន្ដបុគ្គលរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា រថយន្ដ Toyota Prius កំពុងតែក្លាយជាទីពេញនិយមសម្រាប់លោកចោរ ដោយវាមានអាថិភាពត្រូវចោរលួច ៤០ដងលើសឡានធម្មតា។
ភាគច្រើនលោកចោរបេតី លួចដោះយកសំបុកឃ្មុំបំពង់ស៊ីមុាំងរបស់វាដោយគោលដៅចម្បងគឺ Prius សេរីឆ្នាំ 2004 ដល់ 2009 ហេតុផលគឺដោយសារតែ សំបុកឃ្មុំបំពង់ស៊ីមុាំងរបស់វា មានជាតិ ប្លាទីន រូដ្យូម ប៉ាឡាដ្យូម និងរ៉ែលោហៈធាតុមានតម្លៃដទៃទៀត ដែលកំពុងតែឡើងថ្លៃក្នុងទីផ្សារបច្ចុប្បន្ន និងដោយសារតែកង្វះខាត តម្រូវការគ្រឿងបង្គុំឡាន ក្នុងពេលថ្មីៗនេះ។ សារធាតុទាំងអស់នេះដើរតួនាទីសំខាន់ក្នុងការបម្លែងជាតិពុលចេញពីម៉ាស៊ីនឡាន និងធ្វើឲ្យឡានមានសម្លេងស្ងាត់ ។
តាមទិន្នន័យក្នុងវេបសាយគ្រឿងបន្លាស់ AutoCatalystMarket.com បានបង្ហាញថា សំបុកឃ្មុំបំពង់ស៊ីមុាំងប្រភេទ GD3+EA6 ក្នុងឡាន Prius ជំនាន់ទី ២ មានតម្លៃជាង $1,022 ហើយប្រភេទស្រដៀងគ្នានេះមាន ក្នុង Prius ជំនាន់ទី ៣ ដែរ មានតម្លៃ $548 ជាង។
ក្រៅពីនេះ ដោយសារតែនៅលើសំបុកឃ្មុំបំពង់ស៊ីមុាំង មិនមានបញ្ជាក់លេខ VIN នោះធ្វើឲ្យម្ចាស់ឡាន ពិបាកស្វែងរកគ្រឿងបង្គុំ ដែលបាត់ហើយ។
ប្រភព៖ NewsWeek អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024