សុីកាន់តែតិច​ 4​ លីត្រ ជិះបាន១០០គីឡូម៉ែត្រ Toyota Prius អត់បារម្ភសាំងឡើងថ្លៃ នៅខ្មែរក៏សម្បូរដែរ

អ្នកទស្សនា
7702
0/ AKlasseAuto Promotion
Untitled-1.jpg

ចំពោះឡានស៊ីសាំងតិច ស្រុកខ្មែរគ្មានអីល្អជាងអាព្រូសទេ វាជាការពិត ក្រុមហ៊ុន Toyota តែងតែព្យាយាម ផលិតឡានដែល សុីសាំងតិចតាមដែលអាចធ្វើទៅបាន។ កន្លងមកឃើញតែព្រូសជំនាន់ទី២ នឹងទី៣ ចំពោះជំនាន់ទី៤ នេះដែរ Toyota បានបញ្ចេញពីរម៉ូឌែលដូចជា៖ Prius Standard និង Prius Prime Plug-In ដែលផលិតចាប់ពីឆ្នាំ ២០១៦ ដល់២០២២ ហើយក្នុងឆ្នាំ២០១៩ Prius បានប្ដូរូបរាងដំណាក់កាលទី១ ក្នុងជំនាន់ទី៤ រហូតដល់ឆ្នាំ២០២២ សព្វថ្ងៃនេះ។

តែថ្ងៃនេះ Advan Auto នឹងនិយាយអំពី Toyota Prius Standard ឆ្នាំ២០១៦ ម្ដង នៅខ្មែរក៏សម្បូរអ្នកជិះដែរ ព្រោះតែភាពទំនើប និងស៊ីសាំងតិច។

និយាយពីម៉ាស៊ីនវិញ Toyota នៅតែប្រើ ៤ស៊ីឡាំងដដែល ចំណុះ១.៨លីត្រ បូកទាំងម៉ាស៊ីនសាំង និងម៉ូទ័រអគ្គិសនីមួយគ្រាប់ ផលិតបាន ១២១សេះ រត់ដោយប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ (FWD)។ ប្រើ យ៉ាន់កង១៧អីញ (Option 3 ចុះក្រោម ១៥អីញ) ហ្វ្រាំងឌីសគៀបមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS នៃកង់ទាំងបួន។ ល្បឿនអតិបរិមា ១៨០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពីរ​ ០-១០០គីឡូម៉ែត្រប្រើពេល ១០វិនាទី។

កម្រិតស៊ីសាំងក្នុងក្រុង ៤.៣លីត្រនិងក្រៅក្រុងផ្លូវលាត ៤.៧លីត្រ ក្នុង១០០គីឡូម៉ែត្រ។

សម្រាប់ Option Two Eco ស៊ីតែ ៤លីត្រប៉ុណ្ណោះ សម្រាប់ក្នុងក្រុង នឹងក្រៅក្រុង ៤.៥លីត្រ ក្នុង១០០គីឡូម៉ែត្រ។

រូបរាងខាងក្រៅ ឌីស្សាញបែប ជ្រុងស្រួចៗទាំងផ្នែកខាងមុខ និងខាងក្រោយ ងាយស្រួលបត់បែន ជួយសម្រួលលំហូរខ្យល់ ក្នុងការបើកបរ។ ចង្កៀងមុខវែងស្រួច ប្រភេទ Bi-LED projector low- and high-beam headlights អមជាមួយនឹង LED Daytime Running Lights និងពិលកាង មួយគួរនៅខាងក្រោម ចំណែកស្ដុបក្រោយ វែងទម្លាក់មកក្រោម ជាប្រភេទ LED Bar។

ជើងក្រោមត្រូវបាន Toyota ផ្លាស់ប្ដូរល្អប្រសើរជាងជំនាន់មុនៗដោយបំពាក់ជាមួយ Independent Suspension នឹង Stabilizer bar Suspension ទាំងផ្នែកខាងមុខ និងខាងក្រោយ នៃកង់ទាំងបួន ធ្វើអោយកាបើកបរ មិនឃ្លីងឃ្លោងទប់លំណឹងបានល្អប្រសើរ នឹងងាយស្រួលបត់បែន ពិសេសការបើកបរក្នុងក្រុង។

ចំពោះជម្រើស Option Prius បែងចែកចេញជា ៦ ឯណោះដូចជា៖Option Two, Two Eco, Option Three, Three Touring, Option Four, និង Four Touring ។

និយាយពីភាពទំនើប

នៃបច្ចេកវិទ្យារបស់ Option Four រួមមាន៖

-ផ្លឹតទឹកអូតូ (Rain-sensing)

-កៅអីអ្នកបើកបរ អាចលៃបាន ៨របៀប និងជំនួយដោយ power lumbar support

(8-way power-adjustable driver’s seat)

-ដំបូលបើកប្រភេទ (moonroof with sliding sunshade)

-កញ្ជាក់មើលក្រោយកាត់ចំណាំងផ្លាត( Auto-dimming rearview mirror)

-សញ្ញាបង្ហាញពេលមានការវាជែង (Blind Spot Monitor )

-មានផែនទី នឹងបង្ហាញពីការកក់ស្ទះចររាចរណ៍ (Navigation and Cross-Traffic Alert)

-សម្រាប់ចាប់ស្ថានភាពនៅខាងក្រោយឡាន នឹងចាប់ហ្វ្រាំងនៅពេលជិតបុកប៉ះអ្វីមួយ (Intelligent Clearance Sonar)

-កុងទ័របង្ហាញ ពត៍មាននៅកញ្ចក់ខាងមុខ (Color Head up display )

-ប្រព័ន្ធសាកទូរសព្ទ័ឥតខ្សែរ (Wireless Charging)

- ប្រព័ន្ធចូលចតដោយស្វ័យប្រវត្ត (Intelligent Parking Assist)

-ប្រព័ន្ធការពារចោរកម្ម នឹងលោតសញ្ញាចាប់ទីតាំង  (Stolen Vehicle Locator)

+បន្ថែមជាមួយនឹង Toyota Safety Sense

- ប្រព័ន្ធចាប់សញ្ញាហ្វ្រាំងបន្ទាន់ពេលមានឧបសគ្គ (Pre-Collision System)

-ជូនដំណឹងពេល ឡានបើកខុសកន្លង (Lane Departure Alert)

-តម្លើង ទម្លាក់ភ្លើងដោយស្វ័ប្រវត្តិ (Auto High Beams )

- រាដាកំណត់ល្បឿនឡានខាងមុខ ជាដើម។(Dynamic Radar Cruise Control ​)

ចំពោះOption Four Turing វិញត្រូវបាន Toyota បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ២.៤លីត្រ អាចផលិតកម្លាំងបាន ១៩៤សេះឯណោះ នឹងរត់ដោយប្រភេទ ប៉ុងពីរ (AWD)។

តម្លៃអាចទិញបាន ចន្លោះពី ៣ម៉ឺនដុល្លារស្ដើង ទៅ៣ម៉ឺនដុល្លារក្រាស់ អាស្រ័យលើ Option ឆ្នាំផលិត និងពណ៍ជាដើម។

សរុបមក Toyota Prius ២០១៦នេះ ទំនើបគ្រាន់បើ ម៉្យាងទៀតឆ្នាំរាងខ្ពស់ តម្លៃក៏តាមនឹងដែរ។ ថ្លៃមែន តែសន្សំសំចៃច្រើន នៅស្រុកយើងក៏សម្បូរនាក់ជិះច្រើនដែរ ចុះបើបងប្អូនមានលុយ ៣ម៉ឺនដុល្លារជាង គួរតែទិញវាជិះ ឬអត់។

អត្ថបទ៖ BunSak 

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More