គន្លឺះសំខាន់ៗ ៥យ៉ាងថែទាំឡានអ្នកឲ្យនៅស្អាតដូចថ្មី លក់ចេញវិញបានថ្លៃ

អ្នកទស្សនា
1256
0/ AKlasseAuto Promotion
2021-08-5_វិធីថែសម្រស់ឡានឲ្យនៅស្អាតដូចថ្មី_ក្បួនសុវត្ថិ-1.jpg

ចង់ឲ្យឡានស្អាត ប្រើបានយូរ​ពិសេសពេលលក់វិញបានថ្លៃឬខាតតិច ហើយថែមទាំងស្រួលលក់ទៀតនោះ ថ្ងៃនេះ Advan Auto នឹងចែករំលែកវិធីសាស្ត្រថែឡានងាយៗ ដើម្បីរក្សាសម្រស់និងសុខភាពឲ្យនៅល្អដូចទើបទិញថ្មី ។

1. លាងឡានជាប្រចាំ

ប្រសិនបើអ្នកបើកឡាននៅជាយក្រុង អ្នកគួរលាងឡាន​១ អាទិត្យម្តង ប៉ុន្តែប្រសិនបើអ្នករស់នៅទីក្រុង ផ្លូវស្អាត ឬមិនសូវបើកឡានចេញក្រៅទេ​ អ្នកគួរលាងឡាន ១ ខែម្តងជាប្រចាំ ។

2. ថែទឹកថ្នាំ

ក្រៅតែពីការប៉ូលាឡានប៉ុន អ្អ្នកគួរលាបថ្នាំការពារទឹកថ្នាំឡាន ឬភាសាបច្ចេកទេសហៅថា Coating រៀងរាល់ ៣ ខែម្តងបន្ទាប់ពីការប៉ូលា ព្រោះវាជួយឲ្យទឹកថ្នាំឡានអ្នកនៅរក្សាគុណភាពដើម និងវាជួយការពារការឆ្កូតកម្រិតស្រាលផងដែរ ។

3. បោកសម្អាតស្បែកពូកឡាន

ពូកជាកន្លែងងាយរងការប្រលាក់ ក៏ដូចជាជាប់ក្លិនមិនល្អផ្សេងៗផងដែរ ដូចនេះអ្នកគួរយកឡានឲ្យគេបោកសម្អាតស្បែកពូករៀងរាល់ ៣ ខែម្តង 

4. លាងសម្អាតម៉ាស៊ីន

អ្នកគួរសម្អាតម៉ាស៊ីនឡានរៀងរាល់ ៣ ខែម្តង ព្រោះថាធូលីដី ប្រេង កម្ទេចកម្ទីផ្សេងៗដែលតោងជាប់លើម៉ាស៊ីន អាចនឹងបឺតចូលទៅក្នុងម៉ាស៊ីន ធ្វើឲ្យម៉ាស៊ីនដំណើរការមិនល្អ បង្កជាជ្រះជាដើម ជាពិសេសពេលយកឡានទៅលក់វិញ គេអាចនឹងបង្អាប់សោភណភាពឡានអ្នកផងដែរ។

5. ឆែកទូទៅ

អ្នកគួរធ្វើរៀងរាល់ ៣​-៦​ ខែម្តង បើទោះបីជាឡានមិនខូចអ្វីក៏ដោយ ដើម្បីប្រាកដថាឡានអ្នក នៅមានសុុខភាពល្អ ធានាសុវត្ថិភាពពេលបើកបរ ជាពិសេសប្រសិនបើមានខូចខាតកំប៉ិចកំប៉ុក យើងអាចជួលជុលឲ្យហើយ ជៀសវាងខូចតិចក្លាយជាខូចច្រើនអស់លុយកាន់តែច្រើន ។

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖

Follow Page : 👉 Advan Auto

Subscribe Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

Telegram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More