គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ប្រវែង ១៩០គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ សម្រេចបាន ៦៥% ហើយ និងគ្រោងនឹងបញ្ចប់ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ត្រូវបាន អនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ព្រមទាំងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD គ្រោងចំណាយថវិកាប្រមាណ ២ ០១៩លានដុល្លារ តភ្ជាប់ពីភូមិ ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាត់ខេត្ត៤មានកណ្ដាល កំពង់ស្ពឺ កោះកុង និងព្រះសីហនុ មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែក ទិស៧ កន្លែង មានរបងបិទជិតសងខាងផ្លូវ គោក្របីមិនឆ្លងកាត់បាន ទេ និងអាចបើកបានក្នុងល្បឿន១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលវេលាធ្វើដំណើរប្រមាណ ពីរម៉ោងអាចទៅដល់ក្រុងព្រះសីហនុ និងសាងសង់តាមលក្ខណៈបច្ចេកទេស។
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រសួងបានបញ្ចប់ការសិក្សាគម្រោងផ្លូវតភ្ជាប់ ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ បញ្ចប់ការសិក្សាគម្រោងផ្លូវ តភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប កំពុងសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ និង គម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត-ម៉ុកបៃ ព្រំដែនកម្ពុជា-វៀតណាមផងដែរ។
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ឯកឧត្តមក៏បានសំណូមពរឱ្យក្រុមហ៊ុនពិនិត្យ អនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ព្រមទាំងអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមគោរពបទបញ្ញត្តិចរាចរណ៍ផ្លូវគោក ដើម្បីការពារនូវសុវត្ថិភាព ក៏ដូចជាថែរក្សាផ្លូវថ្នល់ឲ្យនៅបានគង់វង្សផងដែរ។
ប្រភព៖ MPWT អត្ថបទ៖ Andra
.............................................................................
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
ល្បីថា Prius 2012 Option 3 គេចាត់ទុកជា Option ពេញនិយមនៅស្រុកខ្មែរ ខណៈតម្លៃទីផ្សារក្រោម 2ម៉ឺនដុល្លារ Option 3 មានអ្វីខ្លះ?
Tacoma កាលឡានខ្លាញ់គោមិនទាន់ពេញនិយម Pick Up មួយនេះល្បីណាស់ ជាន់ផ្អៀងតែម្ដងពិសេសតាមខេត្ត
Camry 2014 អតីតឡានខ្លាញ់គោស្រុកខ្មែរ ចាយរាងគ្រាន់បើសំខាន់តម្លៃហាក់ធូរគួរសមខ្ទង់ 2ម៉ឺនដុល្លារបន្ដិចប៉ុណ្ណោះ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024