តើអ្នកមានដឹងទេថា? ការដេកនៅក្នុងឡានដែលបិទជិត ពេលកំពុងបើកម៉ាស៊ីនត្រជាក់ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់ស្លាប់
ស្តាប់ទៅវាគឺជារឿងសាមញ្ញនោះទេ នៅពេលដែលយើងដេកនៅក្នុងឡានហើយបើកម៉ាស៊ីនត្រជាក់នោះ
ប៉ុន្តែបើតាមការស្រាវជ្រាវរបស់ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ីបានប្រកាសជាសាធារណៈថា ការដេកក្នុងឡានដែលបិទជិតស្របពេលកំពុងបើកម៉ាស៊ីនត្រជាក់នោះ អាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់ស្លាប់ ព្រោះនេះ វាមិនមែនរឿងសាមញ្ញធម្មតាដូចដែលអ្នកគេងបើកម៉ាស៊ីនត្រជាក់នៅផ្ទះរបស់អ្នកនោះទេ ។
តើវាអាចបង្កគ្រោះថ្នាក់ដល់អ្នកដោយរបៀបណា?
ហេតុផលដ៏សំខាន់មួយនោះគឺ ការបំពុលតាមរយះការបញ្ចេញនូវ ឧស្ម័នកាបូនម៉ូណូអុកស៊ីត ។ វាមានប្រភពចម្បងចេញពីចំហេះប្រេងឥន្ធនៈ ដែលចេញពីបំពង់ស៊ីម៉ាំងឡាន និងហ្គាសរបស់ម៉ាស៊ីនត្រជាក់ជាដើម ។
ពេលដែលសារធាតុកាបូនម៉ូណូអុកស៊ីតសាយភាយក្នុងកន្លែងដែលបិទជិត ជាពិសេសនៅឡានដែលប្រើខ្យល់ខាងក្នុង ដែលធ្វើឲ្យឧស្ម័នកាបូនម៉ូណូអុកស៊ីតវិលចុះវិលឡើង ។
នៅពេលដែលអ្នកដកដង្ហើមចូលក្នុងសួត ឧស្ម័នកាបូនម៉ូណូអុកស៊ីតនឹងស្រូបចេញពីសួតរត់ចូលទៅសរសៃរឈាមរបស់អ្នក កាលណាអ្នកស្រូបយកឧស្ម័ននេះច្រើន រហូតដល់លើសចំនួនអុកស៊ីហ្សែននោះ អ្នកអាចនឹងមានបញ្ហាស្ទះផ្លូវដង្ហើមជាដើម។
ហេតុអ្វីបានជាអ្នកដេកលក់ក្នុងឡានរងផលប៉ះពាល់ខ្លាំង?
នៅពេលអ្នកដេកលក់ មិនថាសួត ឬលំហូរឈាមនៅក្មុងបេះដូងទេ វាប្រាកដជាធ្វើការតិចជាងពេលអ្នកមិនទាន់ដេកលក់ ជាហេតុ ធ្វើឲ្យការស្រូបយកអុកស៊ីហ្សែនចូលក្នុងខ្លួនបានតិច ដូចនេះប្រសិនបើសិនជាអ្នកដេកលក់នៅក្នុងឡានបិទជិតហើយបើកម៉ាស៊ីនត្រជាក់នោះ ឧស្ម័នកាបូនម៉ូណូអុកស៊ីតដែលចេញពីម៉ាស៊ីនត្រជាក់ នឹងចូលទៅជំនួសឧស្ម័នអុកស៊ីហ្សែនបន្តិចម្តងៗរហូតដល់អ្នកពិបាកក្នុងការដកដង្ហើម ។
តើអ្នកណាខ្លះដែលអាចនឹងរងផលប៉ះពាល់ និងគ្រោះថ្នាក់រហូតដល់ស្លាប់?
អ្នកដែលមានសុខភាពល្អវាគ្រាន់តែធ្វើឲ្យអ្នកមានអារម្មណ៍ថា ធីងធោងខុសពីធម្ម្មតាបន្ទាប់ពីងើបពីដេកប៉ុណ្ណោះ ប៉ុន្តែសម្រាប់ មនុស្សចាស់ កូនក្មេង អ្នកដែលមានជម្ងឺផ្លូវដង្ហើមដូចជាជម្ងឺសួត ឬអ្នកផ្ទុកវីុរុសកូវីដ ១៩ អាចនឹងប្រឈមគ្រោះថ្នាក់ដល់ស្លាប់ដោយសារតែការខ្វះឧស្ម័នអុកស៊ីហ្សែន ។
ដូច្នោះដើម្បីជៀសវាងបញ្ហានេះ សូមលោកអ្នកកុំមើលរំលងចំណុចទាំងនេះឲ្យសោះ ៖
ទស្សនាវីដេអូ៖
……………………………………………………………………….
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម
ដឹងអត់! Highlander ម៉ាស៊ីន៤ នឹង ៦ស៊ីឡាំង កម្លាំងកម្រិតស៊ីសាំងខុសគ្នាប៉ុណ្ណា? ខណៈពន្ធផ្លូវបង់ ២៥ម៉ឺន នឹង ៦០ម៉ឺនរៀលក្នុង១ឆ្នាំ