ឡានស៊ីសាំងជាបញ្ហាធំមួយសម្រាប់ម្ចាស់ឡាន ជាពិសេសការបើកឡានក្នុងក្រុង អញ្ចឹងហើយអ្នកគួរសាកតិចនិកទាំងនេះ ដើម្បីទប់ទល់កុំឲ្យឡានអ្នកផឹកស៊ីសាំងតាមតែអំពើចិត្តពេក ក្រែងសល់លុយ $20-$30 ទុកប៉ាវ Admin ផឹកតែក្រូចឆ្មា 😁
១- បើកឡានតាមសម្រួល
ហ្រ្វាំងឡានជាប្រភពនាំឲ្យឡានស៊ីសាំង ដូច្នេះអ្នកគួរបើកឡានតាមសម្រួល មិនបង្ខំពេក បើកយឺត ហើយជាន់ហ្រ្វាំងតែពេលណាដែលត្រូវការ នោះអ្នកនឹងសន្សំសាំងបានច្រើន ។
២- កុំបើកឡានពេលមានអារម្មណ៍មិនល្អ
ខឹងខុស ខឹងខូច ខឹងខាត ខឹងច្រើនមុខជ្រួញ បើអ្នកខឹងឬមានអារម្មណ៍មិនល្អអ្នកច្បាស់ជាជាន់ Gear កញ្ឆក់ៗ ហើយជាន់ហ្រ្វាំងខ្លាំង នេះបើតាមការស្រាវជ្រាវរបស់ភ្នាក់ងារការពារបរិស្ថានអាមេរិកបញ្ជាក់ថា ការបើកឡានដោយអារម្មណ៍ស្ងប់អាចជួយសន្សំសាំង ៣៣% នៅលើផ្លូវធំ និង៥% លើផ្លូវក្នុងក្រុង ។
៣- សប់ខ្យល់កង់ឡានអោយយបានត្រឹមត្រូវ
កង់ឡានរងការកកិតជាមួយផ្លូវច្រើន ដូចច្នេះត្រូវប្រាកដថា កង់ឡានរបស់អ្នកមានខ្យល់គ្រប់គ្រាន់ នោះម៉ាស៊ីនឡានអ្នកនឹងមិនធ្វើការខ្លាំងពេក ។
៤- បើកម៉ាស៊ីនត្រជាក់ក្នុងកម្រិតសមល្មម
ក្រុមហ៊ុនឡានជាច្រើនពន្យល់ថា ឡាននឹងស៊ីសាំងច្រើនបើអ្នកបើកម៉ាស៊ីនត្រជាក់ខ្លាំង ពេលកំពុងបើកល្បឿនយឺតៗ ដូចនេះព្យាយាមប្រើម៉ាស៊ីនត្រជាក់ល្មមៗបានហើយ ។
៥- កុំឈប់ឡានច្រើនកន្លែងពេក
តែពេលអ្នកទុកឡានចោលចន្លោះ 2-3 ម៉ោង ម៉ាស៊ីននឹងត្រជាក់ ហើយពេលបញ្ឆោះមកវិញ វានឹងស៊ីសាំងលើសធម្មតាក្នុងរយៈចម្ងាយ១០ kmដំបូង ដោយសារវាខំធ្វើការពេលទើបចេញ ដំណើរដំបូង ។
៦- ថែទាំឲ្យបានទៀងទាត់
ឧស្សាហ៍ត្រួតពិនិត្យនិង ថែទាំឡានបានត្រឹមត្រូវគឺជាគន្លិះធ្វើឲ្យឡានប្រើប្រាស់បានយូរឆ្នាំ ម៉ាស៊ីនដំណើរការល្អ ព្រមទាំងស៊ីសាំងតិចជាងមុនដល់ទៅ ១០% ។
៧- ប្រើ Cruise Control
គួរប្រើ Cruise Control ដើម្បីកំណត់ល្បឿនឲ្យរត់ថេរ ព្រោះវាជួយឲ្យម៉ាស៊ីនដំណើរការបានរលូន ស៊ីសាំងតិច ជាពិសេសពេលដែលអ្នកត្រូវធ្វើដំណើរផ្លូវឆ្ងាយ។ ១មុឺន ១ម៉ឺន
ទស្សនាវីដេអូ ៖
..................................................................................
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
មកដឹងចំណុចពិសេសរបស់ Prius 2010 Option 5 ដែលមើលទៅស្ព័រជាង Option ធម្មតា តម្លៃក៏ខ្ពស់គួរសមដែរ
គិតមិចដែរ! ពេលនេះ Kia Picanto 2025 ខ្លាញ់គោប្រកាសបញ្ចុះតម្លៃខ្ទង់ 2500ដុល្លារ ធូរថ្លៃមិនធ្លាប់មាន ល្មមពិចារណាហើយ
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម
ដឹងអត់! Highlander ម៉ាស៊ីន៤ នឹង ៦ស៊ីឡាំង កម្លាំងកម្រិតស៊ីសាំងខុសគ្នាប៉ុណ្ណា? ខណៈពន្ធផ្លូវបង់ ២៥ម៉ឺន នឹង ៦០ម៉ឺនរៀលក្នុង១ឆ្នាំ
បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!