កាលពីពេលថ្មីៗនេះក្រុមហ៊ុន Toyota បានបើកបង្ហាញព័ត៌មានលម្អិតអំពីរថយន្ដអគ្គិសនីរបស់ខ្លួនគឺ Toyota bZ4X ។
bZ4X ជារថយន្ដអគ្គសនីប្រភេទ SUV មានដំបូលបំពាក់មកជាមួយបន្ទះសូឡា (Solar) ។ រូបរាងខាងក្រៅរបស់វាមានបណ្ដោយប្រវែង 4.69m, ទទឹង 1.86m កម្ពស់ 1.65m
វាក៏មានប្រភេទរត់ដោយប៉ុងមួយ និង ប្រើប៉ុងពីរផងដែរ ។
សម្រាប់ប្រភេទប្រើប៉ុងមុខឬប៉ុងមួយ មានបំពាក់មកជាមួយម៉ូទ័រអគ្គិសនីកម្លាំង 150kW ឬប្រមាណជា ២០០សេះ ។ រីឯប្រភេទប្រើប៉ុងមុខ-ក្រោយ បំពាក់ជាមួយម៉ូទ័រអគ្គិសនីពីរគ្រាប់ កម្លាំងសរុប 160kW ឬ ២១៤ សេះ ។
ប្រភេទទាំងពីរនេះ អាចជិះបានលឿនបំផុត 160 km/h បូករួមនឹងអាគុយថាមពល 71.4 kWh សាកម្ដងជិះបាន 500 km សាកជាមួយស្ថានីយសាកល្បឿនលឿនថាមពល 150 kW ៣០ នាទី បាន 80%។
ប៉ុន្តែប្រសិនបើបូកបញ្ចូលតាំងថាមពលពីសូឡា Solar ដែលភ្ជាប់លើដំបូលវិញអាចជួយសាករថយន្ដបានពេលកំពុងធ្វើដំណើរ ឬចត ដោយបន្ថែមកម្រិតចម្ងាយធ្វើដំណើររបស់វាបានរហូតទៅដល់ ប្រមាណ ៥ km ប្រចាំថ្ងៃ។
គួរបញ្ជាក់ផងដែរថា bZ4X គ្រោងសម្ភោធ និងដំណើរការផលិតទូទាំងពិភពលោកក្នុងពាក់កណ្ដាលឆ្នាំ ២០២២
ប្រភព៖ The Guardian ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម