ក្រោយពីសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តពោធិសាត់កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ ២០២១ កន្លងមក ស្ដីពីគម្រោងសាងសង់រោងចក្រផ្គុំ និងតម្លើងរថយន្ដ Ford ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ពេលនេះបានចាប់ផ្ដើមបើកការដំណើរការសាងសង់ហើយ នេះបើតាមសេចក្តីប្រកាសពីសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ ។
រូបភាព៖ ដំណើរការសាងសង់រោងចក្រផ្គុំ និងតម្លើងរថយន្ដ FORD ក្នុងខេត្តពោធិ៍សាត់ (Source: CAIF)
គម្រោងសាងសង់នេះ ស្ថិតក្រោមការិនិយោគទុនរបស់ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd ដែលជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្ដ Ford ក្នុងប្រទេសកម្ពុជា ជាមួយនឹងទឹកប្រាក់វិនិយោគប្រមាណ ២១លានដុល្លារ ដែលការផលិតផ្ដោតសំខាន់ទៅលើដំណើរការផ្គុំ តម្លើង ចែកចាយ លក់ និងផ្ដល់សេវាកម្មទៅលើ រថយន្ដពីរ ម៉ូដែលដំបូងគឺ Ford Ranger និង Ford Everest ។
រូបភាព៖ ដំណើរការសាងសង់រោងចក្រផ្គុំ និងតម្លើងរថយន្ដ FORD ក្នុងខេត្តពោធិ៍សាត់ (Source: CAIF)
គួរបញ្ចាក់ផងដែរថា ការបង្កើតរោងចក្រនេះអាចនឹងស្រូបយកកម្លាំងពលកម្មបានប្រមាណ ៥០០នាក់សម្រាប់ដំណើរការខ្សែសង្វាក់ផលិតកម្ម និងរំពឹងថានឹងដំឡើងបានរថយន្ដពីចន្លោះ ៤៥០០ ទៅ ៦០០០គ្រឿងក្នុងមួយឆ្នាំ ដែលជាកត្តាមួយជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរ ក៏ដូចជាកាត់បន្ថយការនាំចូលរថយន្ដពីបរទេសផងដែរ។
ប្រភព៖ CAIF ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024