ថ្មីៗនេះ Lexus ទើបតែបានបញ្ចេញវីដេអូខ្លីមួយ បង្ហាញរាងរថយន្ដអគ្គិសនីសុទ្ធប្រភេទ crossover ជំនាន់ថ្មី របស់ខ្លួនមានឈ្មោះថា Lexus RZ សេរីឆ្នាំ ២០២៣ ដែលប្រើប្រាស់គម្រូវិស្វកម្មដូចគ្នាទៅនឹងរថយន្ដ ពីរម៉ូដែលផ្សេងទៀតគឺ Toyota BZ4X ដែលទើបតែនឹងចេញកាលពីពេលថ្មីៗនេះ និងរថយន្ដអគ្គិសនីមួយទៀតគឺ Subaru Solterra។
រថយន្ដទាំងបីនេះប្រើប្រាស់ platform e-TNGA ដូចគ្នា ដោយ Lexus RZ ត្រូវបានរចនាចេញពី concept LF-Z ដែល Lexus បានបង្ហាញកាលពីឆ្នាំកន្លងទៅ។
តាមរយៈវីដេអូ យើងឃើញថា រូបរាងផ្នែកខាងមុខ វានៅរក្សាម៉ូតប៉ាណាចំហៀងរាងជ្រុងបញ្ឆិតដូច Lexus ធម្មតាដដែល គ្រាន់តែមិនមានបន្ទះបាណាធំនៅចំពីមុខដូច Lexus ទូទៅនោះទេ ឬអាចនិយាយបានថា មិនសូវចាំបាច់សម្រាប់ឡានអគ្គិសនី។
បើមើលមួយភ្លែត រូបរាងទាំងមូលរបស់វាវាស្រដៀងនឹង bZ4X និង Solterra គ្រាន់តែរាងវាស្ដើងជាងបន្ដិច អមជាមួយនឹង logo ឈ្មោះពេញ Lexus នៅផ្នែកខាងក្រោយលើទ្វារទី ៥។
សម្រាប់ព័ត៌មានលម្អិតបន្ថែមពីសមត្ថភាព និងការរចនាម៉ូដផ្នែកខាងក្នុង Lexus នៅរទុកជាអាថ៌កំបាំងនៅឡើយ គ្រាន់តែបានបង្ហើបថា RZ នឹងប្រើប្រាស់ម៉ូទ័រអគ្គិសនីលើសពីមួយ រត់ដោយប៉ុង ២ ឬ Direct4 all wheel-drive ។ បើយោងទៅតាមលក្ខណៈរបស់ BZ4X គេសន្និដ្ឋានថា វាអាចនឹងបំពាក់ជាមួយអាគុយថាមពល 71.4 ឬ 72.8 kWh ផលិតកម្លាំងបាន ៤០២ សេះ។
គួរបញ្ជាក់ផងដែរថា Lexus នឹងបង្ហាញមុខឡានអគ្គិសនី Lexus RZ ២០២៣ នេះជាផ្លូវការក្នុងរង្វង់ដើមឆ្នាំ ២០២២ និងទម្លាក់មកបង្ហាញក្នុង showroom នៅបំណាច់ឆ្នាំជាមួយគ្នាផងដែរ។
ប្រភព៖ Auto Blog អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ចង់ជិះឡានមួយទឹកគួរដឹងពី គុណសម្បត្តិ នឹង គុណវិបត្តិ ទាំងនេះសិន
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា
Kia Morning 2023 Specs កូរ៉េទំនើបខ្លាំងណាស់ រូបរាងក៏កាចដែរចំណែកតម្លៃវិញ កាន់ក្រោម 2 ម៉ឺនទិញជិះបាន
Rav4 ជាឡាន Compact SUV ដំបូងរបស់ Toyota ដែលពេញនិយមខ្លាំងនៅអាមេរិក ខណៈស្រុកខ្មែរមានប្រើច្រើនទីផ្សារក៏ល្អគួរសម
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា
មិនធម្មតា 𝗗𝗘𝗘𝗣𝗔𝗟 𝗦𝟬𝟳 រថយន្តអគ្គិសនីដែលសុវត្ថិភាពខ្ពស់កម្រិតស្តង់ដា ទទួលបានការវាយពិន្ទុផ្កាយ 5 ក្នុងការធ្វើតេស្តសុវត្តិភាពដោយស្តង់ដា ពីប្រទេសអូស្រ្តាលី ANCAP
ម៉ូតូស៊េរីទំនើបបំផុត ROYAL ENFIELD GUERRILLA 450 ត្រូវបានដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ!
មិនបាច់បារម្ភរឿងឡានឡើងថ្លៃទេ ទីផ្សារឡានមួយទឹកនៅធម្មតា ចំណែកឡានថ្មីមានការបញ្ចុះតម្លៃច្រើន ក្នុងរដូវកាលចូលឆ្នាំចិននេះ