បញ្ហាគ្រោះថ្នាក់ចារចរណ៍តែងតែកើតមានជារៀងរាល់ថ្ងៃ វាអាចមកពីកត្តាជាច្រើនដូចជា ការបើកបរមិនគោរពច្បាប់ មិនចេះអធ្យាស្រ័យគ្នា មិនបានត្រួតពិនិត្យយានយន្ដមុនពេលធ្វើដំណើរ នឹងភ្លេចភ្លាំងស្មារតីពេលបើកបរជាដើម។
ថ្ងៃនេះ Advan Auto សូមលើកយកនៅគោលការណ៍សុវត្ថិភាពពេលបើកបរខ្លះៗចំនួន ១០ចំណុច ដើម្បីធានាបាននៅការបើកបរប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ជូនដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាក្នុងការធ្ចើដំណើរ។
១/ ត្រួតពិនិត្យឲ្យបានហ្មត់ចត់មុនពេលធ្វើដំណើរ
មុនពេលបើកបរត្រូវត្រួតពិនិត្យយានយន្តរបស់លោកអ្នកឲ្យបានហ្មត់ចត់ ចៀសវាងគ្រោះថ្នាក់ជាយថាហេតុ ដោយការធ្វេសប្រហែសរបស់អ្នកដូចជា សំបកកង់ សម្ពាធខ្យល់ ភ្លើងស៊េញ៉ូ ប្រព័ន្ធភ្លើងចង្កៀង និងស្បែកហ្វ្រាំងឲ្យបានត្រឹមត្រូវ។
២/ ត្រួតពិនិត្យប្លុកម៉ាស៊ីន
ប្លុកម៉ាស៊ីនក៏ជាផ្នែកមួយសំខាន់ ដែលត្រូវយកចិត្តទុកដាក់ ហើយអ្វីដែលបងប្អូនត្រូវមើលដោយខ្លួនបាននោះគឺ ប្រេងម៉ាស៊ីន ថាតើប្រេងម៉ាស៊ីនរថយន្ដបងប្អូនមានគុណភាពឬអត់ បើប្រែពណ៌ត្រូវប្ដូរចេញ បើនៅល្អហើយខ្វះត្រូវចាក់បន្ថែមឲ្យគ្រប់តាមរង្វាស់ម៉ាក់កេរ។ មួយទៀតគឺ ប្រេងហ្វ្រាំង នឹងទឹកស្អំម៉ាស៊ីន ក៏ត្រូវបានមើលថែទាំដូចទៅនឹងប្រេងម៉ាស៊ីន ។
សម្រាប់ ២ចំណុចខាងលើ ចំពោះបងប្អូនដែលមិនសូវយល់ពីរបៀប ថែទាំប្រើប្រាស់ បងប្អូនគួរទៅជួបត្រួតពិនត្យ នឹងពិភាក្សាជាមួយជាងជំនាញដែលបងប្អូនទុកចិត្តបាន។
៣. សម្រាក់ឲ្យបានគ្រប់គ្រាន់មុនពេលធ្វើដំណើរ
ជាការពិតការបើកបរនៅពេលលោកអ្នកហត់នឿយខ្លាំង គឺងាយកើតមាន គ្រោះថ្នាក់ ដូច្នេះលោកអ្នកត្រូវសម្រាកឲ្យបានគ្រប់គ្រាន់មុនពេលបើកបរ។ ប្រសិនបើនៅពេលលោកអ្នកមានអារម្មណ៍ថាងងុយដេក ឬអាចភ្លឹកពេលកំពុងបើកបរ នោះវាងាយនឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់។
៤/ មុនពេលចេញដំណើរត្រូវពាក់ខ្សែក្រវាត់ឲ្យបានត្រឹមត្រូវ
ការពាក់ខ្សែក្រវាត់គឺជារឿងសំខាន់ នឹងចាំបាច់បំផុតសម្រាប់ការពារជីវិតរបស់អ្នកប្រសិនបើជួបឧបត្តិវហេតុណាមួយ។
ហើយត្រូវប្រាកដថាអ្នកដំណើរទាំងអស់ពាក់ខ្សែក្រវាត់របស់ពួកគេបានត្រឹមត្រូវផងដែរ។ ការពាក់ខ្សែក្រវាត់គឺដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងការពារពីការផាកពិន័យរបស់សមត្ថកិច្ច ហើយក៏ជាច្បាប់តម្រូវផងដែរ។
៥/ ត្រូវរៀបចំកៅអី នឹងកញ្ចក់មុខក្រោយ ឆ្វេងស្ដាំងឲ្យបានត្រឹមត្រូវ
តម្រូវកៅអីអង្គុយបើកបរ និងចង្កូតឲ្យបានត្រឹម ម្យ៉ាងត្រូវពិនិត្យមើល កញ្ចក់មើលក្រោយ នឹងសងខាង ដើម្បីធានាថា បងប្អូនអាចងាយស្រួលបតបែន និងមើលឃើញបានច្បាស់ ស្រឡាស់ល្អនៅជុំវិញខ្លួនបាន។
៦/ ផ្ចង់ស្មារតីក្នុងការបើកបរ
ស្មារតីគឺជារឿងសំខាន់ ដូច្នេះមិនគួរនិយាយលេង ឬជជែកគ្នាច្រើនពេលកំពុងបើកបរទេ ម្យ៉ាងទៀតមិនត្រូវបើកសម្លេង ឬចាក់តន្ត្រីឮខ្លាំងៗឡើយ។ ក្រៅពីនឹងក៏ពុំគួរប្រើទូរសព្ទ័ដូចជា តបសារឬឆែកមើលកម្មវិធីផ្សេងៗនោះទេ ក្នុងករណីខលនិយាយគួរតែមានឧបរកណ៍ជំនួយ។ ម្យ៉ាងទៀតភ្នែកត្រូវសម្លឹងមើលផ្លូវជាប់ជានិច្ច ប្រយ័ត្នប៉ះទង្គិចអ្នកថ្មើរជើង ឬរថយន្តដទៃដែលកំពុងធ្វើចរាចរណ៍លើដងផ្លូវជាមួយអ្នក។
៧/ ការបើកបរត្រូវរក្សាគម្លាត
ពេលបើកបរត្រូវរក្សាគម្លាតឲ្យនៅឆ្ងាយពីរថយន្តខាងមុខ ករណីជាន់ហ្វ្រាំងបន្ទាន់ គឺមិនបង្កគ្រោះថ្នាក់ជាមួយរថយន្តនៅខាងមុខ។
៨/ មុនបត់ឬឈប់ត្រូវផ្ដល់សញ្ញាជាមុន
ការផ្ដល់ភ្លើងសញ្ញាគឺជារឿងសំខាន់ ដើម្បីឲ្យអ្នកធ្វើដំណើរខាងក្រោយដឹងពីបំណងរបស់ឡានខាងមុខ។ ហើយចំពោះការបត់ឆ្វេង ឬស្ដាំ អ្នកគួរតែផ្ដល់សញ្ញាមុនយ៉ាងតិចក្នុងរយៈចម្ងាយ ២០ម៉ែត្រ នៃផ្លូវដែលបងប្អូនត្រូវបត់។
៩/ បើកបរគោរពច្បាប់ នឹងចេះអធ្យាស្រ័យគ្នា
ការបើកបរគោរពច្បាប់គឺជារឿងចាំបាច់បំផុត បើកបរតាមល្បឿនកំណត់ ចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ជាពិសេសត្រូវដឹងពីអទិភាព ក្នុងការឆ្លងកាត់ ម្យ៉ាងទៀតត្រូវបើកបរឲ្យត្រូវតាមគន្លងរបស់ខ្លួន។
១០/ ស្រវឹងកុំបើកបរ
បងប្អូនត្រូវប្រកដ់ថា ការបើកបរគ្មានជាតិស្រវឹង ហើយបងបរដោយការទទួលខុសត្រូវខ្ពស់។
បំណងល្អពី Advan Auto ! សូមជូនពរបងប្អូន ធ្វើដំណើរប្រកបដោយសុវត្ថិភាព សុខសប្បាយជួបជុំគ្រួសារ រីករាយឆ្នាំថ្មី៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម