សាំងឡើងថ្លៃ! ឡានឆ្នាំខ្ពស់៣ម៉ូឌែលនេះ ១០០គ.ម ស៊ីតែ ៦លីត្រប៉ុណ្ណោះ ស្អាតហើយតម្លៃគួរសម

អ្នកទស្សនា
1388
0/ AKlasseAuto Promotion
Untitled-1.jpg

បញ្ហាសាំងឡើងថ្លៃគឺជារឿងមួយដែលពិបាកចំពោះសេដ្ឋកិច្ច ក្នុងការធ្វើដំណើរ ពិសេសសម្រាប់អ្នកដែលមានតម្រូវការ ប្រើប្រាស់រថយន្ដនេះតែម្ដង បើតាមស្ថានភាពបច្ចុប្បន្ននេះ សាំងអាចនឹងបន្ដឡើងចុះ ឬអាចថេរក្នុងកម្រិតមធ្យមគួរសម ។

ដូច្នេះបើបងប្អូនដែលចង់់រកកូនឡាន ស្អាតសមរម្យ ដើម្បីជិះក្នុងក្រុង ឬចុះខេត្ត ម្ដងម្កាល Advan Auto នឹងលើកយកឡាន បីម៉ូឌែល ជាប្រភេទ Hatchback តម្លៃធូរគ្រាន់បើ កម្រិតសុីសាំង អាចទទួលយកបាន។

១.KIA Picanto ឆ្នាំ ២០១១ ដល់ ២០១៤​ 

មាឌតូចល្មម អូសដោយម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ១.២ លីត្រ ផលិតកម្លាំង ៨៦សេះ កម្លាំងរមួល ៨៨ផោនហ្វីត រត់ដោយប្រអប់លេខ ៤ វគ្គអូតូ បង្វិកកង់ដោយប៉ុងមុខ (FWD)។ បំពាក់យ៉ាន់កង់១៥ អុីញ ហ្វ្រាំងឌីសគៀបមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS និងអាចរត់លឿនបំផុតបាន ១៦៣គីឡូម៉ែត្រ/ម៉ោង។

ស៊ីសាំងជាមធ្យម ៦លីត្រ ចំណែកឯផ្លូវស្ទះ ស៊ី ៧លីត្រ បើផ្លូវលាតក្រៅក្រុង ស៊ី ៥.៥លីត្រក្នុង ១០០គីឡូម៉ែត្រ។

ខាងក្រៅឌីហ្សាញបែបស្ព័រ ជាមួយនិងចង្កៀង គុជ LED​ និង Daytime running light។

ចូលមកខាងក្នុង រាងទូលាយគួរសមដែរ បំពាក់ដោយកៅអីស្បែក ២ជួរ ជិះគ្នា៥នាក់មិនជាបញ្ហាឡើយ និងសល់ឃ្លុបក្រោយខ្លីល្មមដាក់ឥវ៉ាន់បានគួរសម។

បើជាប្រភេទ Full Option វិញ បន្ថែមមកជាមួយប៉ូតុង Power Start ដំបូលបើក កៅអីស្បែក មាន GPS ដោយភ្ជាប់មកជាមួយនិង អេក្រង់ LCD ៨អីញ ពោងសុវត្ថិភាព ៧គ្រាប់ កុងទ័រឌីជីថល កាម៉េរាក្រោយ មាន Sensor ៤គ្រាប់ ជំនួយពេលចូលចត អមជាមួយប៉ាណាស្ពរ័ជាប់ជាមួយពិលកាង។

ស៩០០០ដុល្លារ ទៅ១២០០០ដុល្លារជាង តាម Option ឆ្នាំ ពណ៍ ភិនភាគជាក់ស្ដែង។

២.Chevrolet Spark ឆ្នាំ២០១១ ដល់២០១៥

វាគឺគូប្រកូតធំមួយជាមួយ Picanto ក្នុងនោះ ដោយសារឆ្នាំវាខ្ពស់គ្រាន់បើ ដូចនេះរូបរាងខាងក្រៅមើលទៅស្អាតម៉្យាង ដូចជាក់ស្តែងចង្កៀងមុខបំពាក់ LED រាងស្រួចៗវែង បំពាក់កៅអីពីរជួរ ជិះបានគ្នា ៥នាក់គួរសម។ បើជាប្រភេទ Full Option LT វិញបំពាក់មកជាមួយ កៅអីស្បែក មាន Speaker ៤គ្រាប់ ពោងសុវត្ថិភាព ៦ ពិលកាង មានប្រព័ន្ធហ្វ្រាំង ABS និង EBS ព្រមទាំងមាន Packing sensor ២ គ្រាប់ជំនួយពេលចូលចតជាដើម ។

Spark មានម៉ាស៊ីន ជម្រើសគឺ ម៉ាស៊ីន ១.២ លីត្រ ៤ ស៊ីឡាំង ផលិតកម្លាំង ៨២ សេះ និង ម៉ាស៊ីន ១.០ លីត្រ ៤ ស៊ីឡាំង ផលិតកម្លាំង ៦៧ សេះ រត់ដោយប្រអប់លេខ ៥វគ្គ មានទាំងលេខដៃ និងអូតូ ដំណើរការដោយប៉ុងមុខ អាចរត់លឿនបំផុត ១៦១គីឡូម៉ែត្រ/ម៉ោង ស៊ីសាំងប្រមាណ ៧ លីត្រនៅក្នុងក្រុង និង ក្រៅក្រុងវាស៊ីសាំង ៦ លីត្រក្នុងការបើកបរ ១០០ គីឡូម៉ែត្រ ។

ប្រសិនបើ Chevrolet Spark ប្រភេទក្រដាសពន្ធ តម្លៃខ្ទង់ ១ ម៉ឺនដុល្លារជាង ប៉ុន្តែអ្នកអាចរកទិញបានក្នុង

តម្លៃក្រោម ១០០០០ដុល្លារ សម្រាប់ឡានផ្លាកលេខ ឬឡានដែលគេប្រើនៅស្រុកខ្មែរ ខ្ទង់ ៦០០០ ដុល្លារ ទៅ ៨០០០ដុល្លារ ប៉ុណ្ណោះ ជាពិសេសប្រភេទលេខដៃកាន់តែធូរថ្លៃ ។

៣.Toyota Vitz ឆ្នាំ២០០៦ ដល់ ២០១១

ជាប្រភេទ Hatchback ទ្វា៤ កៅអីធម្មតា ២ជួរ អាចជិះបានគ្នា៥ និងសល់ឃ្លុបក្រោយសម្រាប់ដាក់ឥវ៉ាន់បានគួរសមដែរ។

វាអូសទាញដោយម៉ាស៊ីន ៣ស៊ីឡាំង ចំណុះ១.០លីត្រ ផលិតកម្លាំងបាន ៧០សេះ ប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD)។ លេងយ៉ានកង់ ១៥អីញ ប្រើហ្វាំ្រឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទ ហ្រ្វាំងតាំប៉ួរ ជំនួយដោយប្រព័ន្ធ ABS អាចរត់លឿនបំផុតបាន ១៨០គីឡូម៉ែត្រ/ម៉ោង។

ចំពោះកម្រិតស៊ីសាំងវិញ ការបើកបរក្នុងក្រុងខ្ទង់ ៦លីត្រជាង និងក្រៅក្រុងផ្លូវលាត​ ៥លីត្រ ក្នុង១០០គីឡូម៉ែត្រ។

សូមបញ្ជាក់ផងដែរថា Toyota Vitz បើជាប្រភេទ Full Option ទើបបំពាក់មកជាមួយ ប្រព័ន្ធហ្វ្រាំង ABS ពោងសុវត្ថិភាព ៨ គ្រាប់, ប៉ូតុង Power Start, Smart Key ២គ្រាប់ និង Parking Sensor កៅអីកម្តៅ ជាដើម។

ចំពោះស្រុកខ្មែរមានតម្លៃចន្លោះពី ៧០០០ដុល្លារជាង ទៅ ១០០០០ដុល្លារជាង អាស្រ័យតាមប្រភេទស្លាកលេខ និងក្រដាសពន្ធជាដើម។

គួរបញ្ជាក់ថា តម្លៃក្រោម ១០០០០ដុល្លារ បើយកទៅទិញឡាន ប្រភេទ Hybrid ខ្លាចតែបានឡានស្ទើរៗយកមកនាំតែបញ្ហាច្រើនវិញទេ ណាមួយសុីសាំងក៏ប្រហាក់ប្រហែលគ្នាជាមួយ នឹងឡាន ៣ ប្រភេទខាងលើដែរ ។

សរុបមកឡានឆ្នាំខ្ពស់ ៣ម៉ូឌែលនេះ តម្លៃ កម្រិតសុីសាំង និងភាពធន់ ចាត់ទុកថាគួរសម ម្យ៉ាងទៀត ល្បឿន ប៉ុណ្ណឹងសម្រាប់ផ្លូវស្រុកខ្មែរ អាចរត់បានមិនបាច់បារម្ភឡើយ ចំពោះការប្រើប្រាស់ក្នុងក្រុងក៏សន្សំសំចៃគ្រាន់បើដែរ ៕

អត្ថបទ៖ BunSak 

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More