១.Toyota Prius ០៤-០៩
Toyota Prius សេរីចាស់មែនតែតម្លៃកាន់តែឡើងខ្ពស់ទៅៗ គួរឲ្យកត់សម្គាល់ បើតាមហាងឆេងពីអ្នកលក់ឡានមួយទឹកនៅកម្ពុជា បានអោយដឹងថា រដូវកាលធម្មតាចំពោះ ០៤-០៩ កាន់លុយតែ១២០០០-១៥០០០ដុល្លារអាចទិញបានហើយ។ តែមុនចូលឆ្នាំនេះវិញ ចាយលុយខ្ទង់ ១៣០០០-១៦០០០ ដុល្លារជាងឯណោះ។
អាព្រូសជំនាន់ទី ២ នេះបង្វិលកង់ដោយប៉ុងមុខ FWD និងរត់ដោយប្រអប់លេខអូតូ CVT (ប្រអប់លេខដែលមានតែលេខ Low & High ដាក់លេខទៅមុខតែម្តង អត់ចាំបាច់ដូរលេខចុះឡើង) ។
ចំពោះកម្រិតស៊ីសាំងវិញ ជាមធ្យម ៥L/១០០km ប៉ុន្តែសម្រាប់ការប្រើក្នុងក្រុងវាស៊ីត្រឹមតែ ៤L/១០០km ។ វាល្អសម្រាប់ប្រើប្រាស់ក្នុងទីក្រុងដោយវាដំណើការពាក់កណ្ដាលអាគុយ និងពាក់កណ្ដាល ម៉ាស៊ីន ចំណែកឯពេលដែលស្ទះវាប្រើកម្លាំងអាគុយដើម្បីបង្វិលកង់។
២.Camry បាឡែន ០២-០៥
Camry បាឡែន មិនខុសពីអាព្រូសប៉ុន្មានទេ បងប្អូនជីដូនមួយនឹងគ្នា អញ្ចឹងតម្លៃនៅហ្នឹងល្អដូចគ្នា ទោះបីសេរ៊ីទាបបន្តិច តែពេញនិយមមែនទែននៅស្រុកខ្មែរ ។ តម្លៃធម្មតា ០២-០៥ ចន្លោះពី
១៣០០០-១៥០០០ដុល្លារ តែពេលមានបុណ្យទានម្ដងៗ វាឡើងដូចតែគេដែរ មានខ្ទង់ ១៤០០០-១៦០០០ ដុល្លាជាងឬអាចហក់ដល់ទៅ ១៧០០០ដុល្លាឯណោះ ទើបយកទៅជិះលេងចូលឆ្នាំបាន។
វាបំពាក់ម៉ាស៊ីន ៤ សុីឡាំង មុខកាត់ស៊ីឡាំង ២.៤ លីត្រ ផលិតកម្លាំង ១៥៧ សេះរត់ដោយប្រអប់លេខ ៤ វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) ជាមួយល្បឿនលឿនបំផុត ២០៩ km/h ជាន់ស្ទុះពី ០-១០០ km/h ប្រើរយៈពេល ៩.៤ វិនាទី។ កម្រិតសុីសាំង Camry បាឡែន ជាមធ្យមស៊ី ១០L/១០០ km ប៉ុន្តែសម្រាប់ក្នងក្រុងវាស៊ីសាំងខ្ទង់ ១១L/១០០km និងក្រៅក្រុង ៨.៥L/១០០km។
៣. Camry / Camry Hybrid ០៧
ក្រឡេកមកមើល ប្រភេទ Hybrid សេរ៊ីល្មមៗវិញ Camry Hybrid បំពាក់ម៉ាស៊ីន ២.៤ លីត្រ និងជំនួយដោយម៉ូទ័រ ១ គ្រាប់ សរុបកម្លាំងម៉ាស៊ីន និងម៉ូទ័រផលិតបាន ១៨៧ សេះ ប្រើប្រអប់លេខ CVT អូសទាញដោយប៉ុងមុខ (FWD)ជាមួយល្បឿនលឿនបំផុត ២០២ km/h អាចជាន់ស្ទុះពី ០-១០០ /km ប្រើរយៈពេល ៩.៦ វិនាទី។
ចំណែកឯ Camry ០៧ (សាំងសុទ្ធ) បំពាក់ម៉ាស៊ីន ៤ សុីឡាំង មុខកាត់ស៊ីឡាំង ២.៤ លីត្រ ផលិតកម្លាំង ១៥៨ សេះ រត់ដោយប្រអប់លេខ ៥ វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) ជាមួយល្បឿនលឿនបំផុត ២៣០ km/h ជាន់ស្ទុះពី ០-១០០ km/h ប្រើរយៈពេល ៧.៤ វិនាទី។ ចំពោះប្រភេទប្រើម៉ាស៊ីនសាំងសុទ្ធ កម្រិតស៊ីសាំង ជាមធ្យមស៊ី ៩.៨L/១០០ km ប៉ុន្តែសម្រាប់ក្នងក្រុងវាស៊ីសាំងខ្ទង់ ១១L/១០០km និងក្រៅក្រុង ៧.៨L/១០០km។
៤. Prius ២០១០
ជាមួយគ្នានេះ Toyota Prius ០១០ ដែលមានតម្លៃត្រដំត្រសងជាមួយ Camry Hybrid ០៧ ក៏បានហក់ឡើងថ្លៃដូចគ្នា ដោយថ្ងៃខែធម្មតាចំណាយចន្លោះពី២០០០០-២៥០០០ ដុល្លាជាង តែមុនចូលឆ្នាំបែបនេះថ្លៃទឹកដោះឡើងខ្ពស់គួរសម មានប្រហែល ២២០០០-២៧០០០ ដុល្លារជាងទើបអាចដណ្ដឹងបាន។
អាព្រូស ០១០ បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំងតម្រៀងមួយជួរ (I-4) ចំណុះ ១.៨ លីត្រ ជំនួយដោយម៉ូទ័រ ១ គ្រាប់
សរុបកម្លាំងទាំងម៉ាស៊ីននិងម៉ូទ័រ ផលិតបាន ១៣៤ សេះ
ដែលអាចជាន់ស្ទុះពី ០-១០០ km/h ប្រើរយៈពេល ១០វិនាទី ជាមួយនឹងល្បឿនលឿនបំផុតអាចជាន់បាន ១៨៣ km/h បង្វិលកង់ដោយប៉ុងមុខ FWD ។
ចំពោះកម្រិតស៊ីសាំងវិញ ជាមធ្យម ៥L/១០០km ប៉ុន្តែសម្រាប់ក្នងក្រុងវាស៊ីត្រឹមតែ ៤.៥L/១០០km និងក្រៅក្រុង ៥L/១០០km។
គួរបញ្ជាក់ដែរថា ខាងលើនេះគ្រាន់តែជាតម្លៃទូទៅប៉ុណ្ណោះ ចំពោះតម្លៃជាក់ស្តែងរបស់រថយន្ដអាស្រ័យទៅតាម ប្រភេទ Option ពណ៍ និងឆ្នាំផលិតរបស់វា ក្រោយពីឃើញតម្លៃហើយ លោកអ្នកដែលចង់ទិញរថយន្ដប៉ុន្មានម៉ូឌែលខាងលើនៅរដូវកាលចូលឆ្នាំខ្មែរនេះ អាចពិចារណាសិនក៏មិនទាន់ហួសពេលដែរ៕
អត្ថបទដោយ ៖ BunSak
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ