បច្ចុប្បន្ននេះ មានក្រុមហ៊ុនឡានជាច្រើនដែលបោះទីតាំងនៅស្រុកខ្មែរ នាំចូលរថយន្ដថ្មីៗ ដែលប្រេនឡាន និងម៉ូឌែលខ្លះស្ទើរតែមិនធ្លាប់លឺ មិនធ្លាប់ឃើញទាល់តែសោះ។ ចំណែកខាងឃ្លាំងលក់រថយន្ដ Dealer ក៏មានការនាំចូលនៅពពួកឡានមួយទឹក ឬថ្មីពីក្រៅប្រទេស ដែលមានចម្រុះម៉ាក់ម៉ូឌែលផងដែរ។ ហើយខ្លះទៀតឡានមួយទឹកក្នុងស្រុកស្រាប់ ដែលមើលទៅហមហាន ទំនើប ជាពពួកឡានអ៉ឺរ៉ុបដែលដាក់លក់តម្លៃធូរៗជាដើម។
ដែលជាហេតុធ្វើឲ្យបងប្អូនពិបាកក្នុងការសម្រេចចិត្ត ពិសេសបងប្អូនដែលមានចំណូលទាប ឬមធ្យម ក្នុងការស្វែងរកទិញ ហើយចាប់អារម្មណ៍ទៅលើរថយន្ដទាំងនោះយកមកប្រើប្រាស់ អាចនិងរង់ផងប៉ះពាល់នៃផ្នែកខ្លះណាមួយចំពោះសេដ្ឋកិច្ចរបស់ពួកគាត់ក៏ថាបាន។ ប្រសិនបើបងប្អូនមិនទាន់ដឹងពីពិភពទីផ្សាររថយន្ដសម័យថ្មីក្នុងបរិបទប្រទេសកម្ពុជាយើងទេ និងអាចជួបពីហានិភ័យទាំងនេះ។
តាមការសិក្សារស្រាវជ្រាវអំពីទីផ្សាររថយន្ដចម្រុះនៅស្រុកខ្មែរ បន្ទាប់ពីមានចរន្ដ៍ និងសន្ទុះល្បឿនលឿនខ្លាំងក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ Advan Auto សូមលើកយកនៅផលលំបាកចំនួន ៥ចំណុច សម្រាប់ចែកជូនពុកម៉ែបងប្អូនដែលមានលទ្ធភាព មធ្យម ឬក្រោមមធ្យម គិត និងពិចារណាលេងៗ មុននិងធ្វើការសម្រេចចិត្តទិញ ជៀសវាងខាតឡុងចុង។
៥ចំណុចនោះរួមមាន៖
ទី១/ ទិញតម្លៃពេញ ឯលក់វិញខាតច្រើនលើសពីការរំពឹងទុក និងមិនមានការធានាទិញចូលវិញក្នុងតម្លៃសមរម្យណាមួយឡើយ។
ទី២/ ពិបាកក្នុងការលក់ចេញ បើត្រូវការលុយបន្ទាន់ទៀតរឹតតែយាប់ ព្រោះមិនសម្បូអតិថិជនគោលដៅឡើយ និយាយអោយចំ គ្មានហាងឆេងតែម្ដង។
ទី៣/ គ្រឿងបន្លាស់មានតម្លៃខ្ពស់ហួសស្មាន និងមិនសម្បូរឡើយ បើត្រូវខូចខាត និងជួសជុលផ្នែកណាមួយ ឬប្រព័ន្ធមេកាឡិច គឺអាចត្រូវរងចាំពេលវេលាយូ ទាំងជួសជុល និងនាំគ្រឿងពីខាងក្រៅ។
ទី៤/ អាចមានហានិភ័យខ្លះដែរ ក្នុងការជិះធ្វើដំណើរផ្លូវឆ្ងាយតាមខេត្ត បើមានបញ្ហាកំហូចណាមួយ ពិបាកក្នុងការរកជាងជំនាញដែលចេះជួសជុលណាស់ ហើយត្រូវចំណាយច្រើនទៀត។
ទី៥/ បងប្អូនមិនគួរទិញជិះដោយធ្វើការបង់រំលស់នោះទេប្រសិនជាមិនមានលទ្ធមានគ្រប់គ្រាន់ ព្រោះអាចជួបហានិភ័យច្រើន ជាងពពួកឡានធម្មតាដែលសម្បូរ និងពេញនិយមប្រើទូទៅ។
ទាំង៥ចំណុចនេះ គ្រាន់តែជាផ្នែកខ្លះសម្រាប់ជូនបងប្អូនដែលមានចំណូលមធ្យម និងក្រោមមធ្យមគិតពិចារណាប៉ុណ្ណោះ តែបើបងប្អូនចង់ប្រើ គួរស្វែងយល់ និងដឹងបន្ថែមឲ្យបានច្រើនពីរថយន្ដដែលខ្លួនចង់បានដូចជា៖ ទីផ្សារ គុណសម្បត្តិ និងគុណវិបត្តិ បញ្ហាកំហូច និងគ្រឿងបន្លាស់ គឺរឹតតែល្អប្រសើរថែមទៀត។
តែចំពោះបងប្អូនដែលមានលទ្ធភាពគ្រប់គ្រាន់ និងសល់លុយវិញ គិតថាចង់ប្រើឡានទាំងនោះ ឬចាត់ទុកថាឡានទាំងនោះជាជម្រើសទី២ បើមានមួយគ្រាន់ប្លែកពីគេ និងគ្រាន់ទុកជិះម្ដងម្កាល ឬជាអចិន្ដ្រៃយ៍ក៏មិនជាបញ្ហាអ្វីដែល។
ចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះ ៥ចំណុចខាងលើនេះ? សម្រាប់បងប្អូនដែលមានបទពិសោធន៍ និងមតិយោបល់ក៏អាចចែករំលែកបន្ថែមបាន ហើយបើគិតថាទាំង៥ចំណុចនេះល្អ និងសមស្រប់អាចទទួលយកបាន កុំភ្លេចទុកស្នាមមេដៃ ឬក៏ Comment និង Share ម្នាក់មួយផង៕ អរគុណ!
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម