ឡាន Hybrid គឺជាឡានមួយដែលពេញនិយម មិនថានៅក្រៅប្រទេស ឬក្នុងស្រុកខ្មែរទេ ដោយហេតុថាវាស៊ីសាំងតិច សន្សំសំចៃ ។ ឡាន Hybrid ដែលពេញនិយមនៅស្រុកខ្មែរមានដូចជា Toyota Prius, Camry Hybrid, Lexus 400h, Lexus CT200h ជាដើម ប៉ុន្តែយ៉ាងណា មុនពេលដែលអ្នកកាន់លុយទាំងដុំទៅទិញឡាន Hybrid អ្នកត្រូវដឹងបញ្ហាធំៗរបស់វាសិន ។
1. ខូចឬខ្សោយអាគុយ
ឡាន Hybrid មួយទឹក ជាទូទៅតែងតែមានបញ្ហាអាគុយច្រើនជាងឡានធម្មតា។ វាមានអាគុយ ២ប្រភេទ គឺអាគុយ ១២V សម្រាប់ប្រើបញ្ឆេះម៉ាស៊ីន និងអាគុយ Hybrid សម្រាប់បង្វិលម៉ូទ័រ។ អាគុយ Hybrid ត្រូវបាន ក្រុមហ៊ុនឡានភាគច្រើនធានាគុណភាពយ៉ាងយូរត្រឹម ៨ ឆ្នាំដូចនេះ ប្រសិនបើអ្នកទិញឡាន Hybrid ដែលមានអាយុលើស ៨ ឆ្នាំ អ្នកត្រូវប្ដូរអាគុយចេញ។ ជាទូទៅការដូរអាគុយចេញទាំងមូលនៅស្រុកខ្មែរ គឺតម្លៃខ្ទង់ ៥០០-៦០០ដុល្លារ តែពេលបច្ចុប្បន្ននេះ អ្នកអាចផ្លាស់ប្តូរម្តង ១ ឬ ២បន្ទះ តែត្រង់កន្លែងណាដែលខូច ឬខ្សោយបាន ដោយវាមានតម្លៃខ្ទង់ ២០-៣០ ដុល្លារប៉ុណ្ណោះ។
2. ខូច Oxygen Sensor
Oxygen Sensor ឬខ្មែរហៅថា ឌុយស៊ីម៉ាំង មានតួនាទីវាស់កម្រិតអ៊ុកស៊ីហ្សែន ឬខ្យល់ដែលឆេះហើយ រួចបញ្ចូនទិន្នន័យទៅ ECU ដើម្បីគណនា ហើយបញ្ជាកម្រិតបាញ់សាំងសមរម្យ ទៅប៊ិច។
ប៉ុន្តែមិនថាឡាន Hybrid ឬឡានធម្មតាទេបើទិញប៉ះចំខូចឌុយស៊ីម៉ាំង នោះនឹងនាំឲ្យវាគណនាកម្រិត បាញ់សាំងខុស ជាហេតុនាំឲ្យឡានស៊ីសាំងខុសពីធម្មតា។ ដូចនេះជម្រើសមានតែមួយទេ គឺត្រូវដូរវាចេញ។
3. បញ្ហាសំបុកឃ្មុំ
សំបុកឃ្មុំ មានតួនាទីបម្លែងជាតិពុលពីចំហេះក្នុងម៉ាស៊ីន ហើយបញ្ចេញជាផ្សែងមកខាងក្រៅ ជាមួយគ្នានេះ សំបុកឃ្មុំត្រូវធ្វើការជាមួយឌុយបំពង់ស៊ីម៉ាំង បើសិនជាសំបុកឃ្មុំខូច ឬមានស្ទះនៅកន្លែងណាមួយ វានឹងធ្វើឲ្យឌុយបំពង់ស៊ីម៉ាំងគណនាខុស នាំឲ្យឡានស៊ីសាំងដូចគ្នា។ សំបុកឃ្មុំបំពង់ស៊ីម៉ាំងឡាន Hybrid ផ្សំឡើងពីរ៉ែមានតម្លៃជាច្រើន ជាហេតុធ្វើឲ្យវាក្លាយជាទីចាប់អារម្មណ៍របស់លោកចោរ និងជាងខិលខូចមួយចំនួន ដូចនេះអ្នកគួរតែមានការប្រុងប្រយត្ន័ឲ្យបានល្អ។ ករណីប្រសិនបើឡាន Hybrid មានបញ្ហាសំបុកឃ្មុំ ឬបាត់ នោះអ្នកច្បាស់ជាត្រូវចំណាយលុយខ្ទង់ ១ ពាន់ដុល្លារជាង ដើម្បីដាក់សំបុកឃ្មុំមួយទៀត មិនដូច្នោះទេ ឡានអ្នកនឹងស៊ីសាំង ហើយបំពុលបរិស្ថានខ្លាំងជាងឡានធម្មតា ។
4. បញ្ហាបូមទឹក
ឡាន Hybrid ភាគច្រើនគឺផលិតមកសម្រាប់តែការប្រើប្រាស់ក្នុងក្រុងប៉ុណ្ណោះ ដូចនេះ គុណភាពបូមទឹករបស់វាមិនសូវធន់ប៉ុន្មាននោះទេ ប្រសិនបើរត់ផ្លូវឆ្ងាយ។
ឡាន Hybrid ដូចជា Toyota Prius ជំនាន់ទី ២ ចាប់ពីឆ្នាំ ២០០៤ - ២០០៩ អាចនឹងមានបញ្ហាបូមទឹក នៅពេលដែលអ្នកប្រើប្រាស់បានមួយរយៈ ដូចនេះអ្នកត្រូវត្រៀមលុយមួយចំនួនដើម្បីជួសជុលវា ដោយ តម្លៃបូមទឹករបស់ឡាន Prius គឺខ្ទង់ ១០០ ដុល្លារ។
5. ស៊ីសាំងដូចឡានធម្មតា
ឡានប្រភេទ Full Hybrid អាចជួយសន្សំសាំងបាន លុះត្រាតែអ្នកយល់ដឹងពីលក្ខណៈដំណើរការរបស់វា។ ចំណុចពិសេស នោះគឹឡានប្រភេទនេះ អាចរត់់ដោយម៉ូទ័របាន លើសពីនេះទៀតពេលជាន់ហ្រ្វាំង វានឹងបម្លែងថាមពលកម្តៅដែលបានមក ទៅជាថាមពលអគ្គិសនីខ្លះ ដើម្បីសាកអាគុយ។ ករណីដែលអ្នកបើកឡាន Hybrid ទម្លាប់ជាន់ហ្គែរខ្លាំង ចូលចិត្តជិះលឿន ឬបើកបរក្នុងរយៈពេលយូរ ដូចជាចុះតាមខេត្តជាដើម ម៉ាស៊ីន នឹងបញ្ឆេះឡើងដើម្បីបំពេញតម្រូវការ សំទុះ និងល្បឿនរថយន្តឱ្យលឿនតាមការចង់បាន ធ្វើឱ្យអាគុយឆាប់អស់ ហើយម៉ាស៊ីនធ្វើការទ្វេដង នាំឲ្យវាស៊ីសាំងដូចជាឡានធម្មតាដូច្នោះដែរ។
យ៉ាងណាមិញសម្រាប់ EV mode របស់ឡាន Hybrid ពេញនិយមដូចជា Toyota Prius ២០១០ ជាដើម គឺរត់ដោយម៉ូទ័រដែលប្រើថាមពលអាគុយសុទ្ធ អាចជិះបានត្រឹមខ្ទង់ ១គីឡូម៉ែត្រជាមួយល្បឿនតិចជាង ៤០គ.ម/ម តែប៉ុណ្ណោះ។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម
ដឹងអត់! Highlander ម៉ាស៊ីន៤ នឹង ៦ស៊ីឡាំង កម្លាំងកម្រិតស៊ីសាំងខុសគ្នាប៉ុណ្ណា? ខណៈពន្ធផ្លូវបង់ ២៥ម៉ឺន នឹង ៦០ម៉ឺនរៀលក្នុង១ឆ្នាំ