…………………………………………………………………..
ការប្រើប្រាស់ឡាននៅស្រុកខ្មែរភាគច្រើនម្ចាស់ឡានតែងតែជួបបញ្ហាធំមួយ គឺឡានឆាប់ខូចជើងក្រោមជាញឹកញាប់ ដោយហេតុថាផ្លូវថ្នល់ផ្នែកខ្លះ មានការខូចខាត ឬមិនទាន់បានធ្វើស្អាតនៅឡើយទេ ដូចនេះបើសិនជា ម្ចាស់ឡានគ្រប់រូបមិនសូវយកចិត្តទុកដាក់ថែទាំនោះទេ នោះប្រព័ន្ធជើងក្រោមឡានអ្នកនឹងឈឺជាញឹកញាប់។
តួនាទី និងផ្នែកសំខាន់ៗ នៃជើងក្រោមរថយន្ដរួមមាន កង់ និងសំបកកង់ មានតួនាទីបង្វិលឲ្យឡានទៅមុខ, បូមនិងរ៉ឺស័រជួយទប់ឡានកុំឲ្យឃ្លីងឃ្លោង, ចំពោះចុងទាំងសងខាងនៃប៉ុងខាងមុខ ត្រូវបានភ្ជាប់គ្នាជាមួយសន្លាក់ ភ្លៅកង់ (knuckle) ដោយកន្លាស់ភ្លៅកង់ (kingpin) ហើយចុងដុំក៏ត្រូវភ្ជាប់ជាមួយភ្លៅកង់ដែរតាមរយៈបា៉ដាង ហើយវាមាននៅគ្រឿងបង្គុំដែលជាតំណជាច្រើនដូច ជាកៅស៊ូញាក់ រ៉ូទីល និងប៉ាដាង ជាដើម ដើម្បីធ្វើឲ្យដៃភ្ជាប់ អាចបត់បែនបាន និងចុងក្រោយគឺប្រព័ន្ធចង្កូត (Steering System) ដែលវាភ្ជាប់គ្នាជាមូយនឹង ប្រព័ន្ធជើងក្រោមដើម្បីដំណើរការ បត់បែន ទៅតាមការគ្រប់គ្រងរបស់អ្នកបើកបរ ។
ឥឡូវនេះងាកមកមើលគម្លឹះសំខាន់ទាំង ៥ដើម្បីថែទាំប្រព័ន្ធជើងក្រោមឡានអ្នកឲ្យប្រើបានយូរ៖
1. សប់កង់ឲ្យតឹងៗ
ជារឿងតូចតាចដែលអ្នកត្រូវធ្វើជាប្រចាំ ពោលគឺសប់កង់ឡានឲ្យបានត្រឹមត្រូវទៅតាមចំនួនកំណត់ និង ថ្លឹងកង់ទាំងអស់ឲ្យសមមូលគ្នា។ កង់ឡានដែលធូរមានសម្ពាធខ្យល់មិនគ្រប់ នឹងនាំឲ្យឡានអ្នកស៊ីសាំង ជាន់ហ្រ្វាំងមិនសូវមានប្រសិទ្ធភាព ជាពិសេសជើងក្រោមឡានអ្នកនឹងប្រទាញប្រទង់ចុះឡើងពេលបើកបរ ដែលនាំឲ្យវាឆាប់ខូចមុនអាយុកាលកំណត់ ។
2. តម្រង់កង់
ករណីកង់ឡានអ្នករត់មិនស្មើគ្នា នោះចង្កូតឡានរបស់អ្នកនឹងប្រទាញទៅឆ្វេងឬទៅស្តាំខុសប្រក្រតី មានន័យថា ប្រព័ន្ធចង្កូតរបស់អ្នកកំពុងមានបញ្ហា ឬអាចខូចម៉ែត្រចង្កូត។ ប៉ុន្ដែដោយសារសម័យនេះ យើងមានម៉ាស៊ីនតម្រង់កង់ទំនើប ដែលជួយដោះស្រាយបញ្ហានេះត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ។
3. ឆែកមើល កៅស៊ូញាក់ និង សន្លាក់ភ្លៅកង់
រាល់ពេលដែលអ្នកយកឡានទៅដូរប្រេងម៉ាស៊ីន អ្នកគួរតែឲ្យជាងជួយឆែកមើល កៅស៊ូញាក់ និង សន្លាក់ភ្លៅកង់ ព្រោះវាជួយឲ្យដៃតំណរភ្ជាប់ជើងក្រោម អាចបត់បែនបានទៅតាមស្ថានភាពផ្លូវ ប៉ុន្តែដោយសារវាត្រូវរងទម្ងន់រាប់ រយគីឡូ អញ្ចឹងវាអាចមានកំហូច សឹកជាដើម លើសពីនឹងទៀតគឺរូទីល និង អាវីសេក៏ ត្រូវពិនិត្យប្រេងរំអិលវាឱ្យបានល្អផងដែរ ការពារ វាបង្កជាសម្លេងរំខាន និងពិបាកក្នុងការបើកបរ ។
4. ឆែកមើលបូម និងរឺស័រ
បូមនិងរឺស័រ ធ្វើការជាប្រចាំលើការទប់លំនឹងឡានអ្នក កាត់បន្ថយរំញ័រ និងធ្វើឲ្យឡានអ្នកជិះមិនសូវរលាក់ជាដើម ប៉ុន្តែដោយសារតែវារងទម្ងន់ពីឡាន ព្រមទាំងត្រូវលើកចុះលើកឡើងគ្រប់ពេល ដូចនេះប្រើកាន់តែច្រើន ដឹកកាន់តែធ្ងន់ វានឹងកាន់តែខ្សោយ ទន់ លើកទម្ងន់ឡានលែងរួច ដូចនេះអ្នកត្រូវឧស្សាហ៍ឆែកមើលឲ្យបានដិលដល់ នៅពេលទៅដូរប្រេងម៉ាស៊ីន បើខូចល្មមៗ គួរប្ដូរវាឲ្យហើយដើម្បីសុវត្ថិភាពតាមផ្លូវ ។
5. ឆែកមើលប្រេងបូមចង្កូត
ជាទូទៅប្រេងបូមចង្កូតមានតួនាទីជួយសម្រួលការបង្វិលចង្កូតឡាន ប៉ុន្តែបើសិនឡានអ្នកខ្វះប្រេងបូមចង្កូត ឬមួយវាខូចគុណភាព វានឹងធ្វើឲ្យចង្កូតឡានតឹង ធ្វើការខុសប្រក្រតី នាំឲ្យខូចចង្កូតឡាន ជាពិសេសអាចបង្កគ្រោះថ្នាក់ នៅពេលបើកបរផងដែរ ដូចនេះអ្នកគួរឲ្យជាងជួយឆែកមើលពេលដូរប្រេងម៉ាស៊ីន ។
គួររំឭកផងដែរថា នៅពេលជិះឡានតាមផ្លូវ គួរតកចិត្តទុកដាក់មើលទួលបន្ថយល្បឿន ព្រោះតែការដែលបើកឡាន លឿនលើទួលបន្ថយល្បឿន នឹងធ្វើឲ្យជើងក្រោមឡានឆាប់ខូច និងពិសេសមានបញ្ហាបូម និងរ៉ឺស័រ ដូចនេះ អ្នកគួរបន្ថយល្បឿនពេលជិះជួប ទួលបន្ថយល្បឿន។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម