ឡានដឹកប្រភេទ Pick Up កំពុងទាក់ទាញ និងវ៉ៃឡុកទីផ្សារសម្បើមណាស់ក្នុរយៈពេល ៥ឆ្នាំចុងក្រោយនេះ មិនថាឡានក្រុមហ៊ុនក្នុងស្រុក ឬប្រភេទនាំចូលឡើយ។ បើធ្វើដំណើរតាមដងផ្លូវចុះខេត្ត ឬនៅភ្នំពេញ តែងប្រទះភ្នែកជានិច្ច។ ទោះបីជាពេញនិយម និងសម្បូរក៏ដោយ សម្រាប់បរិបទស្រុកខ្មែរបងប្អូនដែលប្រើឡាន Pick Up តែងទទួលបាននៅគុណសម្បត្តិការពេញចិត្ត និងគុណវិបត្តិការខំបំណង ក្នុងការជ្រើសរើសរបស់ខ្លួនសម្រាប់ការប្រើប្រាស់ឡានប្រភេទដឹកទាំងនេះ។
ដោយមើលឃើញពីបញ្ហា និងការសម្រេចចិត្តខុសក្នុងការប្រើឡាន Pick Up របស់បងប្អូនមួយចំនួន។
ថ្ងៃនេះ Advan Auto និងធ្វើការលើកយកនៅចំណុចខ្លះៗសម្រាប់ជូនបងប្អូនទុកគ្រាន់ពិចារណាលេងៗ ជៀសវាងប្រើឡានខុសទៅបន្ទោសក្រុមហ៊ុន អ្នកលក់ឡាន ឬបន្ទោសឡានជាដើម។
១/ ទិញឡានតាមអារម្មណ៌
ឃើញស្អាត ឡូយ ស្រលាញ់ ក៏ចាប់អារម្មណ៍ទិញប្រើ ទាំងដែលខ្លួនមិនមានត្រូវការដឹកទំនិញច្រើន ឬរត់ផ្លូវឆ្ងាយដែលពិបាកសម្រាប់ឡានធម្មតា។
២/ មិនយល់ពីតម្រូវការ យកឡាន Pick Up ធ្វើជាជម្រើសទី១
ត្រូវការប្រើឡានជាប្រចាំ ពិសេសជិះក្នុងក្រុង តែមិនមែនដឹកអីវ៉ាន់ធ្ងន់ ឬច្រើនឡើយ ជាហេតុធ្វើឲ្យការចំណាយថ្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ ចំណែកការថែទាំក៏ច្រើនគួរសមដែរ ម្យ៉ាងក្នុងក្រុងពិបាកធ្វើដំណើរសម្រាប់ពពួកឡាន Pick Up។
៣/ ឡាន Pick Up មិនទំនើបជិះមិនសូវស្រួលបើធៀបឡាន SUV, Sedan តម្លៃប្រហែលគ្នា
Pick Up ភាគច្រើនមិនសូវទំនើប ជើងក្រោមមិនទន់ស្រួលហាប់ណែន ផាសុកភាពក្នុងការបើកបរ(រលាក់)ក៏រាងស្ទើ (បញ្ជាក់ ៖ សម្រាប់ឆ្នាំ២០១៥ ចុះក្រោម តម្លៃក្រោម៣ម៉ឺនដុល្លារ) មិនដូច SUV នោះទេ ហើយខាងក្នុងមិនសូវទូលាយ បំពាក់បរិក្ខារសាមញ្ញ ទាំងនេះជារឿងត្រូវត្រៀមចិត្តទុកមុន។
៤/ អន់ចិត្តរឿងឡានលក់វិញខាតច្រើន
សម្រាប់ទីផ្សារនៅស្រុកខ្មែរពពួកឡាន Pick Up អ្នកប្រើតែងលក់វិញខាតច្រើនជាងពពួកឡានធម្មតា ព្រោះប្រភេទ Pick Up ជាឡានសម្រាប់ប្រើដឹកទំនិញ ចុះខេត្តរត់ផ្លូវពិបាក និងការចំណាយខ្ពស់ ដូចនេះ អតិថិជនគោលដៅរាងពិបាកបន្ដិចហើយ។ ម្យ៉ាងបងប្អូនដែលមានថវិកាល្មម ឬក្រោមតម្លៃឡាន ហើយចំណាយទៅលើការបង់រំលោះមិនគួរហក់លោតផ្លាស់ប្ដូរដេញតាមស៊េរីឡើយព្រោះខាតច្រើន។
១/ យកឡាន Pick Up ធ្វើជាជម្រើសទី២
សម្រាប់បងប្អូនដែលមានឡានប្រើជាប្រចាំថ្ងៃ១ តែមានតម្រូវការចុះខេត្តម្ដងម្កាល ឬដឹកអីវ៉ានចេញចូលចំការ បើសល់លុយអាចថែម Pick Up មួយទៀតរឹតតែអេម។ តែចំពោះបងប្អូនដែលមានតម្រូវការអាជីវកម្ម ការងារមុខរបរប្រចាំថ្ងៃ សម្រាប់ប្រើឡាន Pick Up អាចជ្រើសរើសឡាន Pick Up ជាជម្រើសទី១ ក៏មិនជាបញ្ហាដែរ។
២/ ប្រើ Pick Up ត្រូវតាមតម្រូវការ អាចចំណេញទ្វេដង
ចំពោះបងប្អូនដែលរកររបរមានអីវ៉ានដឹក ១តោនចុះក្រោម ចូលព្រៃ ឬរត់ផ្លូវឆ្ងាយ មិនថាពពួកសាំង ឬម៉ាស៊ូតឡើយ វាអាចទាញចំណូល និងកាតបន្ថយការចំណាយថ្លៃដឹករបស់បងប្អូនបានច្រើនសម្រាប់អាជីវកម្ម ហើយថែមទាំងអាចប្រើជាឡានលក្ខណៈគ្រួសារបានយ៉ាងអេមទៀតផង ខ្ពស់ស្រឡះ ធន់ និងមានកម្លាំងខ្លាំង។
៣/ ប្រើឡាន Pick Up ក្នុងរយៈពេលវែង មិនមែនប្រើចូលចិត្តប្ដូរសារី
ជាការពិតណាស់ Pick Up មានភាពទំនើបតាមកម្រិត ចំណែកសមត្ថភាព ក៏មិនមានអ្វីប្លែកលើសខ្វះគ្នាច្រើនឡើយ ជាឡានដែលប្រើសម្រាប់បំពេញតម្រូវការក្នុងការប្រើរយៈពេលវែង។ តែសម្រាប់បងប្អូនដែលសម្បូរថវិកា ក្នុងការប្រើឡាន Pick Up ដេញតាមស៊េរីឆ្នាំ ទោះបីលក់ខាតក៏មិនជាបញ្ហាកង្វល់ចំពោះពពួកគាត់ដែរ។
ជារួមពពួក Pick Up មានគុណសម្បត្តិ និងគុណវិបត្តិដូចគ្នា សំខាន់បងប្អូនត្រូវត្រៀមចិត្ត និងដឹងពីចំណុចខ្វះខាត និងលេចធ្លោរបស់ឡានទើបមិនសូវខកបំណង។
សរុបមក មុននឹងបងប្អូនសម្រេចចិត្តជ្រើសរើសឡាន Pick Up យកទៅប្រើប្រាស់ សូមគិតវិភាគពីតម្រូវការជាមុនសិន ជៀសវាងទិញឡានបានហើយគ្របចោលមិនហ៊ានជិះព្រោះរឿងស៊ីសាំងច្រើន។
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម