និយាយចំពោះឡានមួយទឹកនៅទីផ្សារកម្ពុជាបច្ចុប្បន្ន ទោះបីជារាងស្ងាត់ នឹងធ្លាក់ចុះបន្ដិចក្ដីក្នុងរយៈពេលចុងក្រោយនេះ។តែរថយន្តមួយទឹកស៊េរីឆ្នាំទាបៗ នៅតែដើរតួរនាទីមួយយ៉ាងសំខាន់សម្រាប់បំពេញតម្រូវការនៃការប្រើប្រាស់ ចំពោះបងប្អូនដែលមានចំណូល នឹងថវិកាទាបល្មមៗបាន។ បើធៀបជាមួយនឹងឡានថ្មីដែលមានខ្លិនឈ្ងុយ នឹងមានគុណសម្បត្តិ ១ពាន់មុខ តែមិនប្រាកដថាឡានមួយទឹកឆ្នាំទាបៗ អន់ប្រើមិនកើតដែរ។
ជាក់ស្ដែងឡានក្នុងឆ្នាំ២០២២នេះ បើអ្នកមានលុយខ្ទង់២ម៉ឺនដុល្លារចុះក្រោម ហើយចង់បានឡានថ្មីគាស់កេស នោះគឺជារឿងពិបាក ឬស្ទើតែគ្មានសោះ បើមានវិញត្រឹមនាមថាជាឡានថ្មី រូបរាងថ្មីតែប៉ុណ្ណោះ ចំពោះកម្លាំង នឹងបច្ចេកវិទ្យាវិញ ហាក់នៅស្ទើនឹងមានកម្រិតនៅឡើយ។ តែបើអ្នកកាន់លុយ ២ម៉ឺនទៅទិញឡានមួយទឹកវិញ អ្នកអាចរើសបាន ១គ្រឿងយ៉ាងពេញចិត្ត ក្នុងចំណោមឡានយ៉ាងតិចក៏ ១០ម៉ូឌែលដែរ។
ថ្ងៃនេះ Advan Auto និងធ្វើការបកស្រាយទៅលើប្រធានបទ ដែលនិយាយពីគុណសម្បត្តិ នឹងគុណវិបត្តិ របស់ឡានមួយទឹក។ ដើម្បីជាចំណេះដឹងថ្មីមួយ ក្នុងបរិបទទីផ្សាររថយន្ដថ្មីកំពុងតែវាយឡុកខ្លាំង ដែលក្នុងមតិបងប្អូនមួយចំនួនហាក់នៅមានភាពស្ទាក់ស្ទើក្នុងការសម្រេច ថាគួរតែជ្រើសរើសផ្លូវមួយណា បើងាកមកមើលឡានថ្មីមានតម្លៃខ្ពស់ ចង់ប្រើឡានមួយទឹកតែខ្លាចនេះខ្លាចនោះ។
ធម្មតាមិនថាឡានថ្មី ឬឡានមួយទឹក វាតែងតែមានគុណសម្បត្តិ នឹងគុណវិបត្តិផ្សេងៗគ្នា តែដើម្បីកុំឲ្យវែងឆ្ងាយពេក Admin សូមនិយាយទៅលើប្រធានបទឡានមួយទឹកមុនសិន។
1.ទិញប្រើធូរតម្លៃតាមទីផ្សា។
2.ទីផ្សារទូលាយ លក់វិញខាតតិចតួច(តែបើមួយទឹកក្រដាស់ពន្ធ ខាតច្រើនជាងបន្ដិច)។
3.មានជម្រើសច្រើនក្នុងការជ្រើសរើស(បើចង់ទិញឡានតម្លៃ២ម៉ឺន អាចរើសបានក្នុងចំណោមឡាន១០ម៉ូឌែល)។
4.តម្លៃទាបជាងឡានថ្មីមែន តែអាចជិះស្រួលជាងឡានថ្មីខ្លះផង។
5.ឡានមួយទឹកខ្លះតម្លៃស្មើនឹងឡានថ្មី តែអាចមានជម្រើស Option ច្រើនទំនើបៗជាងឡានថ្មី មាំជាងនឹងជិះស្រួលជាងផងដែរ។
6.អ្នកអាចមានសំណាងប្រើឡានមូយទឹក ម៉ាស៊ីនធំ ដែលមានកម្លាំងខ្លាំង ជើងក្រោមហាប់ណែន តែតម្លៃធូរៗ ដែលឡានថ្មីមិនមាន ។
7.បើប៉ះចំឡានស្អាតប្រើបានយូរ គុណភាពអត់ចាញ់ឡានថ្មីទេ ម្យ៉ាងទៀតក៏សម្បូរគ្រឿងបន្លាស់ណាស់ដែរ។
1.ភាគច្រើនឡានតម្លៃធូរៗ តែម៉ាស៊ីនធំៗ ការចំណាយលើពន្ធផ្លូវប្រចាំឆ្នាំក៏ខ្ពស់ដែរ។
2.តែងតែធ្វើទុកច្រើននៅត្រង់ ប្លុកម៉ាស៊ីន នឹងប្រព័ន្ធភ្លើង ដែលទាមទាឲ្យមានការថែទាំខ្ពស់។
3.កម្រិតស៊ីសាំងអាចជាចំណុចរសើប ម៉ាស៊ីនចាស់ឆ្នាំស៊ីសាំងច្រើនខុសធម្មតា។
4.អាចប៉ះចំឡានស្ទើៗ ដែលទិញប្រើត្រូវការជួសជុលបន្ថែម តិចឬច្រើនទៅតាមកម្រិតជាក់ស្ដែង។
5.ប៉ះឡានខ្លះរលួយតែម្ដង អាចខាតធ្ងន់ឡុងចុងលើសដើម។
6.ការធានារយៈពេលខ្លី ចំពោះមួយទឹកក្រដាស់ពន្ធយ៉ាងយូរ ១-៣ខែ បើស្លាកលេខយ៉ាងយូ ២អាទិត្យ ទៅ ១ខែ។
7.បើទិញបង់រំលស់ ត្រូវចំណាយការប្រាក់ខ្ពស់ បើធៀបជាមួយឡានថ្មី។
៧ចំណុចសំខាន់ៗទាំងអស់នេះ គឺជាអ្វីដែលឡានមួយទឹកតែងជួបប្រទះ តែបើបងប្អូនយល់ថា ចំណុចទាំងអស់នេះអាចដោះស្រាយបាន នោះឡានមួយទឹកនៅតែជាជម្រើសល្អសម្រាប់បងប្អូនហើយ។ តែមុនទិញត្រូវពិនិត្យឲ្យបានច្បាស់ ពីប្រវត្តិឡាន នឹងភិនភាគជាក់ស្ដែង ព្រោះឡានមួយទឹករាងស្មុកស្មាញបន្ដិច តែបើមានលទ្ធភាពចង់បានឡានល្អ បងប្អូនអាចមើលត្រឹមស៊េរីឆ្នាំ២០១០ឡើង។
ព្រោះចន្លោះពីឆ្នាំ២០១០ ទៅ២០១២ឡើង អាចចាត់ទុកថាគុណភាពនៅល្អគ្រាន់បើ ដោយសារឡានអាយុប្រមាណ ១០ ឆ្នាំ ចាត់ទុកថានៅប្រើបានស្រួល ទោះផុតធានាពីក្រុមហ៊ុនក៏ដោយ ដែលជាទូទៅក្រុមហ៊ុនឡានធានាចន្លោះពី ៣ឆ្នាំ ឬ៥ម៉ឺនគីឡូ ហើយឡានខ្លះអាចដល់ ៥ទៅ៨ឆ្នាំ ឬស្មើនឹងជិត ១០ម៉ឺនគីឡូឯណោះ។ ហើយខ្ទង់ឆ្នាំ២០១០ឡើងទៅ គ្រប់ម៉ូឌែលឡានភាគច្រើនក៏បានធ្វើការផ្លាស់ប្ដូរ ទាំងរូបរាង នឹងបច្ចេកវិទ្យាថ្មីៗមួយចំនួនបន្ថែមទៀតផងដែរ។
ចំពោះបងប្អូនដែលមានមតិយោបល់ ឬបទពិសោធន៍អាចចូលរួមនៅក្នុង Comment ខាងក្រោមបាន ហើយនៅអត្ថបទបន្ទាប់ Advan Auto នឹងបកស្រាយពីឡានថ្មីគាស់កេសម្ដង៕
ដោយ៖ BunSak
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ