Toyota Camry 2007 វានៅតែជាឡានដែលឈរលំដាប់ជួរមុខដដែលក្នុងប្រភេទជារថយន្ដមួយទឹកនៅស្រុកខ្មែរ។ ព្រោះរូបរាងនៅទាន់សម័យ ទាក់ភ្នែកអាចចូលចំណោមគេបាន ហើយតម្លៃវិញក៏ថេរគួរសមដែរស្លាកលេខចន្លោះពី ១៤០០០ដុល្លារជាង ទៅ១៩០០០ដុល្លារជាង។ ចំពោះក្រដាសពន្ធវិញខ្ទង់ ១៩០០០ដុល្លារជាង ទៅ២៤០០០ដុល្លារ អាស្រ័យលើ Trim ឬ Option ពណ៌ និងភិនភាគជាក់ស្ដែងជាដើម។
ក្នុងអត្ថបទនេះសុំមិននិយាយពីប្រភេទ Hybrid នោះទេ យើងជជែកគ្នាពី Trim ដែលនៅស្រុកខ្មែរភាគច្រើនតែងប្រើមានដូចជា៖ LE នឹង XLE ថាតើវាមានអ្វីខុសគ្នាខ្លះបានជាតម្លៃលើសខ្វះខាតគ្នាដល់ទៅជិត៣០០០ដុល្លារ?
ថ្ងៃនេះ Advan Auto និងបកស្រាយពីចំណុចផ្សេងគ្នា ដែលជាដើមចមធ្វើឲ្យតម្លៃខ្ពស់ទាបជាងគ្នាបែបនេះ។
តែសូមបញ្ជាក់ថា ទាំង LE និង XLE ប្រព័ន្ធជើងក្រោម និងប្លុកម៉ាស៊ីនមិនមានអ្វីខុសគ្នាទេ ចំពោះផ្នែកខាងក្រៅតិចតួច ខុសតែផ្នែកខាងក្នុងតែប៉ុណ្ណោះ។
១. ជាក់ស្ដែង Trim LE បើមើលពីខាងក្រៅអាចសម្គាល់បានថា មិនមានពិលកាង និងដំបូលបើកឡើយ ចំពោះឡានខ្លះជា LE ក៏មានដែរតែមិនទូទៅនោះទេ ដែលគ្នាយើងហៅថាជាពពួក ពាក់កណ្ដាល Full (Half Full)។
ចូលមកខាងក្នុងវិញ LE បំពាក់នៅឧបករណ៍ធម្មតាដូជា៖ ប្រើកៅអីពីរជួរកាំមីញ៉ៃធម្មតា ជំនួយដោយអេឡិចត្រនិកខាងអ្នកបើកបរ, Speaker ៦គ្រាប់ធម្មតា, អត់មានរន្ធម៉ាសុីនត្រជាក់ក្រោយ, ពោងសុវត្ថិភាព ៦គ្រាប់, ប្រើប្រភេទប៉ូតុងមូលឡើងចុះសម្រាប់បញ្ជាមុខងារមួយចំនួន, និងផ្នែកខ្លះដូចជាដៃទ្វា ដៃចង្កូត និងចង្កើសលេខ ស្រោមដោយជ័រ និងក្រណាត់ធម្មតាប៉ុណ្ណោះ។
២. និយាយពី XLE វិញ ផ្នែកខាងក្រៅបងប្អូនអាចចំណាំបានត្រង់ បំពាក់ពិលកាង និងដំបូលបើក។ ហើយផ្នែកខាងក្នុងវិញ ប្រើកៅអីស្បែកពីរជួរជំនួយដោយអេឡិចត្រនិកនៅកៅអីជួរមុខសងខាង ហើយកៅអីក្រោយក៏អាចសារ៉េកាច់មុខក្រោយបានផងដែរ។ ចំពោះដៃចង្កូត ចង្កើសលេខ និងដៃទ្វា គឺស្រោបដោយស្បែកទន់ស្រួល និងហ្វមិការឈើដើម្បីបង្កើនសម្រស់ខាងក្នុង។
ក្រៅពីនឹងក៏មានបំពាក់ Speaker ៨គ្រាប់ប្រភេទ JBL, មានពោងសុវត្ថិភាព ៩គ្រាប់,ផ្នែកតាប់ឡូខាងមុខស្អាតជាងមុនដោយកាត់បន្ថយនៅប៉ូតុងមូលឡើងចុះ ជំនួសដោយប៉ូតុងចុច, អាចបញ្ជា Display និងមុខងារមួយចំនួននៅលើដៃចង្កូត, កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត, Bleutooth, កៅអីកម្ដៅ, មានប្រព័ន្ធគណនាសាំងរយៈចម្ងាយ និងបង្ហាញជាក់លក្ខណពីស្ថានភាពទ្វាណាមួយដែលបិទមិនជិត នៅលើអេក្រង់កុងទ័រខាងមុខជាដើម។ ក្រៅពីនឹងវាក៏មានបន្ថែមនៅចំណុចផ្សេងៗមួយចំនួនទៀត ដែលមើលទៅស្អាត និងទាក់ទាញជាពពួក LE។
_ ក្នុងនោះដែរបើមានផ្នែកណាមួយលើសពី LE តែនៅខ្វះតិចជា XLE ស្រុកខ្មែរតែងហៅថាជាប្រភេទពាក់កណ្ដាលហ្វូល ជាក់ស្ដែងដូចមានដំបូលបើក, ពិលកាង Speaker JBL, តែមិនមានរន្ធម៉ាស៊ីនត្រជាក់ក្រោយ កៅអីចុចសងខាង និងផ្នែកខ្លះដែលបំពាក់នៅលើXLE នោះទេ។
_ សរុបមកឃើញថា វាពិតជាមានភាពខុសប្លែកគ្នាច្រើនគួរឲ្យកត់សម្គាល់ ដែលជាហេតុនាំឲ្យ XLE មានតម្លៃខ្ពស់ជាង LE ហើយបើតាមអ្នកជំនាញខាងទិញ-លក់រថយន្ដ ទីផ្សារហាងឆេងរបស់វាខុសគ្នាខ្ទង់ជិត ៣០០០ដុល្លារឯណោះ។
តែបើសួរថាគួរទិញ ឬប្រើប្រភេទមួយណានោះ គឺអាស្រ័យលើបងប្អូនប៉ុណ្ណោះ បើបងប្អូនយល់ថា កម្រិតបរិក្ខារបស់ LE សមរម្យហើយអត់ជាបញ្ហាអ្វីទេ។ តែចំពោះបងប្អូនដែលមានតម្រូវការ និងស្រឡាញ់ពេញចិត្តនៅឧបរកណ៍ បរិក្ខារបស់ XLE បងប្អូនអាចសម្រេចចិត្តទៅលើការយល់ឃើញរបស់បងប្អូនបាន។
ក្រៅពីនឹងអ្នកជំនាញក៏បានបង្ហើបថា ទីផ្សាររបស់ XLE ពេញនិយម និងទូលាយជាង LE ទោះបីជាទិញមកតម្លៃខ្ពស់ជាងបន្តិចមែន តែក៏ស្រួលលក់ចេញ និងមិនសូវជាខាតច្រើនដូចពពួក LE ឡើយ៕
ដោយ៖ BunSak
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ