ចំណុចខ្លីៗខ្លះៗរបស់ Colorado 2017-2020 ប្ដូររាងថ្មីជាមួយតម្លៃស្លាកលេខត្រឹម 2ម៉ឺនជាង

អ្នកទស្សនា
354
0/ AKlasseAuto Promotion
Untitled-7.jpg

នៅស្រុកខ្មែរយើង Colorado មួយនេះទទួលបានការគាំទ្រ និងពេញនិយមក្នុងការប្រើប្រាស់ច្រើនគួរសមក្នុងចំណោមត្រកូល Pick Up របស់ Chevrolet។ ទោះបីជាមិនសម្បូរច្រើននៅលើដងផ្លូវដូចឡាន Pick Up ក្រុមហ៊ុនផ្សេងៗ តែសម្រាប់រថយន្ដ Pick Up មួយម៉ូឌែលនេះរូបរាង សមត្ថភាព និងតម្លៃវិញ ចំពោះបងប្អូនដែលមានលុយខ្ទង់ ២ម៉ឺនជាងមិនគួរមើលរំលងឡើយ។

 ផ្នែកទ្រុងខាងក្រោយម៉ូឌែល High Country មានបំពាក់ស្ព័តបា 
 ផ្នែកទ្រុងខាងក្រោយម៉ូឌែល High Country មានបំពាក់ស្ព័តបា 

ស៊េរីឆ្នាំ២០១៧ ជាឆ្នាំដែលផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុងដល់ឆ្នាំ២០២០ ក្នុងជំនាន់ទី២។ Chevrolet ក៏បានផ្អាកសកម្មភាពផលិតស្ងាត់បាត់២ឆ្នាំ ហើយក៏ត្រឡប់មកវិញចុងឆ្នាំ២០២២ ទើបចេញនៅជំនាន់ទី៣ ជាមួយរូបរាងថ្មីស្រឡាងតែម្ដង ។ 

ម៉ូឌែល LTZ មិនមានបំពាក់ស្ព័តបា
ម៉ូឌែល LTZ មិនមានបំពាក់ស្ព័តបា

សម្រាប់ជំនាន់ទី២នេះ ការឌីស្សាញមិនជាខុសប្លែកគ្នាច្រើនគួរឲ្យចាប់អារម្មណ៍ប៉ុន្មានទេ ចង្កៀងមុខប្រើប្រភេទ Halogen ធម្មតា បូកជាមួយពិលកាងមួយគូ និងអមដោយភ្លើង Daytime ជា LED មើលទៅស្អាតប្លែកម្យ៉ាង ចំណែកស្ដុបក្រោយវិញក៏ប្រើជា LED ផងដែរ។

វាមានប្រវែង ៥៧១២ម.ម ទទឹង ១៨៨៧ម.ម កម្ពស់ ១៧៩០ម.ម ជាមួយនឹងទម្ងន់តួឡានសរុប ២តោនជាងឯណោះ។ 

photo_2023-04-18_16-21-29.jpg

បើនិយាយជារួមសម្រាប់ពពួកឆ្នាំ២០១៧ ដល់ឆ្នាំ២០២០នេះ ប្រើម៉ាស៊ីនម៉ាស៊ូត Duremax ទំហំ ៤ស៊ីឡាំង ចំណុះ ២.៨លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំង ២០០សេះ កម្លាំងរមួលដល់ទៅ ៥០០ ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង ២ 4WD ជំនួយដោយប្រព័ន្ធ Lock ប៉ុង (LSD) និងកាប់ពីតាស់ផងដែរ។

ចំពោះកម្រិតស៊ីប្រេងវិញត្រឹមតែ ៨លីត្រ ទៅ ១០លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពបើកបរជាក់ស្ដែង។

300655055_5774042049324790_4615450458959008267_n.jpg

ចូលដល់ប្រព័ន្ធជើងក្រោមវិញ Colorado ប្រើប្រភេទជើងទម្រឯករាជ្យ អមដោយស្លាបប្រជៀវឌុប នៅផ្នែកខាងមុខ និងខាងក្រោយបំពាក់ជាជន្ទាស ៤សន្លឹកអមដោយបូម។ ជើងក្រោមរបស់ Colorado ប្រភេទនេះមិនត្រឹមតែជួយទប់លំណឹងបានល្អ និងកាត់បន្ថយការលាក់បានច្រើនប៉ុណ្ណោះ វាអាចផ្ទុកទម្ងន់ដឹកដល់ទៅ ១.៨ តោនឯណោះ និងសមត្ថភាពអូសសណ្ដោងបាន ៣.៥តោន។

301920509_5828899987132347_7041659844358343386_n.jpg

គួបផ្សំជាមួយយាន់កង់ទំហំ ១៨ អ៊ីញ បំពាក់ហ្វ្រាំងឌីសគៀបនៅខាងមុខ និងខាងក្រោយជាប្រភេទហ្វ្រាំងត្រលោក ជំនួយដោយប្រព័ន្ធ ABS ជាមួយនឹង EBD និងប្រព័ន្ធជំនួយពេលចុះចំណោទ HDC ជាដើម។ 

ហើយអ្វីដែលកាន់តែពិសេសជាងនឹងទៅទៀតនោះគឺ Colorado ក៏មានបំពាក់នៅសេនស័រមុខក្រោយដែលជំនួយដល់ការចូលចត នឹងភ្ជាប់ជាមួយប្រព័ន្ធដាស់តឿនពេលឡានបើកចេញក្រៅកន្លងផ្លូវ (Land Depature Warming) ប្រព័ន្ធផ្ដល់សញ្ញា និងសម្លេងពេលជិតប៉ុកប៉ះ (Forward Collision Warming) ជាដើម។

colorado2018.jpg

មុននឹងចូលទៅខាងក្នុងសូមបញ្ជាក់ថា Colorado មិនបានបំពាក់ជានៅ Smart Key ឬប៊ូតុង Power Start ឡើយ តែប្លែកត្រង់តេឡេ អាចបញ្ជាទម្លាក់តម្លើងកញ្ចក់ពីខាងក្រៅបាន មិនតែប៉ុណ្ណោះអាចបញ្ញារថយន្ដបញ្ជេះម៉ាស៊ីនពីចម្ងាយបានទៀតផង។ ខាងក្នុងទូលាយមិនចាញ់ SUV ឡើយព្រោះផ្នែកបាំងខាងក្រោយត្រូវបានកាត់ចេញទៅក្រោយបន្តិចដើម្បីភាពទូលាយខាងក្នុងសម្រាប់ការធ្វើដំណើរ ដែល Chevrolet តែងអួតថា Colorado ជាប្រភេទឡាន Pick Up បែប SUV ព្រោះតែជើងក្រោមទន់ស្រួល និងខាងក្នុងធំទូលាយជាដើម។

ផ្នែកខាងក្នុងរបស់ម៉ូឌែល High Country
ផ្នែកខាងក្នុងរបស់ម៉ូឌែល High Country

ខាងក្នុងអាចខុសប្លែកគ្នាទៅតាម Trim ដែលស្រុកខ្មែរយើងឃើញមានប្រើភាគច្រើនជាប្រភេទ LTZ និង High Country សម្រាប់ LTZ មានបំពាក់កៅអីពូកស្បែក ២ជួរ ជំនួយដោយអេឡិចត្រូនិច និងផ្នែកជាច្រើនទៀតស្រោបដោយស្បែកផងដែរ។ ក្រៅពីនឹងឃើញមានអេក្រង់លើតាបឡូវទំហំ ៩អ៊ីញមានភ្ជាប់ជាមួយកាមេរ៉ាក្រោយ និង Apple CarPlay & Android Auto, កញ្ចក់ក្ដោបសងខាង, កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត Speaker ៧គ្រាប់ និងមុខងារច្រើនមួយចំនួនទៀតបញ្ជាលើដៃចង្កូតផងដែរ។ បើជាប្រភេទ High Country បើមើលពីខាងក្រៅខ្លះក៏មានហាយឡាយពណ៌ឆ្នូត ជាមួយនឹងស្ព័តបានៅទ្រុងខាងក្រោយ ចំណែកផ្នែកខាងក្នុងវិញ មានសភាពពណ៌កាហ្វេ ខុសពី LTZ មានពណ៌ប្រផេះក្រម៉ៅជាដើម។

ផ្ទៃខាងក្នុងរបស់ម៉ូឌែល LTZ
ផ្ទៃខាងក្នុងរបស់ម៉ូឌែល LTZ

ចំពោះតម្លៃវិញសម្រាប់ឆ្នាំ២០១៧ ដល់២០១៩ចន្លោះពី ២ម៉ឺនស្ដើង ទៅ២ម៉ឺនក្រាស់ ចំពោះ High Country អាចហក់ដល់ខ្ទង់ ៣ម៉ឺនដុល្លារអីដែរ។

សម្រាប់ឆ្នាំ២០២០ ខ្ទង់ ៣ម៉ឺន ទៅ ៣៥០០០ដុល្លារ អាស្រ័យលើពណ៌ Trim និងភិនភាគជាក់ស្ដែង។

photo_2023-04-18_16-21-41.jpg

សរុបមក Colorado អាចនិយាយបានថា រូបរាងស្អាតទាក់ទាញ ខាងក្នុងក៏ធំទូលាយ សមត្ថភាពវិញក៏ខ្លាំង ហើយសន្សំសំចៃគ្រាន់បើ ឯជើងក្រោមទន់ស្រួល មិនចាញ់ឡាន SUV លំដាប់ថវិកាឡើយ។ ចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះ Chevrolet Colorado ឆ្នាំ២០១៧ ដល់២០២០នេះ? សម្រាប់បងប្អូនដែលមានបទពិសោធន៍ ឬ មតិយោបល់ អាចចែករំលែកជាមួយ Admin ក្នុង Comment ខាងក្រោមបន្ថែមបាន៕

ដោយ៖ Bunsak

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More