ម៉ូឌែល Cruze ជាឡាន Sedan របស់ក្រុមហ៊ុនអាមេរិក Chevrolet សម្រាប់ជំនាន់ទី១ ឆ្នាំ២០០៩ ដល់២០១៦។ ក្នុងនោះដែរចាប់ពីឆ្នាំ ២០១៣ឡើងទៅ Cruze មានការផ្លាស់ប្ដូរមួយចំនួនផងដែរ ចំពោះស្រុកខ្មែរភាគជាស៊េរីឆ្នាំ២០០៩ ដល់២០១៣ ដែលមានតម្លៃចន្លោះពី ១០០០០ដុល្លារជាង ទៅ ១៧០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងភិនភាគជាក់ស្ដែងជាដើម ចំណែកក្រដាស់ពន្ធវិញអាចហក់ខ្ទង់២ម៉ឺនដុល្លារជាងអីដែរ។
Cruze ប្រើម៉ាស៊ីនចម្រុះមានទាំងប្រភេទសាំង ម៉ាស៊ូត និងប្រែប្រួលទៅតាមឆ្នាំផលិតផងដែរ តែនៅខ្មែរភាគច្រើនប្រើម៉ាស៊ីនសាំង ៤ស៊ីឡាំង ចំណុះ ១.៦លីត្រ (ECOTEC) ផលិតកម្លាំងបាន ១១៣សេះ កម្លាំងរមួល ១១៣ផោនហ្វីត រត់ដោយប្រអបលេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ FWD អាចរត់ល្បឿនអតិបរិមា ១៨០គីឡូម៉ែត្រ/ម៉ោង ជាមួយកម្រិតស៊ីសាំងចន្លោះពី ៧លីត្រ តែបើកក្នុងក្រុងផ្លូវស្ទះអាចហក់ដល់ ១១លីត្រអីដែរក្នុង១០០គីឡូម៉ែត្រ។
ការឌីស្សាញផ្នែកខាងក្រៅ ទាក់ទាញ់ស៊ីវិល័យគ្រាន់បើ រំលិចដោយសំណាញ់បាណា២តង់នៅខាងមុខ អមដោយចង្គៀងរាងស្លីម ជាមួយនឹងពិលកាងមួយគូរផងមើលទៅស្ព័រមិនចាញ់ឡានស៊េរីឆ្នាំប្រហាក់ប្រហែលគ្នាឡើយ។
Cruze មានប្រហែង ៤៥៩៧ម.ម ទទឹង ១៧៨៨ម.ម កម្ពស់ ១៤៧៦ម.ម ពីដីមកបាត ១៦៥ម.ម ជាមួយនឹងទម្ងន់តួរឡានសរុបដល់ទៅ ១តោនកន្លះឯណោះ។ ដែលតួរខ្លួនទាំងមូលរបស់ Cruze ផលិតផ្គុំឡើងពីដែកដ៏រឹងមាំ ជាមួយនឹងបច្ចេកវិទ្យាកាត់បន្ថយសម្លេងពីខាងក្រៅ ជើងក្រោមហាប់ណែនមាំល្អ បូករួមទាំងប្រព័ន្ធជំនួយហ្វ្រាំងសុវត្ថិភាពសំខាន់ៗមួយចំនួនផង ធ្វើឲ្យការបើកបរកាន់តែមានទំនុកចិត្ត សុវត្ថិភាពផងដែរ។
ខាងក្នុងវិញទូលាយគួរសម មានកៅអីបែបស្ព័រ២ជួរធំល្មមអាចជិះគ្នា៥ ទៅ ៦នាក់បាន និងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនផងដែរ។ Cruze មួយម៉ូឌែលនេះក៏មានបែបចែក Trim ជាច្រើនផងដែរតែស្រុកខ្មែរភាគច្រើននាំចូលពីប្រភេទដូចជា៖ LT, LTZ ជាដើម។
បើជាប្រភេទ LTZ ឬ គេហៅថា Full Option វិញមានបំពាក់ជាមួយនឹង ពូកស្បែក កំដៅកៅអី, អេក្រង់ធំ ភ្ជាប់ជាមួយ GPS កាមេរ៉ាក្រោយ សេនស័រជំនួយពេលចូលចត, ប៉ូតុង Power Star, Smart Key, Speaker ៧គ្រាប់ ពោងសុវត្ថិភាព ៦គ្រាប់, មានពិលកាង ប្រើចង្កៀង HID ខ្លះទៀតក៏មានដំបូងបើកជាដើម។
ជារួមចំពោះ Cruze ជំនាន់ទី១នេះ អាចនិយាយបានថាគួរសម ទាំងរួបរាងបរិក្ខាខាងក្នុង ជាមួយនឹងកម្លាំងម៉ាស៊ីនតូចល្មមសន្សំសំចៃផង តម្លៃប៉ុណ្ណឹងគួរពិចារណាបានហើយ។ ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Cruze ជំនាន់ទី១ ឆ្នាំ២០០៩ ដល់២០១៦នេះ? អាចចូលរួមចែករំលែកបទពិសោធន៍ និងមតិយោបល់បាន៕
ដោយ៖ Bunsak
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ