Tracker ជាប្រភេទឡាន Compact SUV អាមេរិកដែលមួយរយៈចុងក្រោយនេះ ហាក់ត្រូវប៉ានគួរសម ហើយក៏សម្បូរអ្នកប្រើច្រើនផងដែរ។
បច្ចុប្បន្នប្រភេទថ្មីខ្លាញ់គោស៊េរីឆ្នាំ ២០២៤ តម្លៃ ២៦,៥០០ដុល្លារ តែបើក្រឡេកមើលពីស៊េរីឆ្នាំ ២០២២ នឹង ២០២៣ ពពួកស្លាកលេខវិញ ឃើញទីផ្សារដាក់លក់ខ្ទង់ ២២,០០០ដុល្លារជាង ទៅ ២៣,០០០ដុល្លារជាង អាស្រ័យលើ ពណ៌ ឆ្នាំផលិត នឹងភិនភាគឡានជាក់ស្ដែង។
ស្លាកលេខតម្លៃខ្ទង់ ២ម៉ឺនដុល្លារស្ដើងបែបនេះ អាចនិយាយបានថា Tracker ហាក់រក្សាតម្លៃទីផ្សាររបស់ខ្លួនបានយ៉ាងល្អគ្រាន់បើ ខណៈការប្រើប្រាស់រយៈពេល ២ទៅ៣ឆ្នាំទៅហើយក្ដី។
SUV ខ្នាតតូចមួយនេះ ប្រើម៉ាស៊ីនសាំងទំហំ ៣ស៊ីឡាំង ១.០លីត្រ តែជំនួយដោយ Turbo អាចផលិតកម្លាំងបាន ១១៦សេះ កម្លាំងរមួល ១៧០ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ FWD ជាមួយកម្រិតស៊ីសាំងត្រឹម ៦លីត្រជាងប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
ចំពោះផ្ទៃខាងក្នុងវិញហាក់ទំនើបគួរសមដែរ គ្រឿងបរិក្ខាដែលបំពាក់មកជាមួយហាក់មិនសាមញ្ញឡើយ ប្រើកៅអីស្បែក ២ជួរ ជំនួយដោយអេឡិចត្រនិចខាងអ្នកបើកបរ ទូលាយគួរសមអាចជិះគ្នា៥នាក់ ចំណែកឃ្លុបក្រោយអាចដាក់អីវ៉ាន់បានច្រើនគួរសម និងមានបំពាក់រីដូផងដែរ និងផ្នែកជាច្រើនទៀត ស្រោបដោយស្បែក រំលិចដោយថ្នេរពណ៍ក្រហមជាដើម។
ក្រៅពីនឹងក៏មាន Speaker ៦គ្រាប់ កញ្ចក់ក្ដោបអូតូ Smart Key តេឡេអាចបញ្ជាទម្លាក់កញ្ចក់ពីចម្ងាយបាន ដំបូលបើក ២តង អេក្រង់ទំហំ ៨អ៉ីងមានភ្ជាប់មុខងារ Apple Car play & Android Auto កាម៉េរាក្រោយ ជំនួយដោយសេនស័រចូលចត នឹងហ្វ្រាំងដៃអេឡិចត្រនិចជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Tracker SUV ខ្នាតតូចមួយនេះរបស់អាមេរិកមួយនេះ? តម្លៃប៉ុណ្ណឹងចង់ប្រើ Tracker គិតថាចង់មើលប្រភេទស្លាកលេខ ឬថែមយកខ្លាញ់គោ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ