ក្នុងចំណោម Corolla ដែលពេញនិយមខ្លាំង គឺមានតែ Corolla ជំនាន់ទី៩ ដែលជា Specs នាំចូលសហរដ្ឋអាមេរិកនេះទេ ដែលឈរជើង ជាមួយទីផ្សារល្អ មកទល់នឹងបច្ចុប្បន្ននេះ។
បើគិតមកដល់ឆ្នាំ២០២៤ Corolla មួយនេះមានអាយុកាល ជាង ២០ឆ្នាំហើយ ក៏ប៉ុន្ដែរ សាច់ឈាម នឹងសមត្ថភាពបើកបរនៅតែអេម មិនទាន់រង្គើរឡើយ សម្រាប់ឡានស្អាតដែលបងប្អូនអ្នកប្រើថែ។
រូបរាងសមរម្យ ជាមួយភាពធន់ សន្សំសំចៃ តម្លៃទីផ្សារនឹងល្អ ធ្វើឲ្យកេរ្ដិ៍ឈ្មោះ របស់រថយន្ដវ័យចំណាស់មួយនេះ នៅតែទាក់អារម្មណ៍ បងប្អូនដដែល។
ក្រៅពីតម្លៃថេល្អ និយាយពីគ្រឿងបន្លាស់វិញក៏សម្បូរ ហើយធូរថ្លៃគួរសមដែរ ម្យ៉ាងបញ្ហាកំហូចនាៗ មិនសូវជាឈឺក្បាលច្រើនទេ ព្រោះជាងនៅតាមស្រុកភូមិក៏ចេះជួសជុល ព្រោះមិនមានបញ្ហាប្រព័ន្ធភ្លើង ឬមេកានិចស្លុកស្មាញច្រើនឡើយ។
គួរបញ្ជាក់ដែរថា៖ Toyota Corolla ជំនាន់ទី ៩ ស៊េរីឆ្នាំ២០០៣ ដល់ ២០០៦ មួយនេះ បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង ១.៨ លីត្រ ផលិតកម្លាំង ១៣០សេះ កម្លាំងរមួល ១២៥ ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ និងបង្វិលកង់ដោយប៉ុងមុខ (FWD)។ បើនិយាយពីល្បឿនវិញ អាចបើកលឿនបំផុតបានខ្ទង់ ១៥០គីឡូម៉ែត្រ/ម៉ោងអីដែរសម្រាប់អាយុកាលបច្ចុប្បន្ន។
ខណៈចេញដំបូលនៅអាមេរិកគេអាចជាន់បានដល់ទៅ ១៨៥គីឡូម៉ែត្រ/ម៉ោង ជាមួយសន្ទុះល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រ ស៊ីពេល ១០.៥ វិនាទីប៉ុណ្ណោះ។
ចំពោះកម្រិតស៊ីសាំងវិញ ខ្ទង់ ៦លីត្រជាង ទៅ ៨លីត្រជាង ក្នុង១០០គីឡូម៉ែត្រ នឹងចាក់មួយពេញបាន៥០លីត្រ ជាមួយពន្ធផ្លូវប្រចាំឆ្នាំត្រឹម ១០ម៉ឺនរៀលប៉ុណ្ណោះ៕
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Corolla 03-06 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ ព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
អាយុគ្រាន់តែជាតួរលេខ Lexus RX330 ហាក់មានតម្លៃល្អគ្រាន់បើឡើងវិញក្នុងទីផ្សាររថយន្ដមួយទឹក ទោះបីលែងមានប្រភេទក្រដាសពន្ធក្ដី
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
អាយុគ្រាន់តែជាតួរលេខ Lexus RX330 ហាក់មានតម្លៃល្អគ្រាន់បើឡើងវិញក្នុងទីផ្សាររថយន្ដមួយទឹក ទោះបីលែងមានប្រភេទក្រដាសពន្ធក្ដី
Toyota Wigo 2023-2024 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោ ឥលូវឃើញទីផ្សារដាក់លក់ច្រើនគួរសមតម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Revo Rally 2025 ចេញលក់ហើយខណៈស៊េរីឆ្នាំ 2024 មួយទឹកយូៗមានមួយតម្លៃខ្ពស់គួរសមខ្ទង់ 4ម៉ឺនដុល្លារក្រាស់នៅឡើយទេ
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត