មួយរយៈចុងក្រោយនេះ ពពួកឡានមួយទឹកដែលមានអាយុកាលខ្ទង់ ២០ឆ្នាំជាងទៅហើយគឺម៉ូឌែល Lexus RX330 ហាក់មានតម្លៃខ្លួនខ្ពស់ឡើយវិញ នឹងមានទីផ្សារល្អគ្រាន់បើជាងមុន ខណៈបច្ចុប្បន្នស្ទើតែគ្មានសោះប្រភេទក្រាដាសពន្ធ។
សម្រាប់ពពួកស្លាកលេខដែលមានភិនភាគល្អ គឺនៅថ្លៃគួរសមពិសេសប្រភេទពណ៌ស ដែលបច្ចុប្បន្នឃើញទីផ្សារដាក់លក់ស៊េរីឆ្នាំ ២០០៤ដល់២០០៦ ខ្ទង់ ២ម៉ឺនដុល្លារសើ្ដងទៅ២ម៉ឺនដុល្លារក្រាស់នៅឡើយ។
តម្លៃនេះគឺខ្ពស់គួរសម បើគិតពីអាយុកាលនៃរថយន្ដ ខ្ទង់ ២០ឆ្នាំទៅហើយ ម្យ៉ាងក៏ជាប្រភេទឡានម៉ាស៊ីនធំ ស៊ីសាំងច្រើនលើសពី១២លីត្រក្នុង១០០គីឡូម៉ែត្រផងដែរ។ ប៉ុន្ដែតម្លៃខ្លួនវិញហាក់នៅតែត្រូវប៉ាន់ នឹងលក់បានថ្លៃនៅឡើយសម្រាប់ប្រភេទឡាន Crossover SUV របស់ Lexus មួយនេះ។
ចំពោះចំណុចទាក់ទាញវិញសម្រាប់ឡានវ័យ ២០ឆ្នាំមួយនេះអាចថានៅពិសេសប្លែក ដែលឡានថ្មីខ្លាញ់គោស្រុកខ្មែរតម្លៃក្បែរ ៣ម៉ឺនដុល្លារខ្លះហាក់មិនទាន់មាននៅឡើយ។
បើនិយាយជារួមសម្រាប់ប្រេន Lexus មួយនេះគឺថា រូបរាងនៅតែទាន់សម័យ គ្រោងឆ្អឹងរឹងមាំល្អ គ្រឿងក្រោមហាប់ណែន នឹងស្ងាត់មិនសូវមានសម្លេងរំខានចូលទៅក្នុងឡើយ។
ម្យ៉ាងទោះបីជាវ័យចំណាស់ហើយក្ដី ប៉ុន្ដែផ្ទៃខាងក្នុងវិញ បំពាក់កៅអីស្បែកទន់តែម្ដង មានមុខងារកម្ដៅ ជំនួយដោយអេឡិចត្រនិចបាន ៨របៀប ជាមួយការ Set កៅអីបាន ២ផងដែរដែលគេហៅថា កៅអីចាំទីតាំង Memory Seat ផងដែរ។
មិនតែប៉ុណ្ណោះ Speaker វិញប្រើសុទ្ធតែលំដាប់ទៀតផងគឺ Mark Levinson កញ្ចក់មើលក្រោយមានមុខងារកាត់ចំណាំងផ្លាត់ រន្ធម៉ាស៊ីនត្រជាក់ក្រោយ DVD សម្រាប់អ្នកដំណើរ រន្ធសាក់កម្លាំង ១០០W អាចបំលែងទៅជាថាមពលអគ្គិសនីបានសម្រាប់ប្រើប្រាស់ ជាមួយទ្វាគូទក្រោយអូតូ នឹងមានទឹកបាញ់ចង្កៀងជាដើម។
ក្រៅពីនឹង RX330 មួយនេះក៏ប្រើម៉ាស៊ីនដែលមានកម្លាំងខ្លាំងផងដែរទំហំ ៦ស៊ីឡាំង ៣.៣លីត្រ ផលិតកម្លាំងបាន ២៣០សេះ កម្លាំងរមួល ២៣៨ផោនហ្វីត ល្បឿនលឿនបំផុត ២២០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ ១០០ម៉ែត្រប្រើពេល ៨.១វិនាទី។
ប្រើប្រអប់លេខ ៥ វគ្គអូតូ បង្វិលកង់ដោយប្រភេទប៉ុងមួយ (FWD) និងប៉ុងពីរ (AWD) ជាមួយកម្រិតស៊ីសាំងជាក់ស្ដែងបច្ចុប្បន្ននេះវិញ ចន្លោះពី ១៣លីត្រ ទៅ១៦លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចតាមស្ថានភាពជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Lexus RX330 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ