0/ AKlasseAuto Promotion
Lexus rx330
Untitled-1.jpg

RX330 ធ្លាប់ Lexus អូសចូលរោងចក្រវិញ ៦លើក និងមានគុណវិបត្ដិ ៥ចំណុច ដែលតែងលងបន្លាច អ្នកប្រើរហូតដល់ឆ្នាំ២០២២នេះ

ត្រកូល RX ជាឡានលំដាប់ជួរមុខមួយក្នុងចំណោមប្រភេទ Crossover SUV របស់ក្រុមហ៊ុន Lexus ហើយវាក៏ជារថយន្ដដែលល្បីនៅខាងបែកអ៊ឺរ៉ុប និងអាមេរិកជាដើម។ ដោយខ្មែរយើងនាំចូលឡានភាគច្រើនពីអាមេរិក វាក៏ធ្លាក់មកដល់កម្ពុជា​ក្នុងប្រភេទជាឡានមួយទឹក ដែលមានអាយុកាលជិត២០ឆ្នាំ តែតម្លៃនៅស្រុកខ្មែរវិញចង់ថ្លៃជាងកាលចេញពីរោងចក្រទៅទៀត។ សម្រាប់ទីផ្សារ RX330 ជំនាន់ទី២នេះ នៅកម្ពុជាបច្ចប្បន្នចន្លោះពី ២២០០០ដុល្លារជាង​ ទៅ៣០០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត Option ពណ៌ និងប្រភេទស្លាកលេខ ឬក្រដាស់ពន្ធជាដើម។