ជាការពិតណាស់ តម្លៃទីផ្សាររថយន្ដនៅស្រុកខ្មែរមួយចំនួន មានការឡើងចុះទៅតាមតម្លៃឥន្ធនៈ ឡានខ្លះពេលសាំងឡើយថ្លៃ តម្លៃថយចុះ ទីផ្សារក៏មិនសូវជាពេញនិយម ចំណែកឡានខ្លះទៀត តម្លៃសាំងថយចុះ បែបជាហក់ឡើយវិញគួរឲ្យកត់សម្គាល់។
សម្រាប់រថយន្ដ RX330 វិញតម្លៃនៅតែថយចុះ តែទីផ្សារដូចជារស់ឡើយវិញ ខណៈតម្លៃសាំងនៅខ្ពស់ធម្មតាដូចមុន ហេតុអ្វី? ចំពោះរឿងនេះ អាចមកពីកត្ដាមួយចំនួនដែលធ្វើឲ្យទីផ្សាររបស់ RX330 ដើរទៅមុខ បើទោះបីជាតម្លៃខ្លួនវ៉ៃចេញមិនសូវបានថ្លៃដូចមុនក៏ដោយ។
បងប្អូនប្រហែលជាដឹងហើយថា ត្រកូល RX មួយនេះ ក្នុងបរិបទស្រុកខ្មែរ គឺជាប្រភេទឡានលំដាប់ Luxury Car ដ៏ពេញនិយមមួយ រូបរាងទាក់ទាញ ខាងក្នុងទូលាយ ម៉ាស៊ីនខ្លាំងជាន់ស្មូតល្អ ជើងក្រោមហាប់ណែន ហើយក៏ជាប្រភេទឡាន Crossover SUV ដែលអាចរត់បានស្ទើគ្រប់ស្ថានភាពផ្លូវផងដែរ។
អាចមានមូលហេតុតែមួយប៉ុណ្ណោះ ដែលទីផ្សាររបស់ RX330 នៅតែដើរវិញបាននោះគឺ តម្លៃធូរជាងមុនជិតពាក់កណ្ដាល បើធៀបនឹង ៣ឆ្នាំមុន។ កាលសាំងនៅតម្លៃខ្ទង់ ៣,០០០រៀលជាងក្នុង ១លីត្រ RX330 នេះនៅចន្លោះពី ២ម៉ឺនក្រាស់ ទៅ ៣ម៉ឺនដុល្លារក្រាស់ អាស្រ័យលើប្រភេទស្លាកលេខ ក្រដាសពន្ធ ពណ៌ Option និងភិនភាគជាក់ស្ដែង។
តែបច្ចុប្បន្នសាំងនៅលើ ៤,០០០រៀលក្នុង ១លីត្រ ចង់ជិះ RX330 កាន់ខ្ទង់ ១ម៉ឺនដុល្លារក្រាស់ ទៅ ២ម៉ឺនដុល្លារស្ដើង ទិញបានឡានស្អាតជិះហើយ។ សម្រាប់ក្រដាសពន្ធក៏មិនជាថ្លៃពេកដូចមុនដែរ នៅខ្ទង់ ២ម៉ឺនក្រាស់អីបានសុទ្ធតែលំដាប់មេឡានតែម្ដង។
ដោយសារតែតម្លៃធូរបែបនេះហើយ ទើបបងប្អូនយើងខ្លះគាត់អាចពិចារណា ទៅលើប្រភេទឡានដែលធន់ក្នុងការប្រើប្រាស់ ខ្ពស់ស្រឡាស់ទំនើបគួរសម តម្លៃខ្ទង់ ១ម៉ឺនដុល្លារក្រាស់ ទៅ ២ម៉ឺនស្ដើង RX330 ក៏តែជាឡានមួយទឹក ស្ថិនក្នុងចំណោមឡានផ្សេងៗទៀត ដែលទីផ្សារកំពុងត្រូវប៉ាន់ ពិសេសមុនចូលឆ្នាំខ្មែរខាងមុននេះ។
គួរបញ្ចាក់ដែរថា Lexus RX330 បំពាក់ម៉ាស៊ីន ៦ស៊ីឡាំង ៣.៣ លីត្រ ផលិតកម្លាំងបាន ២៣០សេះ កម្លាំងរមួល ២៣៨ផោនហ្វីត ល្បឿនលឿនបំផុត ២២៥គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ ១០០ម៉ែត្រប្រើពេល ៨.១វិនាទី។ ប្រើប្រអប់លេខ ៥ វគ្គអូតូ បង្វិលកង់ដោយប្រភេទប៉ុងមួយ (FWD) និងប៉ុងពីរ (AWD) ជាមួយកម្រិតស៊ីសាំងជាក់ស្ដែងបច្ចុប្បន្ននេះវិញ ចន្លោះពី ១៣លីត្រ ទៅ១៦លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចតាមស្ថានភាពជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Lexus RX330 មួយនេះ? សម្រាប់បងប្អូនដែលមានមតិយោបល់ នឹងបទពិសោធន៍ អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ