ត្រកូល RX ជំនាន់ទី ២ ក្នុងគ្រួសារ Lexus ដែលយើងស្គាល់ថាជា Lexus RX330 បានស្នងតំណែងពី RX300 ក្នុងគ្រួសារតែមួយ តែអាប្អូននេះរាងសង្ហារជាង ទំនើបជាងបន្ដិច។
វាកើតនៅឆ្នាំ ២០០៤ ដល់ ២០០៦ អាយុខ្លីតែល្បី និងពេញនិយមណាស់ វាជា ឡាន Crossover SUV ប្រណិត និងគុណភាពនៃការរចនាបទទាំងក្នុងនឹងក្រៅ បានទាក់ទាញចិត្តអតិថិជនច្រើនជាង RX300 ចំណែកឯម្លៃក៏រាងថ្លៃតាហ្នឹងដែរ។

តែយ៉ាងណាវាក៏មានរឿងអាស្រូវមួយចំនួន ដល់ថ្នាក់ Lexus បានអូស RX330 ចូលរោងចក្រវិញច្រើនដងដែរ តែឥឡូវសូមបង្ហាញសមត្ថភាពវាបន្តិច មុននិយាយពីបញ្ហារបស់វា ។
កម្រិតស៊ីសាំងវិញ ក្នុងក្រុង ១៣លីត្រ និងក្រៅក្រុង ១០លីត្រ អាចតិចឬច្រើនជាងនេះទៅតាមការបើកបរជាក់់ស្ដែង។

ប្រព័ន្ធជើងក្រោមបំពាក់ យ៉ានកង់់ ១៨អីញ ហ្វ្រាំងគៀបមុខក្រោយ ជំនួយដោយ ABS នៅផ្នែកខាងមុខប្រើប៉ូម និងសុឺស៊រធម្មតា MacPherson Strut និងខាងក្រោយជា Multi-link ធ្វើអោយការបើកជ្រេនៅផ្លូវ កោងទប់លំនឹងបានល្អ ចំណែកឯការជិះលើផ្លូវលំបាកល្មៗក៏វាអត់សូវរលាក់ និងជួយកាត់បន្ថយសម្លេងរំខានពីខាងក្រៅ បានស្ងាត់ល្អ។
និយាយពីខាងក្រៅវិញ វាជាទម្រង់ RX300 ចឹងមើលទៅរាងស្រដៀងដែរ គ្រាន់តែកែគូទត្រគៀគក្រោយអោយស្រួចជាងមុន និងតចង្ការអោយមានរាងវី(V) បន្ដិចមើលទៅឃើញស្អាតម៉្យាងដែរ។ បើជាប្រភេទ Full Option វិញ ចង្កៀងមុខប្រភេទ គុជ និងឃើញមានទឹកបាញ់ចង្កៀងផងដែរ។

ខាងក្នុងស្អាតប្លែក ការដេគ័រមានភាពទាន់សម័យ មានអេក្រង់ LCD កៅអីស្បែកអេឡិចត្រូនិក ការតុបតែងស្បែកលាយឈើនៅផ្នែកខ្លះ អោយមើលទៅស្រស់ប្រណិត។ វាមានកៅអី ២ ជួរធំទូលាយល្មម និងសល់ឃ្លុបក្រោយ អាចដាក់ឥវ៉ានបានច្រើនគួរសម ឬអាចអោយក្មេងៗជិះ ២-៣នាក់អីអត់ជាបញ្ហាទេ។

បើនិយាយពីតេស្ដប៉ុកប៉ះវិញ RX330 ទទួលបានផ្កាយ៥ ពីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោគអាមេរិក ដោយពោងសុវត្ថិភាព ៨គ្រាប់ ការពារបានគ្រប់គ្រាន់ទាំងផ្នែកខាងមុខ និងចំហៀង។
ក្រៅពីនេះវាមានបញ្ហាធំមួយទៀតគឺ លេចធ្លាយប្រេងចេញពីស៊ីឡាំងប្រព័ន្ធហ្រ្វាំង (BRAKE MASTER CYLINDER) ដែលជាហេតុនាំឲ្យការជាន់ហ្រ្វាំងគ្មានប្រសិទ្ធភាព បង្កជាគ្រោះថ្នាក់ដោយយថាហេតុ ។

វាក៏មានបញ្ហាខ្លះដែរ ទាក់ទងនឹងតាបឡូខាងក្នុងវាចាញ់កម្ដៅងាយនឹងប្រេះ គួរសមនឹងស្រុកយើងជាប្រទេសដែលក្ដៅស្រាប់ផង អាចថាជាចំណុចខ្សោយ ។ ដូច្នេះពេលទិញត្រូវពិនិត្យមើលអោយបានច្បាស់ដែរ បើប្រើក៏គួរការពារដោយមាន ក្រណាត់កំរាលក្រាលលើតាបឡូ និងកុំឧស្សាហ៍ចតហាលថ្ងៃក្ដៅពេក។

សរុបមកប្រហែលជាមានបងប្អូនខ្លះ ក៏ធ្លាប់កើតមានបញ្ហាអស់នេះដែរ អាចចូលរួមចែករំលែកបទពិសោធន៍បាន។ អត្ថបទក្រោយ Advan Auto នឹងសម្រាយលម្អិតអំពី Option នីមួយៗរបស់ RX330 ថាតើវាមានអ្វីខ្លះ? ហើយទីផ្សារនៅកម្ពុជាគេនិយម Option អ្វី? តម្លៃខុសគ្នាដូចម្ដេច ដើម្បីអោយបងប្អូនស្រួល សម្រេចចិត្តថាត្រូវប្រើ Option ឬជម្រើសមួយណា?
អត្ថបទ៖ BunSak
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ