ត្រកូល Lexus ពីរម៉ូឌែលនេះសុទ្ធតែជាឡានដែលពេញនិយមនៅស្រុកខ្មែរ ចំពោះសន្ទុះនៃការប្រើប្រាស់វិញ មិនចាញ់គ្នាឡើយ។ គ្រាន់តែមួយបែបយុវវ័យ មួយទៀតមើលទៅបែបចាស់ទុំ តែភាពទំនើបជើងក្រោយស្ងាត់ហាប់ណែនល្អ មិនចាញ់គ្នាឡើយ។ ទាំង GS300 និង RX330 តម្លៃទីផ្សារហាងឆេងស្រុកខ្មែរបច្ចុប្បន្នចន្លោះពី ២០០០០ដុល្លារជាង ទៅ ជិត៣០០០០ដុល្លារ អាស្រ័យលើកឆ្នាំផលិត ពណ៌ option និងភិនភាគជាក់ស្ដែងជាងដើម។
ចំពោះគ្រឿងបន្លាស់ចំណាយលើកការថែទាំវិញចំណាយខ្ទង់ ២០០ដុល្លារជាង ទៅ៥០០ដុល្លារជាង អាស្រ័យលើ កម្រិតខូចខាតជាក់ស្ដែង។សម្រាប់បងប្អូនដែលស្រឡាញ់ត្រកូល Lexus ទាំងពីរនេះ អាចនិងពិបាកពិចារណា ថាតើគួរសម្រេចចិត្តបែបណាចំពោះ RX330 Vs GS300 ព្រោះតម្លៃ និងផាសុខភាពនៃការប្រើប្រាស់ ប្រហាក់ប្រហែលគ្នា។
ថ្ងៃនេះ Advan Auto និងធ្វើការប្រៀបធៀបគ្នាបន្ដិច ទាំងកម្លាំង សមត្ថភាព កម្រិតសុីសាំង និងការទិញលក់ មួយណាគ្រាន់បើជាង។១. Lexus GS300 រថយន្ដ Sedan ជួរមុខរបស់ Lexus ក្នុងត្រកូល GS300 ជំនាន់ទី៣ ដែលផលិតក្នុងឆ្នាំ ២០០៦ ដល់ ២០១១ អាចនិយាយបានថាពិសេសគ្រាន់បើ ក្នុងរយៈពេល ១៥ឆ្នាំកន្លងទៅហើយ ក៏វានៅតែពេញនិយម។
ជាប្រភេទ Sedan Sport ទ្វា៤ កៅអី២ជួរធំៗអង្គុយបានគ្នា៥ នាក់ល្មម ខាងក្នុងមិនជាទូលាយប៉ុន្មានទេ GS300 ប្រើចង្គូតអេឡិចត្រូនិច អូតូឡើងចុះ មានប៉ូតុង Power/Start ប្រើSmart Key, ពួកស្បែក មានកៅអីក្ដៅត្រជាក់សងខាង កៅអីចងចាំទីតាំងនៅជួរមុខ, ដំបូលបើកុ, ពោងសុវត្ថិភាព ៩គ្រាប់ រន្ធម៉ាសុីត្រជាក់ ៦ប្រឡោះជាដើម។
បើជា Full Option វិញមានបន្ថែម ចង្គៀងគុជប្រភេទ Adaptive Headlight, Speaker ១៤ គ្រាប់ប្រើប្រេនប្រចាំត្រកូល Mark Levinson, កញ្ចក់អូតូទាំង៤ មានកញ្ចក់កាត់ចំណាំងផ្លាត, មានអេក្រង់ LCD សម្រាប់បង្ហាញព័ត៌មាន និងមើលកាមេរ៉ាក្រោយ, ប្រព័ន្ធជំនួយពេលចូលចត Packing Sensor ជាដើម។ ហើយអ្វីដែលពិសេសនោះគឺ ប្រព័ន្ធឆ្លាតវ៉ៃចេះចាប់ល្បឿនតាមឡានខាងមុខឡើងចុះ Adaptive Cruise Control, និងប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិពេលមានឧបសគ្គ Pre-Collison System ជាដើម។
GS ប្រើម៉ាស៊ីន ៦ស៊ីឡាំង ចំណុះ ៣.០លីត្រ ផលិតកម្លាំង ២៤៥សេះ ល្បឿនលឿនបំផុត២៤០ គ.ម/ម៉ោង សន្ទុះពី ០-១០០ គ.ម/ម៉ោង ប្រើពេល ៧.២វិនាទី។ រត់ដោយ ប្រអប់លេខ ៦ វគ្គអូតូ (អាចថែមថយលេខដៃបាន) បង្វិលកង់ដោយប៉ុងក្រោយ (RWD) និងមានជម្រើសប៉ុងពីរ(AWD) ។
ចំពោះកម្រិតស៊ីសាំងចេញពីរោងចក្រ កាលពីជិត២០ឆ្នាំមុន ក្នុងក្រុងស៊ី ១១លីត្រ និងក្រៅក្រុង ៨លីត្រក្នុង១០០គីឡូម៉ែត្រ។តែសម្រាប់បទពិសោធ៍ នៃការប្រើប្រាស់ផ្ទាល់ពេលបច្ចុប្បន្ននេះវិញខ្ទង់ ១២លីត្រ ទៅ១៥លីត្រក្នុង១០០គីឡូម៉ែត្រ និងអាចប្រែប្រួលទៅតាមការបើកបរជាក់ស្ដែង។
ប្រព័ន្ធជើងក្រោមហាប់ណែនល្អ ផ្នែកខាងមុខបំពាក់ ស្លាបប្រចៀវឌុប (Double Wishbone ) ទប់លំនឹងល្អពេលបើកលឿនឬបត់ផ្លូវកោងផ្លូវកែង ។ ចំណែកខាងក្រោយប្រើ ជើងក្រោមប្រភេទ Multi Link Suspension ដែលធ្វើឲ្យឡានកាត់បន្ថយការរលាក់បានច្រើនបំផុត ចូលគ្រលុកល្មមៗ យើងអត់ចាប់អារម្មណ៍ផង ។
គួបស្សំជាមួយយ៉ាន់កង់ ១៨អ៊ីញ ហ្រ្វាំងឌីស គៀបមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS ភ្ជាប់កង់ទាំង៤ ជួយកាត់បន្ថយកម្ដៅពេលចាប់ហ្វ្រាំង ពិសេសការបើកបរល្បឿនលឿន ការជាន់ហ្វ្រាំងមានសុវត្ថិភាពខ្ពស់។
២. Lexus RX330
Lexus RX330 បំពាក់ម៉ាសុីន ៦ស៊ីឡាំង ចំណុះ ៣.៣ លីត្រ ផលិតកម្លាំងបាន ២៣០សេះ កម្លាំងរមួល ២៣៨ផោនហ្វីត។ ល្បឿនលឿនបំផុត ២២៥គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ ១០០ម៉ែត្រប្រើពេល ៨.១វិនាទី ប្រើប្រអប់លេខ ៥ វគ្គអូតូ បង្វិលកង់ដោយប្រភេទប៉ុងមួយ (FWD) និងប៉ុងពីរ (AWD)។
កម្រិតស៊ីសាំងកាលចេញពីរោចក្រកាលជិត២០ឆ្នាំមុន ក្នុងក្រុង ១៣លីត្រ និងក្រៅក្រុង ១០លីត្រ តែជាក់ស្ដែងបច្ចុប្បន្ននេះវិញ ហក់ចន្លោះពី ១៣លីត្រ ទៅ១៦លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចតាមស្ថានភាពជាក់ស្ដែង។ប្រព័ន្ធជើងក្រោមបំពាក់ យ៉ានកង់់ ១៨អីញ ហ្វ្រាំងគៀបមុខក្រោយ ជំនួយដោយ ABS និងដំណើរការដោយប្រព័ន្ធ ប៉ូមរឺស័រធម្មតា MacPherson Strut នៅផ្នែកខាងមុខ និងខាងក្រោយជា Multi-link ធ្វើអោយការបើកជ្រេនៅលើផ្លូវ កោងទប់លំនឹងបានល្អ ចំណែកឯការជិះលើផ្លូវលំបាកល្មៗក៏វាអត់សូវរលាក់ និងជួយកាត់បន្ថយសម្លេងរំខានពីខាងក្រៅ បានស្ងាត់ល្អ។
ខាងក្នុងស្អាតប្លែក ការដេគ័រមានភាពទាន់សម័យ មានអេក្រង់ LCD កៅអីស្បែកអេឡិចត្រូនិក ការតុបតែងស្បែកលាយឈើនៅផ្នែកខ្លះ អោយមើលទៅស្រស់ប្រណិត។ វាមានកៅអី ២ ជួរធំទូលាយល្មម និងសល់ឃ្លុបក្រោយ អាចដាក់ឥវ៉ានបានច្រើនគួរសម ឬអាចអោយក្មេងៗជិះ ២-៣នាក់អីអត់ជាបញ្ហាទេ។
បើជាប្រភេទ Full Option វិញឃើញមាន ចង្អៀងគុជ ប្រភេទ AFS រ៉េតាមចង្កូត,ទឹកបាញ់ចង្គៀង,ភ្លើងសេញ៉ូ បង្កប់ LED តូចៗ,អេក្រង់ Monitorធំ, កៅអីកម្ដៅ មានកាម៉េរាក្រោយ និងផែនទី,ផ្លិតទឹកអូតូ, ទ្វាក្រោយ បិទបើកបញ្ជាដោយប្រើតេឡេ និងប្រព័ន្ធអេឡិចត្រនិច ជាដើម។ ក៏មាន DVD មើលក្រោយសម្រាប់អ្នកដំណើរ, ពោងសុវត្ថិភាព ៨គ្រាប់, Speaker ៩គ្រាប់ ប្រភេទ Mark Levinson,និងរន្ធឌុយភ្លើង ១០០W ដែលខ្មែរយើងតែហៅថា ឌុយដាំបាយ ជាដើម។
និយាយរួមទាំងពីរម៉ូឌែលនេះ មិនជាលើសគ្នាប៉ុន្មានទេ បើនិយាយពីកម្រិតស៊ីសាំង ថ្លៃចំណាយលើការជួសជុល ខាងក្នុងស្អាតបែប Luxury និងតម្លៃទីផ្សារវិញគឺប្រហាក់ប្រហែលគ្នាតែម្ដង គ្រាន់តែពេលលក់ចេញវិញ GS រាងខាតជាងបន្ដិច។
តែបើនិយាយពីជាភាពទូលាយ និងអាចបើកបរស្ទើរគ្រាប់ស្ថានភាពផ្លូវស្រុកខ្មែរវិញ RX330 ពិសេសជាងហើយ ព្រោះតែកម្ពស់ និងជើងក្រោមក៏អេមទៀតផ្លូវលំបាកល្មមៗមិនមែនជាងឧបសគ្គរបស់វាឡើយ។ តែចំពោះបងប្អូនដែលឧស្សាហ៍ចុះខេត្ត រត់ផ្លូវឆ្ងាយលេងល្បឿនអី GS300 ធ្វើបានល្អច្រើនរត់ណឹងជាង ពិសេសជ្រេផ្លូវកោង GS ស៊ីផុយតែម្ដង។
ណាមួយប្រព័ន្ធបច្ចេកវិទ្យា និង ភាពទំនើបមួយចំនួនទៀតដូចជា៖ Smart Key, ប៉ូតុង Power Start ក៏ GS លើ RX330 ដែរ គ្រាន់តែរាងទាប ចូលក្នុងភូមិពិបាកបន្ដិច បើក្រឡុកទួលល្មមៗអីអាចនិងកល់បាតតែម្ដង ម្យ៉ាងទៀតខាងក្នុងរាងចង្គៀត មិនទូលាយដូច RX330 ទេ។
សរុបមក Admin គ្រាន់តែត្រួសត្រាយលក្ខណៈទូទៅប៉ុណ្ណឹង បងប្អូនអាចពិចារណាតាមកាលគួរ ទៅតាមស្ថានភាពនៃតម្រូវការ និងការប្រើប្រាស់ជាក់ស្ដែងបាន៕
អត្ថបទ៖ BunSak @Advan Auto
Toyota Vios 2023 មួយទឹកស្លាកលេខខ្ទង់ 2ម៉ឺនដុល្លារជាងទេ កាលថ្មីខ្លាញ់គោ 3ម៉ឺនដុល្លារជាង រូបរាងបែបស្ព័រទំនើប ល្មមពិចារណាហើយនៅ
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
តម្លៃប្រហែល Prius 07-09 ដែរ! Morning 2017-2019 ទំនើបហើយបានឆ្នាំខ្ពស់ទៀត តម្លៃខ្ទង់ 1ម៉ឺនស្ដើងគួរពិចាររណាអត់?
Toyota Vios 2023 មួយទឹកស្លាកលេខខ្ទង់ 2ម៉ឺនដុល្លារជាងទេ កាលថ្មីខ្លាញ់គោ 3ម៉ឺនដុល្លារជាង រូបរាងបែបស្ព័រទំនើប ល្មមពិចារណាហើយនៅ
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
តម្លៃប្រហែល Prius 07-09 ដែរ! Morning 2017-2019 ទំនើបហើយបានឆ្នាំខ្ពស់ទៀត តម្លៃខ្ទង់ 1ម៉ឺនស្ដើងគួរពិចាររណាអត់?
ចង់ជិះ Hilux Revo 2016-2017 បច្ចុប្បន្នគួរកាន់ប៉ុន្មាន? ខណៈប្រើម៉ាស៊ីនធំដូច Vigo ស៊េរីមុនដែរ