Lexus ត្រកូល RX ជាប្រភេទ SUV ធន់មធ្យមមួយដែលទទួលបានការគាំទ្រ និងពេញនិយមណាស់ដែរ នៅប្រទេសកម្ពុជាយើង។ ជាក់ស្ដែងដូចជា RX330 ជំនាន់ទី២ ស៊េរីឆ្នាំ ២០០៤ ដល់២០០៦ បើទោះបីជាឡានចាស់ឆ្នាំបន្ដិចមែន តែវាស្ថិនក្នុងលំដាប់រថយន្ដ ដែលនៅតែពេញនិយមនៅឡើយ។ មានហេតុផលមួយចំនួនដែលធ្វើឲ្យ ត្រកូល RX មួយនេះ នៅតែអាចឈរជើងបានយូរនោះគឺ រូបរាងទាក់ទាញ ខាងក្នុងស្អាត ជិះស្រួល ស្ងាត់ល្អ និងទំនើបគួរសម។
ដែលធ្វើអោយតម្លៃនៅខ្ពស់គ្រាន់បើ ចន្លោះពី ២០០០០ដុល្លារជាង ទៅ ៣០០០០ដុល្លារឯណោះ អាស្រ័យលើ ពណ៌ Option និងឆ្នាំផលិតជាដើម។គ្រាន់តែថា ប្រភេទ RX330 នេះដែរមាន Option រាងស្មុកស្មាញបន្ដិច ព្រោះវាបញ្ជាក់ពីភាពទំនើបរបស់វា តែបើបងប្អូនមិនស្គាល់សោះ ហើយចង់ទិញវាប្រើ ដោយមិនដឹងតម្លៃទីផ្សារហាងឆេង បើទិញខុសតម្លៃ ពេលលក់វិញអាចខាតច្រើនដែរ។

ថ្ងៃនេះ Advan Auto លើកបង្ហាញស្រាយចម្ងល់ ទាក់ទងនឹងតម្លៃទីផ្សារហាងឆេង និងភាពខុសគ្នារវាង Option នីមួយៗរបស់ RX300 ជូនបងប្អូន។ ថាតើ Option អ្វីដែលគេពេញនិយម និងលក់វិញមិនសូវជាខាត់ច្រើន ដើម្បីងាយស្រួលសម្រាប់បងប្អូនក្នុងការសម្រេចចិត្ត។
Admin សុំមិននិយាយពី លក្ខណៈទូទៅរបស់ RX330ឡើយ ចំពោះបងប្អូនដែលចង់ដឹងទាក់ទង់នឹង ប្រព័ន្ធដំណើរការមួយចំនួនទៀត អាចចូលរកមើលក្នុង កម្មវិធីបទបង្ហាញរថយន្ដមួយទឹក ដែលបានចេញផ្សាយម្ដងរួចមកហើយ។
Lexus RX330 បានបែងចែក Option មួយចំនួនដែលស្រុកខ្មែរយើងតែងហៅថា Base, Haft និង Full Option ជាដើម។
ចំពោះ Base Option ជាប្រភេទធម្មតា ដែលLexus បំពាក់អោយ 330 នោះមានដូចជា៖
-ប្រើចង្គៀង LED ធម្មតា
-អេក្រង់ Monitor តូច
-ទ្វាខាងក្រោយប្រើដៃ បិទបើកធម្មតា
-Speaker ប្រភេទធម្មតា
+តែក៏មានប្រភេទ Base Option ខ្លះមានបន្ថែមជាមួយនឹងផ្នែកផ្សេងៗខ្លះទៀត របស់ Haft ដែរ ព្រោះវាជាករណីពិសេស ដែលអតិថិជន កុម្ម៉ង់ចេញពីរោងចក្រតែម្ដង(យូៗមានមួយ)។សម្រាប់ ពួកស្បែក ហ្វមិការឈើ កៅអីអេឡិចត្រនិច ចង់ចាំទីតាំង និងដំបូលបើក គឺLexus បំពាក់មកជាស្ដងដារតែម្ដង។
សម្រាប់ Haft Option បំពាក់ជាមួយនឹង៖
-ចង្អៀងគុជ ប្រភេទ AFS រ៉េតាមចង្កូត
-ទឹកបាញ់ចង្គៀង
-ភ្លើងសេញ៉ូ បង្កប់ LED តូចៗ
-អេក្រង់ Monitor ធំ
-កៅអីកម្ដៅ
-មានកាម៉េរាក្រោយ និងផែនទី
-ផ្លិតទឹកអូតូ
-ទ្វាក្រោយ បិទបើកបញ្ជាដោយប្រើតេឡេ និងប្រព័ន្ធអេឡិចត្រនិច ជាដើម។
ចំពោះ Full Option អ្វីដែល Haft មាន Full ក៏មានស្រាប់ដែរ គ្រាន់តែបន្ថែមជាមួយ៖
-DVD មើលក្រោយសម្រាប់អ្នកដំណើរ
-ពោងសុវត្ថិភាព ៨គ្រាប់
-Speaker ៩គ្រាប់ ប្រភេទ Mark Levinson
-និងរន្ធឌុយភ្លើង ១០០W ដែលខ្មែរយើងតែហៅថា ឌុយដាំបាយ ជាដើម
តាមប្រភពពីរនាក់លក់ឡានបានអោយដឹងថា ចំពោះតម្លៃ បើធៀបពី Base Option ទៅ Full Option វិញអាចខុសគ្នាខ្ទង់ ៣០០០ដុល្លារឯណោះ។ ហើយ Option ដែលមានទីផ្សារហាងឆេងខ្ពស់នោះគឺ Haft Option ព្រោះសម្បូរនាក់ប្រើ ជាង Base និង Full Option។ ទោះទិញរាងថ្លៃបន្ដិចមែន តែលក់វិញមានទីផ្សារច្រើន និងមិនសូវខាត់ដូចជាពពួក Base Option ឡើយ៕
អត្ថបទ៖ BunSak
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ