Toyota Corolla ក្នុងបរិបថស្រុកខ្មែរយើងតែងឲ្យតម្លៃថា ជាប្រភេទឡានដែលធន់ និងសន្សំសំចៃខ្ពស់ ទោះមិនសូវជាទំនើបដូចរថយន្ដផ្សេងៗរួមគ្រួសារក៏ដោយ។
នៅកម្ពុជាសម្បូរណាស់ចាប់តាំងពីជំនាន់ទី៧ សេរ៊ីឆ្នាំ៩២មកម៉្លេះ តែថ្ងៃនេះ Advan Auto និងធ្វើការលើកយកនៅ ជំនាន់ទី១០ ដែលផលិតចាប់ពីឆ្នាំ២០០៧ ដល់២០១១ មកត្រួសៗពីលក្ខណៈទូទៅខ្លះៗ។
ក្រៅតែពីធន់សន្សំសំចៃ តើមានកំណែរទម្រង់អ្វីដែលខុសប្លែកពីឆ្នាំ ០៣ ខ្លះ? ព្រោះតម្លៃក៏រាងខ្ពស់គួរសមដែរ ជាក់ស្ដែងទាំងស្លាកលេខ និងក្រដាស់ពន្ធបងប្អូនអាចរកទិញបានចន្លោះពី ១៤០០០ដុល្លារជាង ទៅ២០០០០ដុល្លារ អាស្រ័យលើ ពណ៌ Option ឆ្នាំផលិត និងភិនភាគជាក់ស្ដែងជាដើម។
ចំពោះឆ្នាំ០៧ ដល់២០១០ toyota មិនមានអ្វីផ្លាស់ប្ដូរច្រើនទេ តែក្នុងឆ្នាំ២០១១ ដល់២០១២ Toyota បានផ្លាស់ប្ដូរ ចង្គៀងមុខ និងស្ដុបក្រោយជា LED ឲ្យ Corolla ដែលមើលទៅស្រស់ស្អាត និងប្លែកជាងមុន។
បើនិយាយពី Trims ឬ Option វិញ Corolla បែងចែកចេញជា ៥ប្រភេទដូចជា៖ CE, LE, S, XLE និង XRS, តែនៅស្រុកខ្មែរ ភាគច្រើនមានត្រឹមសេរ៊ីឆ្នាំ០៩ ដល់ ០១១ ជំពោះ Option ដែលតែងឃើញបងប្អូនយើងប្រើមានតែ LE, S, និង XLE តែប៉ុណ្ណោះ។
ជំពោះម៉ូឌែល XLE Full Option វិញមានបំពាក់ជាមួយនិង ពោងសុវត្ថិភាព ៦គ្រាប់ ពូកស្បែក ដំបូលបើក ពិលកាង និងអាចភ្ជាប់ Bluetooth ជាមួយនិងទូរសព្ទ័បានជាដើម។
Corolla មានច្រើនជម្រើសម៉ាស៊ីន តែស្រុកខ្មែរនាំចូលភាគច្រើនតែប្រភេទម៉ាសុីន ៤ស៊ីឡាំង ចំណុះ ១.៨លីត្រ ផលិតកម្លាំងបាន ១៣២សេះ កម្លាំងរមួល ១២៨ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) អាចរត់លឿនបំផុតបាន ១៩៥គីឡូម៉ែត្រ/ម៉ោង។
កម្រិតស៊ីសាំងគួរសមដែរចន្លោះពី ៧លីត្រ ទៅ ៩លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ចំពោះការរចនារូបរាងវិញ វាជាប្រភេទ Sedan ទ្វា៤ កៅអី២ជួរ ទាក់ទាញចូលភ្នែកតែម្ដង អាចនិយាយបានថាខុសទាំងស្រុងពីសេរ៊ីមុនៗ។
ចង្កៀងមុខប្រភេទ HID រាងវែងអូសទំលាក់បន្ដិច សាមញ្ញតែមើលទៅស្អាតបែបស្ព័រ ពិសេសបងៗដែលចូលចិត្តលេងឡាន អាចសាកជាមួយ Corolla ជំនាន់ទី១០នេះ អេមណាស់ ប្ដូរតែកង់ និងចាប់ស្មាច់បន្ថែមទៀត មិនចាញ់ឡានស្ព័រឡើយ។
តែខាងក្នុងវិញមិនជាទូលាយប៉ុន្មានទេ ហើយសាមញ្ញទៀត ឆ្នាំខ្ពស់ដែរតែមិនទាន់មាន កៅអីចុច, អេក្រងថាច់ ឬកាម៉េរាឡើយ ទាល់តែម៉ូឌែល XLS ទើបមាន។
ជើងក្រោមគួរសម ផ្នែកខាងមុខដំណើរការដោយប្រព័ន្ធឯករាជ Independent Suspension ជំនួយដោយ បូមរឺស័រធម្មតា MacPherson Strut និងផ្នែកខាងក្រោយជា Torsoin beam។ ជើងក្រោមប្រភេទនេះ អាចទប់លំណឹងបានល្អគួរសម តែរាងរលាក់បន្ដិចព្រោះផ្នែកខាងក្រោយ មិនមែនជាប្រភេទជើងក្រោម ដែលទន់ល្អរលាស់ស្រួលដូច ស្លាបប្រចៀវ ឬ Multi-Link ឡើយ។
គួបផ្សំជាមួយនិង យាន់កង់ទំហំ ១៦អីញ ប្រើហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគ ដែលជំនួយដោយប្រព័ន្ធ ABS លើកង់ទាំងមួនតែម្ដង បង្កើនសុវត្ថិភាពកាន់តែខ្ពស់ក្នុងការចាប់ហ្វ្រាំង។
ចំពោះ Corolla ជំនាន់ទី១០នេះ ក្រៅតែពីរូបរាងផ្លាស់ប្ដូរមើលទៅស្អាតជាងមុន ដូចជាមិនមានអ្វីដែលខុសប្លែកពីជំនាន់មុនប៉ុន្មានទេ។ ទាំងម៉ាស៊ីន នឹងផ្នែកខាងក្នុងនៅតែធម្មតាដដែល ដូចគេតែងតែនិយាយលេងថា Corolla ក្រៅតែពីធន់ សន្សំសំចៃប្រើបានយូ ទោះឆ្នាំខ្ពស់មែនតែមិនមានអ្វីដែលផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់ឡើយ។
ជារួមចំពោះបងប្អូនដែលប្រើប្រាស់ឡាន មិនសូវជាចាប់អារម្មណ៍លើភាពទំនើប ក្នុងតម្លៃ ១ម៉ឺនដុល្លារជាង រកឡានដែលមើលទៅសាមញ្ញ តែស្អាតទាក់ភ្នែក សន្សំសំចៃខ្ពស់ Corolla ជំនាន់ទី១០នេះ អាចជាជម្រើសមួយសម្រាប់បងប្អូនពិចារណាបាន៕
អត្ថបទ៖ Bunsak
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ