Corolla Altis ជាប្រភេទឡាន Sedan មួយដែលពេញនិយមខ្លាំង ពិសេសចូលដល់ជំនាន់ទី ១១ ស៊េរីឆ្នាំ ២០១៤ ដល់ ២០១៦ នេះវិញ ចាយរាងសម្បើមណាស់ ទាក់ភ្នែកគួរសម។ ម្យ៉ាងត្រកូល Corolla អាចថាដក់ជាប់ក្នុងចិត្តបងប្អូនខ្មែរយើងហើយ ចំពោះរឿងប្រើទៅធន់ ស៊ីសាំងតិច មិនងាយខូចផ្ដាស បើទោះបីជាមិនសូវទំនើបក្ដី។
សម្រាប់ស្រុកខ្មែរពពួក Altis ឆ្នាំ ២០១៤ ដល់ ២០១៦ នេះកាលចេញដំបូងតម្លៃ ៣ម៉ឺនដុល្លារជាងឯណោះ ខណៈបច្ចុប្បន្ន ឃើញប្រភេទមួយទឹកស្លាកលេខនៅខ្ទង់ ១ម៉ឺនដុល្លារក្រាស់ ទៅក្បែរ ២ម៉ឺនស្ដើង ឬអាចលើសខ្វះតិចតួច អាស្រ័យលើពណ៌ ឆ្នាំផលិត នឹងភិនភាគឡានជាក់ស្ដែង។
Altis ជំនាន់ទី១១ ត្រូវបាន Toyota បែងចែកចេញជាច្រើន Specs នឹង Trim/Option ចំពោះស្រុកខ្មែរវិញឃើញ បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ១.៦លីត្រ អាចផលិតកម្លាំងបាន ១៣២សេះ កម្លាំងរមួល ១១៨ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ ជាមួយកម្រិតស៊ីសាំងខ្ទង់ ៥លីត្រជាង ទៅ ៧លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពនៃការបើកបរ។
ខាងក្នុងបំពាក់កៅអីស្បែកធម្មតា ២ជួរ អាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយដាក់ឥវ៉ាន់បានច្រើនគួរសម។ មិនជាទំនើបប្លែកឡើយ តែក៏មិនសាមញ្ញពេកដែរ ឃើញបំពាក់ប្រព័នញធ Smart Key បូតុង Power Stat ពោងសុវត្ថិភាព ៦គ្រាប់ ជាមួយនិងសេនស័រជំនួយពេលចូលចតជាដើម។
តែចំពោះយាន់កង់ប្រើប្រភេទធម្មតា ចង្កៀងមុខស្ដុបក្រោយប្រភេទ Halogen មិនមានពិលកាងទេ ចូលដល់ឆ្នាំ២០១៦ ឃើញស្ដុបក្រោយប្រភេទ LED កុងទ័រថ្មី Smart Key ជាមួយអេក្រង់ថាច់តូចល្មម នឹងកាមេរ៉ាក្រោយជាដើម។
សរុបមកសម្រាប់ Corolla Altis ស៊េរីឆ្នាំ២០១៤ ដល់ ២០១៦ មួយនេះក្រៅពីរូបរាងថ្មី ខាងក្នុងត្រូវបានកែប្រែ ប្លែកជាងមុនពិតមែន តែមិនមានអ្វីពិសេស ឬទំនើបច្រើនឡើយ តែបើនិយាយពីភាពធន់ សន្សំសំចៃ ស៊ីសាំងតិច តម្លៃក៏ធូរល្មម បងប្អូនអាចពិចារណា ជាមួយ Corolla ជំនាន់ទី១១ នេះបាន។
បច្ចុប្បន្ន ឃើញបងប្អូនខ្លះគាត់ប្រើ យកទៅតុបតែងបន្ថែម ដូចជាឡើងគុជ ពិលកាង ជាមួយ DVD Camra ថ្មីផងដែរ។
ចំពោះបងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ