Corolla Altis ជំនាន់ទី៨ ស្ថិតក្នុងប្រភេទឡាន Sedan មួយរបស់ Toyota បើទោះបីជាមិនសូវទំនើប នឹងកម្លាំងខ្លាំងក៏ដោយ ប៉ុន្ដែពពួក Corolla ហាក់ផ្ដោតលើភាពធន់ សន្សំសំចៃ នឹងមិនមានភាពស្មុកស្មាញច្រើនឡើយក្នុងការប្រើប្រាស់។
សម្រាប់ស្រុកខ្មែរវិញ Corolla ជំនាន់ទី៨ នេះនៅតែជាឡានដែលពេញនិយម ចំណែកតម្លៃ ដូចជាមិនទាន់ធ្លាក់ទៅណាឡើយ។
ចំពោះស៊េរីឆ្នាំ ២០០១ នឹង ២០០២ កាន់តែត្រូវប៉ាន់ថែមទៀត ព្រោះជាឆ្នាំដែល Toyota ធ្វើការផ្លាស់ប្ដូរ Facelift ក្នុងជំនាន់ទី៨ នៅផ្នែកខាងក្រៅ នឹងខាងក្នុងមួយចំនួន ឬគេហៅថា (ភ្នែកសណ្ដែកដី) ហើយក៏ជាស៊េរីឆ្នាំដែល ទទួលបានការគាំទ្រ ជាមួយតម្លៃទីផ្សារនឹងល្អផងដែរ។
សម្រាប់តម្លៃវិញស៊េរីឆ្នាំ២០០១ នឹង ២០០២ ទោះបីជាមានអាយុកាល ខ្ទង់ ២៣ឆ្នាំ ជាមួយការប្រើប្រាស់យូអង្វែងហើយក្ដី ក៏មិនទាន់មានការប្រែប្រួលខ្លាំងឡើយ។
ចំពោះឡានស្អាតៗ ឃើញនៅលើទីផ្សារដាក់លក់ខ្ទង់ ៥,០០០ដុល្លារក្រាស់ ទៅក្បែរ ៦,០០០ដុល្លារស្ដើងឯណោះ អាស្រ័យលើ ឆ្នាំផលិត ពណ៌ នឹងភិនភាគឡានជាក់ស្ដែងជាដើម។
ហើយក៏មានដែរតម្លៃខ្ទង់ ៤,០០០ដុល្លារជាង ទៅ ៥,០០០ដុល្លារ ដែលភិនភាគឡានល្មមប្រើ អាស្រ័យតាមថវិកាផងដែរ។
គួរបញ្ជាក់ដែរថា៖ Corolla បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ១.៨លីត្រ ផលិតកម្លាំង ១២៥ សេះ រត់ដោយប្រអប់លេខ ៤ វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ(FWD) ជាមួយសមត្ថភាពរត់លឿនបំផុតក្បែរ ១៨០ គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០-១០០ គីឡូម៉ែត្រប្រើពេល ១១.៤ វិនាទី។
ជាមួយប្រព័ន្ធជើងក្រោមប្រើប្រភេទ បូមរឺស័រធម្មតា MacPherson Strut ទាំងមុខក្រោយ បំពាក់ហ្វ្រាំងប្រភេទឌីសនៅកង់មុខ និងក្រោយប្រើហ្វ្រាំងត្រលោក ខ្លះក៏មានជំនួយដោយ ប្រព័ន្ធABS ផងដែរ។
បើនិយាយពីកម្រិតស៊ីសាំងវិញខ្ទង់ ៦ ទៅ ៨លីត្រក្នុងមួយ ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច អាស្រ័យលើ ស្ថានភាពផ្លូវជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Corolla ជំនាន់ទី៨ នេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ