ឡានស៊ីសាំងជាបញ្ហាធំមួយសម្រាប់ម្ចាស់ឡាន ពេលខ្លះធ្លាប់តែ១លីត្រជិះបាន២០គីឡូម៉ែត្រ ឥឡូវជិះបានត្រឹមតែ១៥គីឡូម៉ែត្រ។ ថ្ងៃនេះ Advan Auto នឹងផ្ដល់ជូននៅតិចនិច និងមូលហេតុខ្លះៗ ដែលបណ្ដាលឲ្យឡានស៊ីសាំងខុសធម្មតា។
១- បើកឡានតាមសម្រួល
ហ្វ្រាំងឡានជាប្រភពនាំឲ្យឡានស៊ីសាំង ដូច្នេះអ្នកគួរបើកឡានតាមសម្រួល មិនបង្ខំពេក ហើយជាន់ហ្វ្រាំងតែពេលណាដែលត្រូវការ នោះអ្នកនឹងសន្សំសាំងបានច្រើន ។
២- កុំបើកឡានពេលមានអារម្មណ៍មិនល្អ
ខឹងខុស ខឹងខូច ខឹងខាត ខឹងច្រើនមុខជ្រួញ បើអ្នកខឹងឬមានអារម្មណ៍មិនល្អអ្នកច្បាស់ជាជាន់ Gear កញ្ឆក់ៗ ហើយជាន់ហ្រ្វាំងខ្លាំង នេះបើតាមការស្រាវជ្រាវរបស់ភ្នាក់ងារការពារបរិស្ថានអាមេរិកបញ្ជាក់ថា ការបើកឡានដោយអារម្មណ៍ស្ងប់អាចជួយសន្សំសាំង ៣៣% នៅលើផ្លូវធំ និង៥% លើផ្លូវក្នុងក្រុង ។
៣- សប់ខ្យល់កង់ឡានអោយយបានត្រឹមត្រូវ
កង់ឡានរងការកកិតជាមួយផ្លូវច្រើន ដូចច្នេះត្រូវប្រាកដថា កង់ឡានរបស់អ្នកមានខ្យល់គ្រប់គ្រាន់ នោះម៉ាស៊ីនឡានអ្នកនឹងមិនធ្វើការខ្លាំងពេក ។
៤- បើកម៉ាស៊ីនត្រជាក់ក្នុងកម្រិតសមល្មម
ក្រុមហ៊ុនឡានជាច្រើនពន្យល់ថា ឡាននឹងស៊ីសាំងច្រើនបើអ្នកបើកម៉ាស៊ីនត្រជាក់ខ្លាំង ពេលកំពុងបើកល្បឿនយឺតៗ ដូចនេះព្យាយាមប្រើម៉ាស៊ីនត្រជាក់ល្មមៗបានហើយ ។
៥- កុំឈប់ឡានច្រើនកន្លែងពេក
តែពេលអ្នកទុកឡានចោលចន្លោះ 2-3 ម៉ោង ម៉ាស៊ីននឹងត្រជាក់ ហើយពេលបញ្ឆោះមកវិញ វានឹងស៊ីសាំងលើសធម្មតាក្នុងរយៈចម្ងាយ១០ kmដំបូង ដោយសារវាខំធ្វើការពេលទើបចេញ ដំណើរដំបូង ។
៦- ថែទាំឲ្យបានទៀងទាត់
ឧស្សាហ៍ត្រួតពិនិត្យមើល ពេលខ្លះវាអាចមកពីប៉ូស៊ីចម្លងភ្លើងមិនគ្រប់ ឬតម្រង់ខ្យល់កខ្វក់ អាចធ្វើឲ្យម៉ាស៊ីនរត់តឹង ម្យ៉ាងទៀតប៊ិចប្រេងដំណើរការមិនប្រក្រតីក៏ជាបញ្ហាបណ្ដាលឲ្យឡានស៊ីសាំងខុសធម្មតាដែរ ហើយការប្រើប្រេម៉ាស៊ីនមិនបានត្រឹមត្រូវតាមស្ដងដារក៏ជាកត្តាចម្បងផងដែរ។
ដូច្នេះគួរប្រឹក្សាជាមួយជាងជំនាញទៅតាមការណែនាំ ក្នុងការថែទាំឡានបានត្រឹមត្រូវ ជាគន្លិះធ្វើឲ្យឡានប្រើប្រាស់បានយូរឆ្នាំ ម៉ាស៊ីនដំណើរការល្អ ព្រមទាំងស៊ីសាំងតិចជាងមុនដល់ទៅ ១០% ។
៧- ប្រើ Cruise Control
គួរប្រើ Cruise Control ដើម្បីកំណត់ល្បឿនឲ្យរត់ថេរ ព្រោះវាជួយឲ្យម៉ាស៊ីនដំណើរការបានរលូន ស៊ីសាំងតិច ជាពិសេសពេលដែលអ្នកត្រូវធ្វើដំណើរផ្លូវឆ្ងាយ។
៨- ចតឡានក្រោមបរិយាកាសថ្ងៃក្ដៅ
ទម្លាប់មិនល្អខ្លះក៏អាចធ្វើឲ្យឡានស៊ីសាំងដែរដូចជា ការចតឡានទុកចោលហាលថ្ងៃក្ដៅយូពេក ក៏ជាកត្តាចម្បងដែលឡានអស់អស់ខុសធម្មតាដែរ ព្រោះតែឡានត្រូវថ្ងៃក្ដៅយូវាធ្វើឲ្យមានការរំហួតប្រេងសាំង។
៩- ផ្ទុកទម្ងន់មិនចាំបាច់
ទម្ងន់ក៏អាចធ្វើឲ្យឡានស៊ីសាំងខុសធម្មតាដែរ ព្រោះបើដឹកធ្ងន់រថយន្ដនឹងធ្វើការបន្ថែម ម៉ាសុីប្រឹងខ្លាំងជាងមុនទៅលើកម្លាំងអូសទាញ ដូច្នេះបើរបស់របរណាមិនចាំបាច់អ្នកគួរតែកាត់បន្ថយចេញ។
១០. ការបើកបរក្នុងក្រុង
ដូចបានដឹងហើយថា ការបើកបរក្នុងក្រុងច្រើនរថយន្ដតែងតែស៊ីសាំងខុសធម្មតា ព្រោះបើកមិនស្មើរជើង ស្ទះញឹកញាប់ និងប្រើការជាន់ហ្វ្រាំងច្រើនជាដើម ទាំងអស់នេះក៏ជាកត្តាបណ្ដាលឲ្យឡានស៊ីសាំងផងដែរ។
សរុបមក១០ចំណុចខ្លីៗនេះ បងប្អូនអាចយកទៅអនុវត្តន៍បាន វាជួយសន្សំសំចៃបានច្រើនគួរសម ទោះបីជាឡានស៊ីសាំងខុសធម្មតាក៏យើងអាចសង្កេតដឹងពីមូលហេតុខ្លះៗដែរ៕
ដោយ៖ BunSak
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ