មួយរយៈចុងក្រោយនេះ ទីផ្សារឡានមួយទឹកហាក់មិនមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ដូចឆ្នាំមុនៗឡើយ។ ពិសេសរដូវកាលបុណ្យជាតិប្រពៃណីខ្មែរម្ដងៗ ឡានមួយទឹកតែងតែឡើងថ្លៃខុសធម្មតា តែឆ្នាំនេះ តាមហ្គារាស ឃ្លាំងលក់រថយន្ត មួយចំនួនធំ បែរជាស្ងាត់ដូចថ្ងៃធម្មតា ចំណែកតម្រូវការប្រើប្រាស់របស់អតិថជនក្នុងការស្វែងរករថយន្តជិះកម្សាន្ដពេលរដូវកាលបុណ្យចូលឆ្នាំ ក៏មិនច្រើន ឬសម្បូរដូចរាល់ឆ្នាំដែរ។
ម្យ៉ាងឡានមួយទឹកដែលពេញនិយមខ្លាំង និងហក់ឡើងថ្លៃខ្ពស់កាលពីឆ្នាំមុន បែរជាចុះថ្លៃទៅវិញ ដូចជាពពួក៖ Toyota មាន Camry បាឡែន Camry 07, Prius, Lexus CT200h, និង Lexus ត្រកូល RX ជាដើម ។
ថ្ងៃនេះ កម្មវិធីបទបង្ហារថយន្ដមួយទឹក និងលើកយកស៊េរីឡានដែលពេញនិយមនៅស្រុកខ្មែរទាំង ៨ម៉ូឌែល ធ្លាប់តែឡើងថ្លៃខ្ពស់រាល់ឆ្នាំ តែពេលនេះបែរជាធ្លាក់ថ្លៃទៅវិញ។
1. Toyota Camry បាឡែន
បាឡែន ជាប្រភេទឡាន Sedan ដែលបងប្អូនខ្មែរពេញនិយម ពិសេសនៅតាមបណ្ដាខេត្ត សម្បូរច្រើនគូរសម បើនិយាយពីរឿងតម្លៃវិញ កាលពីឆ្នាំមុន ក្នុងរដូវកាលបុណ្យទានម្ដងៗ ចន្លោះពី ១២,០០០ដុល្លារទៅ ១៤,០០០ដុល្លារសម្រាប់ពពួកស្លាកលេខ។ ចំណែកក្រដាសពន្ធវិញ ហក់ដល់ ១៤,០០០ដុល្លារ ដល់ក្បែ ១៦,០០០ដុល្លារឯណោះ។ តែសម្រាប់បច្ចុប្បន្ននេះវិញធ្លាក់មកត្រឹម ៩,០០០ ដុល្លារ ទៅ ១៣,០០០ដុល្លារប៉ុណ្ណោះ អាស្រ័យលើ ពណ៌ ឆ្នាំផលិត Trim និងភិនភាគជាក់ស្ដែង ដែលភាគច្រើនជាប្រភេទស្លាកលេខ។
2. Toyota Camry 07
Camry 07 ជាឈ្មោះដែលបងប្អូនយើងនិយមហៅ នៅស្រុកខ្មែរមិនមែនមានតែឆ្នាំ០៧ នោះទេ ស៊េរីនេះឃើញសម្បូរចន្លោះពីឆ្នាំ ២០០៧ ដល់២០០៩ មានទាំងប្រភេទសាំងសុទ្ធ និង Hybrid ហើយតម្លៃកាលពីមុនស្លាកលេខចន្លោះពី ១៨,០០០ដុល្លារ ទៅ ២៣,០០០ដុល្លារ សម្រាប់ក្រដាសពន្ធវិញហក់ដល់ ២២,០០០ដុល្លារ ទៅ ២៥,០០០ដុល្លារជាងឯណោះ។ តែឆ្នាំនេះធ្លាក់មកត្រឹម ១៦,០០០ ដុល្លារ ទៅក្បែរ ២០,០០០ដុល្លារសម្រាប់ស្លាកលេខ និងក្រដាសពន្ធសល់ ១៨,០០០ដុល្លារ ទៅ ២២,០០០ដុល្លារប៉ុណ្ណោះ ចំពោះម៉ូឌែល 50th Anniversary តម្លៃខ្ពស់ជាងប្រភេទធម្មតាខ្ទង់ ២០០០ដុល្លារអីដែរ។
3. Toyota Prius 04-09
សម្រាប់អាព្រូសស្រុកខ្មែរ មិនថានៅជនបទ ឬទីក្រុងទេ ឃើញមិនដាច់ភ្នែកឡើយដែលភាគច្រើនជាស៊េរីឆ្នាំ២០០៤-២០០៩ និងឆ្នាំ២០១០-២០១៣។
កាលឆ្នាំមុន Prius ០៤-០៩ មានចន្លោះពី ១១,០០០ដុល្លារ ទៅ ១៤,០០០ដុល្លារជាងសម្រាប់ស្លាកលេខ និងក្រដាសពន្ធចាប់ពី ១៣,៥០០ដុល្លារ ទៅ ១៦,០០០ដុល្លារឯណោះ។ តែបច្ចុប្បន្ននេះទោះបីជាមិនធ្លាក់ថ្លៃខ្លាំង តែក៏មិនខ្ពស់ដូចមុនទៀតដែរ ស្លាកលេខចន្លោះពី ៨,០០០ដុល្លារ ទៅក្បែ ១៣,០០០ដុល្លារប៉ុណ្ណោះ។ សម្រាប់ក្រដាសពន្ធវិញចន្លោះពី ១២,០០០ដុល្លារជាង ទៅក្បែរ ១៥,០០០ដុល្លារប៉ុណ្ណោះ អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងភិនភាគជាក់ស្ដែង។
4. Toyota Prius 2010-2012
និយាយពី Prius 2010 វិញសម្បូរមិនចាញ់ស៊េរីឆ្នាំក្រោមៗឡើយ កាលពីមុន Toyota Prius នេះហើយដែលជាមុខសញ្ញាគោដៅធំរបស់បងប្អូនដែលស្វែងរកទិញជិះមុនចូលឆ្នាំខ្មែរ។ ហើយតម្លៃកាលនោះស្លាកលេខចាប់ពី ១៨,០០០ដុល្លារជាង ទៅ ២៣,០០០ដុល្លារជាងសម្រាប់ស្លាកលេខ ( Option 5 Advance អាចហក់ដល់ ២៤៥០០ ដុល្លារ)។ ចំពោះក្រដាសពន្ធចន្លោះពី ២១,០០០ដុល្លារ ទៅ ២៥,០០០ដុល្លារ ចំណែក Option 5 Advance ហក់ដល់ទៅ ២៥,០០០ ទៅក្បែរ ២៨,០០០ដុល្លារឯណោះ។
5. Lexus CT200h 2011-2013
CT ជាឡាន Hybrid កូនកាត់ដ៏ពេញនិយមមួយរបស់ Lexus ហើយមួឌែលនេះទៀតសោធឆ្នាំមុនតម្លៃខ្លួនហក់ឡើងខ្ពស់ស្ទើរមិនគួរឲ្យជឿ ស៊េរីស្លាកលេខកាលឆ្នាំមុន ខ្ទង់ ២៤,០០០ដុល្លារ ទៅ ២៦,០០០ដុល្លារ ចំពោះក្រដាសពន្ធឡើងដល់ ២៧,០០០ដុល្លារ ទៅ ៣១,០០០ដុល្លារឯណោះ។ តែឆ្នាំនេះធ្លាក់មកត្រឹមតែ ២១,០០០ដុល្លារ ទៅ ២៤,០០០ដុល្លារជាង សម្រាប់ពពួកស្លាកលេខ និងក្រដាសពន្ធត្រឹមតែ ២៣,០០០ដុល្លារ ទៅ ២៨,០០០ដុល្លារជាងប៉ុណ្ណោះអាស្រ័យលើឆ្នាំផលិត ពណ៌ Option និងភិនភាគជាក់ស្ដែង។
6. Lexus RX
សម្រាប់ត្រកូល RX និយាយចំពោះឡានមួយទឹកឆ្នាំទាបៗ ដែលពេញនិយមខ្លាំងមានតែ RX300 RX330 និង RX400h។ ទាំងបីម៉ូឌែលនេះកាលពីឆ្នាំមុនក៏មិនឡើងថ្លៃខ្លាំងណាស់ណាដូចពពួកឡាន Sedan ឬ Hatchback ឡើយ។ តែសម្រាប់ឆ្នាំនេះវិញ ហាក់ធ្លាក់ចុះហៅលែងចង់ឮហើយ ចំពោះ RX300 មានត្រឹម ៨,០០០ ដុល្លារជាងទៅ ៩,០០០ដុល្លារជាង អាចទិញបានឆ្នាំ ៩៩-២០០០ តែបើមាន ១២,០០០ ទៅ ១៥,០០០ដុល្លារជាង អាចទិញឆ្នាំ ២០០១ ដល់២០០៣ បានហើយ ដែលភាគច្រើនជាប្រភេទស្លាកលេខ។
សម្រាប់ពពួក RX330 ឆ្នាំនេះមិនអាចហក់ដល់ខ្ទង់ ៣ម៉ឺនដូចឆ្នាំមុនៗទៀតឡើយ កាន់ត្រឹម ២១,០០០ដុល្លារ ទៅ ២៦,០០០ដុល្លារ អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងភិនភាគជាក់ស្ដែង ដែលជាទូទៅឡានស្លាកលេខ។
ចំពោះ RX400h តម្លៃក៏មិនខ្ពស់ដូចពីមុនដែរ បច្ចុប្បន្នប្រហាក់ប្រហែលនឹង RX330 ឬអាចលើសតិចតួចប៉ុណ្ណោះ។
សរុបមកឡានទាំង ៨ម៉ូឌែលខាងលើនេះ សុទ្ធជាឡានមួយទឹកដែលពេញនិយម ហើយក៏ជាឡានដែលធ្លាប់ឡើងថ្លៃក្នុងរដូវកាលបុណ្យទានផងដែរ។
តែឆ្នាំនេះអ្នកលក់ខ្លះរអ៊ូថា លក់ទាំងខាត ព្រោះទុកយូរមិនបានត្រូវការលុយបង្វិល និងដោះស្រាយជាមួយធានាគារ ម្យ៉ាងទំនោរនៃការប្រើប្រាស់ឡានថ្មីក៏ចាប់ផ្ដើមកើនឡើង បូករួមទាំងហ្គារាស និងឃ្លាំងលក់រថយន្តមួយទឹករីកដូចផ្សិតផងនោះ ទើបតម្លៃឡានមួយទឹកក៏ចាប់ផ្ដើមធ្លាក់ថ្លៃ ខុសពីឆ្នាំមុនៗ៕
គួរបញ្ជាក់ថា ហាងឆេងឡានទាំងអស់នេះ ត្រូវបានដកស្រងចេញពី វេបសាយលក់ឡានមួយទឹក និងការសាកសួរតាមហ្ការាសលក់ឡានមួយទឹកផងដែរ ចំពោះតម្លៃនៅពេលទៅទិញជាក់ស្តែង អាចនឹងខុសត្រូវតាមការចរចារ ។
ដោយ៖ Bunsak
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
បញ្ចុះតម្លៃក្រោម 3ម៉ឺនដុល្លារ Hyundai Stargazer ក្លាយជាឡានថ្មីខ្លាញ់គោ 7កៅអីតម្លៃធូរ នឹងទំនើបមិនធម្មតាឡើយ