នោះ! 4គ្រឿងដំបូងបានមកដល់ស្រុកខ្មែរក្ដៅៗ Lexus TX 350 2024 កំពុងបង្អួតសម្រស់នៅភ្នំពេញ

អ្នកទស្សនា
371
0/ AKlasseAuto Promotion
Untitled-5555.jpg

TX ជាប្រភេទឡាន SUV ខ្នាតធំចំណូលថ្មីរបស់ Lexus កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីបងប្អូនដែលនិយមប៊្រេន Lexus ។

419908416_416559987392948_2931840469779169719_n.jpg

កាលពីដើមខែ មករា ២០២៤ នេះ Lexus ទើបតែប្រកាសតម្លៃជាផ្លូវការនៅម៉ូឌែល TX ចាប់ពី ៥៥,០៥០ដុល្លារ ដល់ ៧៨,០៥០ដុល្លារ អមជាមួយជម្រើស Trim/Option ដូចជា៖ TX350, TX350 Premium, TX350 Luxury, TX500h F-Sport Premium, TX500h F-Sport Luxury និង TX550h+ F-Sport Luxury ជាដើម។

រូបភាពនៅស្រុកខ្មែរ
រូបភាពនៅស្រុកខ្មែរ

ហើយម៉ូឌែល TX 2024 ដែល Dealer នាំចូលមកលក់នៅស្រុកខ្មែរគឺជាប្រភេទ TX 350 AWD សម្រាប់តម្លៃជាក់លាក់យ៉ាងណានោះនៅមិនទាន់ដឹងច្បាស់នៅឡើយ ខណៈការប៉ាន់ស្មានអាចចន្លោះពី ១០ម៉ឺនដុល្លារស្ដើង ទៅ ១០ម៉ឺនដុល្លារក្រាស់ អាស្រ័យលើ Trim/Option ជាដើម។

រូបភាព ២គ្រឿងពណ៌ខ្មៅនៅស្រុកខ្មែរ
រូបភាព ២គ្រឿងពណ៌ខ្មៅនៅស្រុកខ្មែរ

គួរបញ្ជាក់ថា TX 2024 ភ្ជាប់មកជាមួយជម្រើសម៉ាស៊ីន Performance ចំនួន ៣ ទៅតាម Option ដូចជា៖

រូបភាព ២គ្រឿងពណ៌ សនៅស្រុកខ្មែរ
រូបភាព ២គ្រឿងពណ៌ សនៅស្រុកខ្មែរ

ម៉ូឌែល TX350, TX350 Premium, TX350 Luxury បំពាក់ម៉ាស៊ីនសាំងទំហំ ៤ស៊ីឡាំង ២.៤លីត្រ Turbo ផលិតកម្លាំង ២៧៥សេះ កម្លាំងរមួល ៣១៧ផោនហ្វីត ភ្ជាប់ជាមួយអប់លេខ ៨វគ្អអូតូ ជម្រើសប៉ុង១ FWD និងប៉ុង២ AWD ជាមួយកម្រិតស៊ីសាំងជាមធ្យម ១១.២លីត្រក្នុង១០០គីឡូម៉ែត្រ។ 

419964049_416559990726281_7060135303035838428_n.jpg

TX 500h បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង Hybrid ២.៤លីត្រ Turbo ផលិតកម្លាំងបាន ៣៦៦សេះ កម្លាំងរមួល ៤០៩ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ AWD ជាមួយកម្រិតស៊ីសាំងជាមធ្យម ១០ឡីត្រក្នុង១០០គីឡូម៉ែត្រ។

420504558_767693738714009_5469252405194985586_n.jpg

ចំណែក TX 550h Plus ប្រើម៉ាស៊ីនធំទំហំ Plug-in Hybrid ៦ស៊ីឡាំង ៣.៥លីត្រ បង្កើនកម្លាំងដល់ទៅ ៤០៦សេះ កម្លាំងរមួល ៤០៩ផោនហ្វីត ប្រើប្រអប់លេខ CVT ជាមួយនឹងប៉ុង២ AWD ចំណែកកម្រិតស៊ីសាំងត្រឹម ៧.៨លីត្រ ជាមួយការបើកដោយប្រើប្រព័ន្ធ EV បានចម្ងាយ ៥៣គីឡូម៉ែត្រ។

420045209_122138315204060877_1975836546433324976_n.jpg

និយាយជារួមចំពោះភាពទំនើប មានបន្ថែមមុខងារបើកបិទទ្វាជំនាន់ថ្មី Digital Latch មុខងារបញ្ជាឆេះពីចម្ងាយ អេក្រង់កុងទ័រឌីជីថល ១២.៣អ៉ីង អេក្រង់កំសាន្ដ ១៤អ៉ីង Wireless Charging រន្ធ USB-C ៥កន្លែង។

419913102_416560120726268_8069075646612929611_n.jpg

ជាមួយដំបូលបើក២តង់ អេក្រង់ DVD ក្រោយសម្រាប់អ្នកដំណើរ Speaker Mark Levinson ២១គ្រាប់ប្រភេទ Premium Surround Sound System, កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត កៅអីក្ដៅត្រជាក់ ទ្វាក្រោយបិទបើកអូតូ នឹងមុខងារក្រវាសជើង ជាមួយការបំពាក់ផ្ទៃខាងក្នុងចំនួន ៧ពណ៍ និងការតុបតែងស្បែកប្រណិត ផ្នែកខ្លះលាយស្បែកឆៅបែប Luxury Car នឹងមានមុខងារសំខាន់ៗច្រើនទៀតផងដែរ។

420638499_416560707392876_396832826533890087_n.jpg

ចូលដល់ប្រព័ន្ធបច្ចេកវិទ្យាជំនួយពេលបើកបរវិញ Lexus TX ទទួលបានកញ្ចប់ Toyota Safety Sense 3.0+ ជំនាន់ចុងក្រោយ ជាស្ដង់ដារគ្រប់ម៉ូឌែលតែម្ដង។

420008457_122138315240060877_2121808058423810137_n.jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Lexus TX 2024 នេះ? សម្រាប់មតិយោបល់ ព័ត៍មានបន្ថែមទាក់ទង់នឹងតម្លៃជាក់លាក់ បងប្អូនអាចចែករំលែកបាន៕

419908336_416559984059615_763613179658660856_n.jpg

ដោយ៖ Bunsak

តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។

អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)

អ្នកកាត់តវីដេអូ - Video Editor (Intern)

ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact    

ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More