មានលុយ ២ម៉ឺនជាង ចង់បានឡានឆ្នាំខ្ពស់ ៧កៅអីអាចពិចារណា ៥ម៉ូឌែលនេះបាន

អ្នកទស្សនា
2305
0/ AKlasseAuto Promotion
Untitled-14-Recovered.jpg

សម្រាប់ទីផ្សាររថយន្តនៅកម្ពុជាយើងបច្ចុប្បន្ននេះ កាន់លុយត្រឹម២ម៉ឺនដុល្លារជាង ចង់បានឡានរាងខ្ពស់បន្ដិច ប្រភេទ ៧កៅអីក៏មិនមែនជាងរឿងលំបាកណាស់ណាទេ ទោះបីជាមិនមែនឡានថ្មីគាស់កេស តែក៏បានឆ្នាំខ្ពស់គួរសមសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារបានដែរ។ 

R (4).jpg

១. Toyota Rav4 ២០០៦ - ២០០៨

Rav4 ជំនាន់ទី៣នេះ ជារថយន្តប្រភេទកៅអី ៣ជួរ (តែអត់មានរន្ធម៉ាស៊ីនត្រជាក់ក្រោយទេ) ដែលទទួលបានការគាំទ្រ និងប្រើប្រាស់ច្រើនគួរសម មិនចាញ់ស៊េរីចាស់ឡើយ។

R (1).jpg

Rav4 បំពាក់ម៉ាស៊ីន ៤ស៊ីឡាំងវិញ ចំណុះ ២.៤លីត្រ ផលិតកម្លាំង ១៦៦សេះ កម្លាំងរមួល ១៦៥ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមួយ (FWD មានជំនួយដោយប្រព័ន្ធ LSD ) និងប៉ុងពីរ (4WD ជំនួយដោយប្រព័ន្ធ Differential Lock ) ជាមួយកម្រិតស៊ីសាំងខ្ទង់ ៩លីត្រ ទៅ១២លីត្រ ក្នុង១០០គីឡូម៉ែត្រ។សម្រាប់ម៉ាស៊ីនធំនេះស៊ីសាំងចន្លោះពី ១០លីត្រ ទៅ១៣លីត្រជាងក្នុង១០០គីឡូម៉ែត្រ។

OIP.jpg

និយាយរួមចំពោះ Limited ប្រើចង្កៀងគុជ HID មានពិលកាង ដំបូលបើក កញ្ចក់កាត់ចំណាំងផ្លាត, ពោងសុវត្ថិភាព ៨, Speaker JBL 7គ្រាប់, ប្រើយាន់ ១៧អីញ, កៅអីស្បែក ប្រើប្រព័ន្ធអេឡិចត្រនិក ជំនួយដោយ Lumbar Support, និង DVD សម្រាប់អ្នកដំណើរក្រោយជាដើម (Rav4 មិនមានរន្ធម៉ាស៊ីនត្រជាក់ក្រោយឡើយ)។ 
ចំពោះតម្លៃវិញ ហាក់ទាបជាងគេក្នុងចន្លោះពី ១៧០០០ដុល្លារ ទៅក្បែរ ២០,០០០ដុល្លារ។

R (5).jpg

២. Toyota Highlander ២០០៨ - ២០១០

សម្រាប់ Highlander ជំនាន់ទី២នេះ និយាយពីម៉ាស៊ីនវិញ ស្រុកខ្មែរមាន ៣ជម្រើសដូចជា៖

84a8ddffcb7e4cf3fda8050a240e8aacf4506c77-2000.jpg

៤ស៊ីឡាំង មានមុខកាត់ ២.៧លីត្រ ផលិតកម្លាំង ១៨៧សេះ កម្លាំងរមួល ១៨៥ផោនហ្វីត ស៊ីសាំងខ្ទង់ ៩លីត្រ ទៅ ១២លីត្រក្នុង១០០គីឡូម៉ែត្រ។
ម៉ាស៊ីន ៦ស៊ីឡាំង ចំណុះ ៣.៥លីត្រ ផលិតកម្លាំង ២៧០សេះ កម្លាំងរមួល ២៤៨ផោនហ្វីត ម៉ាស៊ីនធំជាងមុន កម្លាំងសេះខ្លាំងជាងជំនាន់មុនមែន ចំពោះកម្រិតស៊ីសាំង ខ្ទង់ ១១លីត្រ ទៅ១៣លីត្រ ក្នុង១០០គីឡូម៉ែត្រ។

R (6).jpg

សម្រាប់ប្រភេទ Hybrid វិញ បំពាក់ម៉ាស៊ីន ៦ស៊ីឡាំង មុខកាត់ ៣.៣លីត្រ ជំនួយដោយម៉ូទ័រអគ្គីសនី១គ្រាប់  ផលិតកម្លាំង ២៧០សេះ កម្លាំងរមួល ២១២ផោនហ្វីត ស៊ីសាំងចន្លោះពី ៩លីត្រ ទៅ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ ។ ម៉ាស៊ីនទាំងបីប្រភេទនេះ រត់ដោយប្រអប់លេខ ៥វគ្គអូតូ និង៦វគ្គអូតូ បង្វិលកង់ដោយជម្រើស ប៉ុងមួយ (FWD) និងប៉ុងពីរ(AWD)។  

2010_toyota_highlander_hybrid_limited-pic-5755355456099528606-640x480.jpeg

និយាយរួមចំពោះ Limited មានបំពាក់កៅអីស្បែកជំនួយដោយអេឡិចត្រនិច កម្កៅកៅអី,ម៉ាស៊ីនត្រជាក់ជួរក្រោយ ដំបូលបើក, Speaker JBL, មុខងាបញ្ជាលើកដៃចង្កូត, គូទក្រោយបិទបើកអូតូ បំពាក់Smart Key  ប៉ូតុងបញ្ឆះ Power Start, និង DVD ៩អីញ សម្រាប់អ្នកដំណើរជាដើម។ សម្រាប់តម្លៃវិញស្លាក់លេខល្មមៗបងប្អូនអាចរកទិញបានខ្ទង់ ២ម៉ឺនដុល្លារក្រាស់។

318258515_5430777463717245_8475496387345586851_n.jpg

៣. Hyundai Santa Fe ២០១៣ - ២០១៥

Santa Fe ជាប្រភេទឡាន Crossover SUV ៧កៅអី(អត់រន្ធម៉ាស៊ីត្រជាក់ក្រោយ) មួយម៉ូឌែលរបស់ Hyundai នៅស្រុកខ្មែរក៏ឃើញមានប្រទះភ្នែកនៅលើដងផ្លូវច្រើនគួរសមផងដែរ ។

R.jpg

បំពាក់ម៉ាស៊ីនសាំងទំហំ ៤ស៊ីឡាំង ចំណុះ ២.៤លីត្រ ផលិតកម្លាំងបាន ១៩០សេះ កម្លាំងរមួល ១៨១ផោនហ្វីត កម្រិតស៊ីសាំងចន្លោះពី ១០លីត្រ ទៅ ១២លីត្រក្នុង១០០គីឡូម៉ែត្រ។

ចំណែកម៉ាស៊ីនម៉ាស៊ូតវិញបំពាក់ ៤ស៊ីឡាំង មុខកាត់ ២.២លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ១៩៧សេះ ជាមួយកម្លាំងរមួលរហូតដល់ ៣១១ផោនហ្វីត ចំពោះកម្រិតស៊ីប្រេងវិញចន្លោះពី ៨លីត្រ ទៅ១០លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច។

R.jpg

ទាំងពីរប្រភេទនេះ រត់ដោយប្រអប់លេខ ៦វគ្គអូតូ​ ជាមួយនិងជម្រើសបង្វិលកង់ដោយប៉ុង១ FWD និងប៉ុង២ AWD ហើយក៏មានជំនួយដោយប្រព័ន្ធ Lock ប៉ុងផងដែរ។ ផ្ទៃខាងក្នុងមិនជាទូលាយពេក ក៏មិនចង្អៀតពេកដែរល្មមសម្រាប់ជិះគ្នា៧នាក់ និងសល់ផ្នែកខាងក្រោយអាចដាក់អីវ៉ានបានគួរសម។ 

2014-Hyundai-Santa-Fe-Interior.jpg

បើជាប្រភេទ Full Option ប៉ុង២វិញ ឃើញមានបំពាក់បំពូលគុជ HID ភ្លឺច្បាស់គ្រាន់បើ ផ្លឹតទឹកអូតូ, Smart Key បូតុង Power Start ជាមួយនឹងអេក្រង់ទំហំ ៤.៥អីញ អាចភ្ជាប់ជាមួយ Bluetooth និងកាមេរ៉ាក្រោយ ដែលជំនួយដោយសេនស័រចូលចត់ផងដែរ។ ក្រៅពីនឹងក៏មានប្រើជាប្រភេទកៅអីស្បែក ជំនួយដោយអេឡិចត្រនិច, កម្ដៅកៅអី, ផ្នែកជាច្រើនស្រោបដោយស្បែក និងក្រូម, ពោងសុវត្ថិភាពជុំវិញ សេនស័រវាស់សម្ពាធកង់ជាដើម ជាមួយតម្លៃ ចន្លោះពី ២០,០០០ដុល្លារ ទៅ ២៦,០០០ដុល្លារជាង។

R (1).jpg

៤. Toyota Fortuner ២០០៥ -​ ២០០៨

Fortuner ជំនាន់ទី១ ជាប្រភេទ SUV ដ៏ពេញនិយមមួយរបស់ Toyota ជាទូទៅនៅស្រុកខ្មែរឃើញមានប្រើច្រើនជាងគេពពួកម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ចំណុះ ២.៥លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ១៤២សេះ (ម៉ាស៊ីនតូច) និងប្រភេទម៉ាស៊ីន ៤ស៊ីឡាំងD-4D ចំណុះ៣.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ១៦០សេះ កម្លាំងរមួល ២៥២ផោនហ្វីត ប្រភេទម៉ាស៊ីនធំ។

mahindra_xuv_500_compcheck_toyota_fortuner_560x420_c2b925e1ed.jpg

កម្រិតស៊ីប្រេងជាមធ្យមចន្លោះពី ៩លីត្រ ទៅ ១៣លីត្រក្នុង១០០គីឡូម៉ែត្រ និងប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែង។

ម៉ាស៊ីនទាំងពីរប្រភេទនេះ រត់ដោយប្រអប់លេខ ៤វគ្គអូតូ​ ៥វគ្គអូតូ និង៤វគ្គលេខដៃ បង្វិលកង់មានជម្រើស ប៉ុងមួយ(2WD) និងប៉ុងពីរ(4WD) ជំនួយដោយកាប់ពីតាស់។

OIP.jpg

ខាងក្នុងទូលាយគួរសម មានកៅអី៣ជួរ (Option ខ្ពស់ៗមានរន្ធម៉ាស៊ីនត្រជាក់ក្រោយ) ស្មើនិង៧កៅអី ចំពោះកៅអីជួរមុខ មិនមានប្រព័ន្ធអេឡិចត្រូនិចទេ គឺបញ្ជាមុខក្រោយ កាច់ដោយដៃ។ មិនជាទូលាយប៉ុន្មានទេ អាចជិះបានគ្នា៧-៨ នាក់អីដែរ តែសម្រាប់កៅអីកណ្ដាល មិនមានរន្ធម៉ាស៊ីនត្រជាក់ឡើយ ទាល់តែ ជួរទី៣ទើបមាន។

RIJ3R3OIUR_4_1480577967.jpg

Option ខ្លះមានដំបូលបើក ខ្លះក៏អត់ និងមិនមាន អេក្រង់ LCD Monitor ឡើយ សម្រាប់មុខងាផ្សេងៗ បញ្ហាដោយប៉ូតុង ។
ចំពោះតម្លៃចន្លោះពី ១ម៉ឺនដុល្លារក្រាស់ ទៅ ២ម៉ឺនដុល្លារស្ដើង អាស្រ័យលើភិនភាគជាក់ស្ដែង។  

341558990_1362331241009169_9181915347506648330_n.jpg

៥. Toyota Sienna ២០១១

ចំពោះ Sienna គឺជាឡាន ៧កៅអី ដែលល្បីជាយូមកហើយតាំងពីស៊េរីឆ្នាំ៩០ជាងមកម្លេស តែនេះជា Sienna ជំនាន់ទី៣ ស៊េរីឆ្នាំ២០១១ ដែលពេញនិយមគួរសមទោះបីជារាងថ្លៃបន្ដិចក្ដី។

R (2).jpg

វាប្រើម៉ាស៊ីន៤ស៊ីឡាំង មុខកាត់ ២.៧លីត្រ ផលិតកម្លាំងបាន ១៨៧សេះ កម្លាំងរមួល ១៨៦ផោនហ្វីត កម្រិតស៊ីសាំងចន្លោះពី ១០លីត្រ ទៅ១៣លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសតិចតួច។ ចំណែកម៉ាស៊ីន ៦ស៊ីឡាំង ចំណុះ ៣.៥លីត្រ ផលិតកម្លាំងបាន ២៦៦សេះ កម្លាំងរមួល២៤៥ផោនហ្វីត ស៊ីសាំងខ្ទង់ ១១លីត្រ ទៅ១៥លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសនេះតិចតួចតាមស្ថានភាពជាក់ស្ដែង។

ទាំងពីរជម្រើសនេះ រត់ដោយប្រអប់លេខ ៦វគ្គអូតូ ជាមួយជម្រើសប៉ុងមួយ (FWD) និងប៉ុងពីរ(AWD)។

2011_toyota_sienna_xle_7-passenger_awd-pic-5092507200178240169-1600x1200.jpeg

ចូលមកខាងក្នុងទូលាយស្អាត និងស្រឡាស់ល្អបើជាប្រភេទ Option Limited ឃើញមាន កៅអីស្បែក សម្រាប់ជួរទីមួយ បញ្ជាដោយប្រព័ន្ធអេឡិចត្រនិក ជំនួយដោយ Lumbar Support និងបញ្ជាក្ដៅត្រជាក់បាន ហើយជួរទីពីក៏អាចបញ្ជាមុខក្រោយបានដែរ។

R (3).jpg

វាក៏មានភ្ជាប់មកជាមួយ ដំបូលបើកពីរតង់, ពោងសុវត្ថិភាព ១២គ្រាប់, Speaker 10 JBL មានប៉ូតុង Smart Key, ទ្វារ៣ចំហៀង និងខាងក្រោយ បិទបើកអូតូ និងបញ្ជាដោយតេឡេ, កញ្ចក់មើលក្រោមកាត់ចំណាងផ្លាត Sensor ៦គ្រាប់សម្រាប់ជំនួយពេលចូលចត, មានអេក្រង់ធំសម្រាប់បង្ហាញផែនទី កាម៉េរា និងបញ្ជាមុខងារផ្សេងៗ, DVD ទំហំ ១៦អីញសម្រាប់អ្នកដំណើរក្រោយជាដើម។ចំពោះតម្លៃហាក់រាងខ្ពស់ជាងគេបន្ដិចបើកាន់ខ្ទង់ ២ម៉ឺនដុល្លារក្រាស់ អាចរកមើលបានប្រភេទស្លាកលេខល្មមអីជាដើម។ 

3.jpg

សរុបមក ទាំង៥ម៉ូឌែលនេះ សុទ្ធតែជាឡានដែលពិនិយម ជាប់ជាឡានដែលមានតម្លៃ១ម៉ឺនដុល្លារក្រាស់ ទៅ ២ម៉ឺនដុល្លារក្រាស់ ក្នុងប្រភេទឡានខ្ពស់ ៧កៅអី។ សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះឡាន ៥ម៉ូឌែលនេះ? សម្រាប់មតិយោបល់ និងបទពិសោធន៍ អាចចែករំលែកបាន៕

ដោយ៖ Bunsak

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More