មុនរដូវកាលមុនប្រពៃណីខ្មែរមកដល់ កម្មវិធីបទបង្ហាញរថយន្ដមួយទឹក របស់ Advan Auto តែងតែលើកយកនៅពពួករថយន្ដមួយទឹក ជាពិសេសគឺទាក់ទងនឹងតម្លៃទីផ្សារហាងឆេង នឹងតែម្ដង។
ព្រោះស្រុកខ្មែរបងប្អូនតែងដឹងហើយថា ឲ្យតែដល់រដូវកាលបុណ្យទានម្ដងៗ ទាំងឥវ៉ាន់ប្រើប្រាស់ ក៏ដូចជារថយន្ដមួយទឹកតែមានការប្រែប្រួលតម្លៃ ខណៈរថយន្ដខ្លះតម្លៃនៅដដែល ខ្លះទៀតលើងបន្ដិច នឹងខ្លះទៀតហាក់ចង់ធូរថ្លៃជាងមុនផង។ ដែលនេះគឺផ្ទុយពីរថយន្ដថ្មីខ្លាញ់គោរបស់ក្រុមហ៊ុន ដែលតែងតែបញ្ជុះតម្លៃ នឹងមានការថែមជូនជាងហូរហែជាដើម។
ថ្ងៃនេះយើងមកជជែកគ្នាពីរថយន្ដ Ford មួយគ្រឿងដែលក្រុមហ៊ុន Ford លែងផលិតតរទៅទៀតហើយ ប៉ុន្ដែបច្ចុប្បន្នឃើញស្រុកខ្មែរនៅប្រើច្រើន ជាប្រភេទស្លាកលេខ ហើយក៏ជាឡានដែលធូរថ្លៃជាងគេផងដែររបស់ Ford នោះគឺ Ford Ecosport ។
EcoSport ចាប់ផ្ដើមពេញនិយមខ្លាំងនៅស៊េរីឆ្នាំ ២០១៩ ខណៈពេលនោះ Ford ចាប់ផ្ដើមធ្វើកំណែកទម្រងថ្មីស្ទើតែគ្រប់ម៉ូឌែលតែម្ដង ជាមួយការផ្លាស់ប្ដូររាងថ្មីប្លែកជាងមុន ទំនើបជាងមុនផងដែរ។
សម្រាប់តម្លៃវិញកាលចេញដំបូង Ford Ecosport 2019 តម្លៃក្បែរ ៣ម៉ឺនដុល្លារឯណោះ ខណៈបច្ចុប្បន្នពពួកមួយទឹកស្លាកលេខឃើញទីផ្សារដាក់លក់ខ្ទង់ ១៤,០០០ដុល្លារ ទៅ ១៦,០០០ដុល្លារជាង អាស្រ័យលើ ពណ៌ នឹងភិនភាគឡានជាក់ស្ដែង។
Ecosport ប្រើម៉ាស៊ីន ៣ស៊ីឡាំង ១.០លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ១២៥សេះ កម្លាំងរមួល ១៥០ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) ជាមួយកម្រិតស៊ីសាំងខ្ទង់ ៧លីត្រ ទៅ ៩លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើ ស្ថានភាពជាស្ដែង។
Ecosport ស្ថិតក្នុងប្រភេទឡាន Compact SUV ទ្វា៥ ដែលមានប្រវែង ៤០១៧ម.ម ទទឹង ១៧៦៥ម.ម កម្ពស់ ១៦៥០ម.ម ពីដីមកបាត ២០៩ម.ម និងទម្ងន់ ១៣០០គីឡូក្រាម។
សម្រាប់ផ្ទៃខាងក្នុង បំពាក់អីកៅអី២ជួរ ទូលាយល្មមអាចអង្គុយបាន ៥នាក់ នឹងសល់ឃ្លុបក្រោយអាចដាក់អីវ៉ានបានគួរសម។ ក្រៅពីនឹងឃើញមាន អេក្រង់ថាច់ Ford Sync3 ៨អីញ អាចភ្ជាប់ជាមួយនឹង Apple Carplay នឹង Android Auto ជាមួយ GPS កាម៉េរាក្រោយ ជំនួយដោយ Sensor ពេលចូលចត ពោងសុវត្ថិភាពជុំវិញ ៧គ្រាប់ Speaker ៧គ្រាប់ បូតុង Power Start, Smart Key ២គ្រាប់, នឹងមុខងារមួយចំនួនបញ្ជាលើដៃចង្កូតជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ford Ecosport ស៊េរីឆ្នាំ ២០១៩ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ