Ecosport ជាឡានដែល Ford ផលិតដំបូងក្នុងឆ្នាំ២០០៣ នៅឯប្រទេសប្រេស៊ីល ក្រោមគម្រោង Amazon Project ដែលយកគំរូ និង Platform តាមម៉ូឌែល Ford B3 រហូតដល់ឆ្នាំ២០១២ គេចាត់ទុកជាជំនាន់ទី១។ ហើយចូលដល់ជំនាន់ទី២ ចាប់ពីសេរីឆ្នាំ២០១៣ ដល់ដល់បច្ចុប្បន្ន Ford បានធ្វើការផ្លាស់ប្ដូរ និងកែប្រែនៅប្រព័ន្ធ មុខងារមួយចំនួន ដែលប្លែកថ្មី នឹងពិសេសក្នុងឆ្នាំ២០១៩ ហ្នឹងតែម្ដង។ ហើយក្នុងឆ្នាំហ្នឹងដែរ Ford បានបែងចែកតំបន់ផលិត ដំឡើង ចែកចាយនៅម៉ូឌែល Ecosport ចេញជាច្រើនប្រទេស ក្នុងនោះ ថៃជាប្រទេសមួយសម្រាប់ បែងចែកនឹងនាំចូលមកទីផ្សារកម្ពុជាយើងផងដែរ។
ទើបនៅស្រុកខ្មែរសម្បូរ Ecosport ចាប់ពីសេរីឆ្នាំ២០១៩មក ហើយតម្លៃទីផ្សានៅពេលនេះសម្រាប់ឆ្នាំ២០១៩ ចន្លោះពី ១ម៉ឺនក្រាស់ ទៅ២ម៉ឺនស្ដើង អាស្រ័យលើ ប្រភេទ និងភិនភាគជាក់ស្ដែង។ តែសម្រាប់ឆ្នាំ២០២០ឡើង Ecosport មានការផ្លាស់ប្ដូរ និងកែប្រែងបន្ថែមទៀត ទើបធ្វើឲ្យតម្លៃស្លាកលេខបច្ចុប្បន្នខ្ទង់ ២ម៉ឺនដុល្លារជាងឡើងទៅ។
_ Ecosport សម្រាប់ Specs ស្រុកខ្មែរត្រូវបាន Ford បំពាក់ម៉ាស៊ីនតូច ៣ស៊ីឡាំង ចំណុះ១.០លីត្រ Ecoboost ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ១២៥សេះ កម្លាំងរមួល ១៥០ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) និងអាចរត់ក្នុងល្បឿនអតិបរិមា ជិត២០០គីឡូម៉ែត្រ/ម៉ោង។
_ ម៉ាស៊ីនតូចតែកម្លាំងខ្លាំង ហើយសន្សំសំចៃគ្រាន់បើ ចំពោះកម្រិតស៊ីសាំងចន្លោះពី ៦លីត្រ ទៅ៨លីត្រប៉ុណ្ណោះ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
_ ជើងក្រោមរបស់ Ecosport វាដំណើរដោយប្រពន្ធ័ Torsion Beam ជំនួយដោយបូមរឺស័រ Strut ទាំងមុខក្រោយតែម្ដង។ ជើងក្រោមប្រភេទនេះ វាអំណោយផលសម្រាប់បងប្អូនដែលប្រើជាប្រចាំនៅក្នុងក្រុង ព្រោះវាងាយស្រួលបត់បែន តែបើសម្រាប់រត់ផ្លូវឆ្ងាយបើកលឿន វាទប់លំនឹងមិនសូវល្អឡើយពេលផ្លូវកែង ឬកោង ហើយសម្រាប់ផ្លូវលំបាក ឡើងទួលចុះក្រឡុក វាធ្វើឲ្យឡានផ្អៀងឬឃ្លោង និងកាត់បន្ថយការរលាក់មិនបានល្អប៉ុន្មានទេ តែអាចផ្ទុកទម្ងន់បានរហូតដល់ទៅ៧០០គីឡូឯណោះ។ ក្រៅពីនឹង Ecosport ក៏មានប្រពន្ធ័ជំនួយផងដែរដូចជា៖ ប្រពន្ធ័ហ្វ្រាំង ABS, EBD, ESP, និងប្រពន្ធ័ជំនួយពេលឡើងចំណោតជាដើម។
_ មើលពីខាងក្រៅវាជាប្រភេទឡាន Compact SUV បែប Sport ដែលមើលទៅរាងខ្ពស់ និងខ្លីល្មម ចំពោះចង្កៀងមុខបើប្រភេទគុជ HID អមដោយពិលកាង និងបាណាមើលទៅស្អាតម្យ៉ាង។ ជាឡាន ទ្វា៥ ចំណែកទ្វាក្រោយគឺបើកមកចំហៀងទូលាយអាចដាក់អីវ៉ាន់បានច្រើនគួរសម។ ជាក់ស្ដែង Ecosport មានប្រវែង ៤០១៧ម.ម ទទឹង ១៧៦៥ម.ម កម្ពស់ ១៦៥០ម.ម ពីដីមកបាត ២០៩ម.ម និងទម្ងន់ ១៣០០គីឡូក្រាម។
_ ចូលមកខាងក្នុងវាមានបំពាក់អីកៅអី២ជួរ ទូលាយល្មមអាចអង្គុយបាន ៥នាក់ បើជាប្រភេទ Titanium វិញឃើញមានភ្ជាប់មកនៅកៅអីស្បែក, អេក្រង់ ៨អីញ មានមុខងារ Ford Sync3 ដែលអាចភ្ជាប់ជាមួយនឹង Apple Carplay នឹង Andriod Auto ជាមួយ GPS, ពោងសុវត្ថិភាពជុំវិញ ៧គ្រាប់, Speaker ៧គ្រាប់, កាម៉េរាក្រោយ ជំនួយដោយ Sensor មុខក្រោយ ៤គ្រាប់, បូតុង Power Start, Smart Key ២គ្រាប់, នឹងមុខងារមួយចំនួនបញ្ជាលើដៃចង្កូតជាដើម។
_ ជារួមចំពោះ Ecosport ត្រឹមសេរីឆ្នាំ២០១៩ អាចនិយាយបានថាគ្រាន់បើ ម៉ាស៊ីនតូចតែខ្លាំង និងស៊ីសាំងតិច ហើយស័ក្កិសមបំផុតសម្រាប់បងប្អូនដែលស្រឡាញ់ នឹងតែងប្រើជាតម្រូវការប្រចាំថ្ងៃនៅទីក្រុង។ ខ្លីខ្ពស់ល្មម វាស្រួលបត់បែនបើកបរ នឹងអាចចូលចតបានទោះចង្អៀតក៏ដោយ គ្រាន់តែថាឆ្នាំខ្ពស់មែន តែមិនមានអ្វីទំនើបពិសេសប្លែក។
ចុះសម្រាប់បងប្អូនវិញ បើមានថវិកាខ្ទង់ ១ម៉ឺនក្រាស់ ទៅ២ម៉ឺនស្ដើង គិតថាគួរពិចារណាលើ Ford Ecosport នេះឬយ៉ាងណា? អាចចូលរួមចែករំលែកបទពិសោធន៍នៅខាងក្រោមនេះបាន ៕
ដោយ៖ BunSak
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ