មានចំណុចខ្លាំងអ្វី បានជា Ford Everest 2016-2018 តម្លៃនៅខ្ពស់ដដែល មិនចាញ់សេរ៊ីឆ្នាំ 2023?

អ្នកទស្សនា
307
0/ AKlasseAuto Promotion
Everest.jpg

Everest ជាប្រភេទ SUV ៧កៅអីដ៏មានប្រជាប្រិយមួយរបស់ Ford ចំពោះបរិបទស្រុកខ្មែរវិញហាក់ពេញនិយមខ្លាំងគួរសម និងឃើញវត្តមានតាំងពីជំនាន់ទី១ ស៊េរីឆ្នាំ២០០៧ ដល់ ២០១៥មកម៉្លេះ។ តែចូលដល់ជំនាន់ទី២ ឆ្នាំ២០១៦ ឡើងទៅ Everest ទទួលបានកំណែទម្រង់រូបរាងថ្មីទាំងស្រុង ជាមួយភាពទំនើប ដែលធ្វើឲ្យ Ford អាមេរិកមួយនេះរីកមុខមាត់របស់ខ្លួនកាន់តែខ្លាំង និងសម្បូរប្រើមិនចាញ់ឡានប្រេនជប៉ុនឡើយ។

1240_2015120619251159.jpg

ថ្ងៃនេះកម្មវិធីបទបង្ហាញរថយន្ដមួយទឹករបស់ Advan Auto សូមត្រួសៗពី Everest ២០១៦ ដល់ ២០១៨ ដែលមានតម្លៃចន្លោះពី ៣ម៉ឺនដុល្លារស្ដើង ទៅ ក្បែ៤ម៉ឺនដុល្លារ តែប្រភេទលេខដៃអាចនឹងធូរជាងនឹង ហើយសម្រាប់ពពួក ឆ្នាំ២០១៩ឡើងទៅ Everest កាន់តែប្លែក ទំនើប ចំណែកតម្លៃក៏ខ្ពស់ទៅតាមនឹងដែរ។

5715968ad23a4.jpg

Everest បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូត ៥ស៊ីឡាំង ចំណុះ ៣.២លីត្រ ជំនួយដោយ Turbo អាចផលិកម្លាំងបាន ១៩០សេះ កម្លាំងរមួល ៤៧០ញូតុនម៉ែត្រ រត់ដោយប្រអបលេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ 4WD ជំនួយដោយប្រព័ន្ធ Lock ប៉ុង និងបន្ថែមមុខងារ Terrain Select ដើម្បីឲ្យកាបើកបរកាន់តែមានទំនុកចិត្ត និងអាចធ្វើដំណើរបានស្ទើគ្រប់ស្ថានភាពផ្លូវ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៨លីត្រ ទៅ ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។

a6953e2a551c91b9daf3e7962a3e3295.jpg

ជើងក្រោមទោះបីជារូបរាង និង DNA ចេញពីត្រកូល Ranger ក៏ដោយតែសម្រាប់ SUV ដូចជា Everest នេះវិញហាប់ណែន និងមិនសូវរលាក់ដូចពពួក Pick Up ឡើយ។ ជាក់ស្ដែងវាប្រើជាមួយស្លាបប្រចៀវឌុប អមដោយរឺស័រ និងបូម Gas Damper នៅផ្នែកខាងមុខ និងខាងក្រោយបំពាក់ជា multi-Link អមដោយរឺស័រ និងបូម Gas Damper ដូចគ្នា។ ជើងក្រោយមប្រភេទនេះ ទោះមិនជាទន់ស្រួលខ្លាំង តែវាធន់ហាប់ណែន មិនឃ្លោង និងទប់លំនឹងបានល្អ។

ford-everest-d4cb295a0a4927df.jpeg

គួមស្សំយាន់កង់ទំហំ ២០អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយ ABS និងប្រព័ន្ធជំនួយហ្វ្រាំង អមដោយមុខងារទំលំនឹងមួយឈុតរបស់ Ford ហើយក៏មានប្រព័ន្ធជំនួយពេលចុះ និងឡើងចំណោត ជាដើម។

OIP (1).jpg

ផ្ទៃខាងក្រៅ Ford Everest ស៊េរីឆ្នាំទាបៗជំនាន់ទី២ បំពាក់ជាមួយបាណាឆ្នូត ជាមួយចង្កៀងគុជ LED ប្រភេទ Auto High Beam អមដោយទឹកបាញ់ចង្កៀង និងពិលកាង ១គូរ ចំណែកស្ដុបក្រោយ ក៏បង្កប់នៅភ្លើង LED ឆ្នូត និងទ្វាក្រោយបិទបើកអូតូផងដែរ។

វាមានប្រវែង ៤៨៩២ម.ម ទទឹង ១៨៦០ម.ម កម្ពស់ ១៨៣៧ម.ម ពីដីមកបាត់ឡាន ២២៥ ជាមួយទម្ងន់តួរខ្លួនដល់ទៅជិត ២.៥តោន ឯណោះ។

2015-Ford-everest-1372-8259438_3.jpg

ចូលទៅខាងក្នុងបំពាក់កៅអីស្បែក ៣ជួរធំទូលាយ និងមានរន្ធម៉ាស៊ីនត្រជាក់ទាំង កៅអីកណ្ដាល និងជួរក្រោយ ហើយផ្ទៃខាងក្នុងភាគច្រើនស្រោបដោយស្បែក ដែលមើលទៅប្រណិតគួរសម។

ford-everest-price-939e.jpg

តែមិនមានបំពាក់ Smart Key ឬប៉ូតុង Power ឡើងទាល់ទែឆ្នាំ២០១៩ទើបមាន, ជាមួយអេក្រង់កណ្ដាលទំហំ SYNC 2 ៨អ៉ីងភ្ជាប់កាមេរាក្រោយ និងជាមួយទូរស័ព្ទ, Voice Comment, ដំបូលបើក២តង់ ពោងសុវត្ថិភាពជុំវិញ ៧គ្រាប់, ផ្លឹកទឹកអូតូ ជាដើម។ 

មិនតែប៉ុណ្ណោះក៏មានសេនស័រមុខក្រោយ ដែលធ្វើការជំនួយដល់ប្រព័ន្ធសុវត្ថិភាពសំខាន់ៗជាច្រើនដូចជា៖

rear-seats-4-1024x683.jpg

១/ ប្រព័ន្ធ​ផ្តល់ដំណឹង​ដល់​អ្នកបើកបរ​ឲ្យ​ឈប់សម្រាក​ពេល​ងងុយគេង Driver Awareness Alet​។

២/ ប្រព័ន្ធ​ផ្តល់ដំណឹង​ពេលមានឡានវ៉ាជែង Blind Sport Monitor ។ 

៣/ ប្រព័ន្ធ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ Semi-Active Park Assist។

៤/ ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ខាងមុខ Collusion Warning ។

៥/ រ៉ា​ដា​កំណត់​ល្បឿន​ដែល​អាច​បន្ថយល្បឿន​ដោយ​ស្វ័យប្រវត្តិ​តាម​ល្បឿន​រថយន្ត​ខាងមុខ Adaptive Cruise Control ។

៦/ ប្រព័ន្ធ​ជំនួយ​លើ​ចង្កូត​និង​រំលឹក​ឲ្យ​អ្នកបើកបរ បើក​ក្នុង​គន្លង​ត្រឹមត្រូវ Lane Keeping Alert និងមុខងារសំខាន់ៗមួយចំនួនទៀតផងដែរ។

photo_2023-07-26_11-07-37.jpg

សរុបមក Everest ឆ្នាំ២០១៦ ដល់ ២០១៨ អាចនិយាយបានថា ទំនើប កៅអី៣ជួរទូលាយល្អ និងកម្លាំងខ្លាំង ជាមួយកម្រិតស៊ីប្រេងក៏សន្សំសំចៃគ្រាន់បើ។ ទោះបីជាមួយទឹកមែន ប៉ុន្ដែសុទ្ធជាឡានប្រើថ្មីក្នុងស្រុកខ្មែរ ហើយឆ្នាំខ្ពស់ទៀត ទោះរូបរាង និងបច្ចេកវិទ្យាមិនដល់ស៊េរីក្រោយៗ និងឡានប្រេនផ្សេងៗដែលមានឆ្នាំ និងតម្លៃប្រហាក់ប្រហែលគ្នា តែភាពទំនើប មួយចំនួនអាចថា Everest ក៏មានច្រើនដែរ។ ម៉្យាងចំណុចលិចធ្លោទាំងនេះហើយ ដែលធ្វើឲ្យ Everest នៅតែរក្សារតម្លៃហាងឆេងរបស់ខ្លួន ក្នុងពិភពទីផ្សារចម្រុះនេះបាន។

1556610993479_d91e06868e.jpg

ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Ford Everest ២០១៦ ដល់ ២០១៨ នេះ? តម្លៃប៉ុណ្ណឹង ភិនភាគប៉ុណ្ណឹងគិតថាសមរម្យល្មមគន់គូរកើតអត់? សម្រាប់មតិយោបល់ និងបទពិសោធ អាចចែករំលែកបន្ថែមបាន។

ដោយ៖ Bunsak

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More