Everest ជាប្រភេទឡាន SUV ខ្នាតកណ្ដាល កៅអី ៣ជួរមួយរបស់ Ford ដែលទទួលបានការគាំទ្រច្រើននៅស្រុកខ្មែរ ជាពិសេសពពួកជំនាន់ទី ២ ស៊េរីឆ្នាំ២០១៦ ដល់២០១៨ ជាមួយតម្លៃមួយបច្ចុប្បន្នចន្លោះពី ២ម៉ឺនដុល្លារជាង សម្រាប់ប្រភេទលេខដៃ និង ៣ម៉ឺនស្ដើង ទៅ ៣ម៉ឺនដុល្លារក្រាស់ សម្រាប់ប្រភេទ លេខអូតូ អាស្រ័យលើ Trim/Option និង ភិនភាគឡានជាក់ស្ដែង។
ទោះបីជា All-New Everest ២០២៤ ជិតចូលមកដល់ហើយក៏ដោយ តែសមត្ថភាព របស់មួយទឹកទាំងនេះ នៅពេញនិយមគួរសម តម្លៃទីផ្សារហាងឆេងក៏នឹងល្អដែរ តែនៅប្រើជាប្រភេទម៉ាស៊ីនធំ ៣.២លីត្រ នៅឡើយ តែចូលដល់ឆ្នាំ២០១៩ Ford បន្ថែមភាពទំនើបមួយចំនួនទៀត មិនឲ្យស្ទើចិត្តឡើយ។
Everest ជំនាន់ទី២ ឆ្នាំ០១៦ ដល់ ០១៨ នេះបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូត Turbo ៥ស៊ីឡាំង ៣.២លីត្រ ផលិកម្លាំងបាន ១៩០សេះ កម្លាំងរមួល ៤៧០ញូតុនម៉ែត្រ រត់ដោយប្រអបលេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ 4WD ជំនួយដោយប្រព័ន្ធ Lock ប៉ុង និងបន្ថែមមុខងារ Terrain Select ដើម្បីឲ្យកាបើកបរកាន់តែមានទំនុកចិត្ត និងអាចធ្វើដំណើរបានស្ទើគ្រប់ស្ថានភាពផ្លូវ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៨លីត្រ ទៅ ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
រូបរាងខាងក្រៅ Everest បំពាក់ជាមួយបាណាឆ្នូត ជាមួយចង្កៀងគុជ LED ប្រភេទ Auto High Beam អមដោយទឹកបាញ់ចង្កៀង និងពិលកាង ១គូរ ចំណែកស្ដុបក្រោយ ក៏បង្កប់នៅភ្លើង LED ឆ្នូត និងទ្វាក្រោយបិទបើកអូតូផងដែរ។
វាមានប្រវែង ៤៨៩២ម.ម ទទឹង ១៨៦០ម.ម កម្ពស់ ១៨៣៧ម.ម ពីដីមកបាត់ឡាន ២២៥ ជាមួយទម្ងន់តួរខ្លួនដល់ទៅជិត ២.៥តោន ឯណោះ។
ខាងក្នងទូលាយគួរសម បំពាក់កៅអីស្បែក ៣ជួរអាចជិះបាន ៧ ទៅ ៨នាក់ ជាមួយរន្ធម៉ាស៊ីនត្រជាក់ទាំង កៅអីកណ្ដាល និងជួរក្រោយ ហើយផ្ទៃខាងក្នុងភាគច្រើនស្រោបដោយស្បែក ដែលមើលទៅប្រណិតគួរសម។
តែមិនមិនទាន់បំពាក់ Smart Key ឬប៉ូតុង Power ឡើងទាល់តែស៊េរីឆ្នាំ២០១៩ ឡើយទៅទើបមាន តែមិនសាមញ្ញពេកឡើយ មានអេក្រង់ថាច់កណ្ដាល SYNC 2 ទំហំ ៨អ៉ីង ភ្ជាប់កាមេរាក្រោយ ដំបូលបើក២តង់ ពោងសុវត្ថិភាពជុំវិញ ៧គ្រាប់, ផ្លឹកទឹកអូតូ ជាដើម។
បើនិយាយពីប្រព័ន្ធសុវត្ថិភាពជំនួយពេលបើកបរវិញ Everest ឆ្នាំចាស់មួយនេះភ្ជាប់មកជាមួយដូចជា៖
ប្រព័ន្ធផ្តល់ដំណឹងពេលងងុយគេង Driver Awareness Alet។
ប្រព័ន្ធផ្តល់ដំណឹងពេលមានឡានវ៉ាជែង Blind Sport Monitor ។
ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ Semi-Active Park Assist។
ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ខាងមុខ Collision Warning ជាមួយរ៉ាដាកំណត់ល្បឿនដែលអាចបន្ថយល្បឿនដោយស្វ័យប្រវត្តិតាមល្បឿនរថយន្តខាងមុខ Adaptive Cruise Control នឹងប្រព័ន្ធផ្ដល់សញ្ញាពេលឡានចាកគន្លងផ្លូវ Lane Keeping Alert ជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ford Everest ២០១៦ ដល់ ២០១៨ នេះ? តម្លៃប៉ុណ្ណឹង ភិនភាគប៉ុណ្ណឹងគិតថាសមរម្យល្មមគិតគូរកើតអត់? សម្រាប់មតិយោបល់ និងបទពិសោធ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ