Ford បានបញ្ចេញនៅម៉ូឌែល SUV របស់ខ្លួននៅឆ្នាំ ១៩៩០ ដែលជាជំនាន់ទី១ ទម្រាំតែមកដល់ឆ្នាំ ២០១១ Explorer បានឆ្លងកាត់ ៤ជំនាន់ទៅហើយ។ នៅសហរដ្ឋអាមេរិក និយមប្រើណាស់ បើភ្នាក់ងារប៉ូលីសវិញប្រើប្រភេទ Explorer Police Intercaptor។
ស្ថិតក្នុងជំនាន់ទី៥ ដែលផលិតចាប់ពីឆ្នាំ២០១១ ដល់ ២០១៩ Ford បានធ្វើការផ្លាស់ប្ដូរកំណែទម្រង់ពីរដង គឺនៅឆ្នាំ២០១៦-២០១៧ ម្ដង និងឆ្នាំ២០១៨-២០១៩ ម្ដងទៀត។ ដើម្បីកុំឲ្យស្មុកស្មាញពេក Advan Auto សុំធ្វើការលើកយកតែឆ្នាំ០១១ ដល់០១៥ តែប៉ុណ្ណោះ ចាំវគ្គបន្ទាប់ យើងនឹងទៅត្រួសត្រាយចាប់ពីឆ្នាំ០១៦ ម្ដងទៀត។ កុំឲ្យវែងឆ្ងាយ តោះ! យើងទៅដឹងពីសមត្ថភាព និងលក្ខណៈទូទៅរបស់ Explorer ទាំងអស់គ្នា តែមុននឹងចូលទៅដល់សាច់រឿង សូម ឆែកតម្លៃទីផ្សារសិន។
ចំពោះតម្លៃទីផ្សារបច្ចុប្បន្ន ភាគច្រើនមានតែស្លាកលេខក្នុងស្រុក ដែលបងប្អូនអាចរកទិញបានចន្លោះពី ២៦០០០ដុល្លារជាង ទៅ ៣២០០០ដុល្លារជាង អាស្រ័យលើ ឆ្នាំផលិត កម្លាំងម៉ាស៊ីន Option ពណ៌ និងភិនភាគជាក់ស្ដែងជាដើម។
បញ្ហាចំណាយលើការថែទាំ ដោយគ្រឿងបន្លាស់មិនសូវជាសម្បូរដូច្នេះរាងតម្លៃរាងខ្ពស់បន្ដិចខ្ទង់ ២០០ដុល្លារ ទៅ៧០០ដុល្លារជាង អាចតិចឬច្រើន អាស្រ័យលើកកម្រិតនៃការខូចខាតជាក់ស្ដែង។
Ford បានបំពាក់ម៉ាសុីន ៥ជម្រើស តែស្រុកខ្មែរភាគច្រើនឃើញមានតែ២ប្រភេទប៉ុណ្ណោះដូចជា៖
១.ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.០លីត្រ ភ្ជាប់ដោយប្រព័ន្ធ Ecoboost និងជំនួយដោយ Turbocharger ផលិតកម្លាំងបាន ២៤០សេះ កម្លាំងរមួល ២៧០ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយជម្រើសប៉ុងមុខ (FWD)។
ម៉ាស៊ីនតូចតែកម្លាំងខ្លាំងស៊ីសាំងក៏គ្រាន់បើដែរ ចន្លោះពី ៩លីត្រ ទៅ ១២លីត្រ ក្នុង១០០គីឡូម៉ែត្រ និងអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
២.ម៉ាស៊ីនធំ ៦ស៊ីឡាំង មុខកាត់ ៣.៥លីត្រ ប្រភេទ Twin Independent Variable Camshaft Timing (TIVCT) បង្កើនកម្លាំងបាន ២៩០សេះ កម្លាំងរមួល ២៥៥ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយជម្រើសប៉ុងមួយ(FWD) និងប៉ុងពីរ(AWD)។
កម្រិតស៊ីសាំងគួរសមខ្ទង់ ១៣លីត្រ ទៅ១៥លីត្រ ក្នុង១០០គីឡូម៉ែត្រ អាស្រ័យលើការបើកបរជាក់ស្ដែង។
ជើងក្រោមវិញអេមណាស់ វាដំណើរការដោយប្រព័ន្ធ ឯករាជភ្ជាប់កង់ទាំងបួន ដែលផ្នែកខាងមុខជំនួយដោយ បូមរឺស័រធម្មតា ចំពោះផ្នែកខាងក្រោយវិញប្រើជា Multi-Link Suspension ។ ជើងក្រោមប្រភេទនេះ វាធ្វើការទប់លំណឹងបានល្អទោះបីជាបើកបរផ្លូវកែង វ៉ាជែងល្បឿនលឿនក៏ដោយ ម្យ៉ាងទៀតវាបត់បែនទន់ស្រួលកាត់បន្ថយការលាក់ និងមិនធ្វើឲ្យឡានផ្អៀង ឬឃ្លីងឃ្លោង ឡើយ។
ចំណែកយាន់កង់វិញ ប្រើទំហំ ១៨អីញ បំពាក់ហ្វ្រាំងឌីសគៀប ទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS និងមុខងារពិសេសៗជាច្រើនទៀត ដូចជា EBD, ESP ជាដើម។
ផ្នែកខាងក្រៅបើមើលមួយភ្លែត ដូចទៅនឹង Range Rover ចង្កៀងមុខប្រើប្រភេទ HID និងស្ដុបក្រោយបំពាក់ LED អមដោយបំពង់ស៊ីមាំងភ្លោះទៀត មើលទៅស្អាតបែបស្ព័រតែម្ដង។ បូករួមទាំងកម្អស់ពីដីមកបាត ១៩៣ម.ម និងទម្ងន់ ២តោនជាងទៀត គួបផ្សំការរចនាទម្រង់បែប Aerodynamics ធ្វើឲ្យការរត់ល្បឿនមុជខ្យល់ Smooth បានល្អ។
វាជាប្រភេទ Crossover SUV មានទ្វា៥ កៅអី ៣ជួរធំទូលាយល្អ រន្ធម៉ាស៊ីនត្រជាក់ ៣ជួរ ខាងក្នុងបំពាក់ទៅដោយបរិក្ខាស្អាតបែប Luxury Car តែម្ដង។ កៅអីស្បែកប្រណិត ជំនួយដោយ Lumbar Support មានមុខងារចាំទីតាំង និងអាចបញ្ជារក្ដៅត្រជាក់បានផងដែរ។
មិនតែប៉ុណ្ណោះ ក៏មានប្រព័ន្ធបញ្ជារប៉ុង Multi Disc-Differential និងបញ្ជារLock ប៉ុងមុខក្រោយ Front Rear Differential Lock និងមាន Mode ៤ សម្រាប់បើកតាមស្ថានភាពផ្លូវដូចជា៖ Nornal, Mut/ Ruts, Sand, Crave ជាដើម។
Explorer ក៏មានភ្ជាប់មកជាមួយនូវជម្រើស Trims ឬ Option ចំនួន ៣ ផងដែរដូចជា៖ XL, XLT និង Limited ជាដើម។
បើជាប្រភេទ Limited វិញមានបំពាក់មកជាមួយនៅ ពោងសុវត្ថិភាព ក្នុងខ្សែក្រវាត់ និងមុខក្រោយប្រភេទវាំងនន ជុំវិញតែម្ដង, កៅអីក្រោយជាប្រភេទ Capitan Chairs, Speaker ១២គ្រាប់ Sony Sound System, អេក្រង់ធំដែលមានមុខងារ Ford Sync អាចភ្ជាប់ជាមួយទូរសព្ទ័ និងបញ្ហាមុខងាជាច្រើនទៀតដូចជា កាម៉េរា, ផែនទី និងសញ្ញាព្រមាន ពេលជិតប៉ុកប៉ះ ដំបូលបើក និង DVD ក្រោយជាដើម។
ក្រៅពីនឹងក៏មានបន្ថែមមកជាមួយប្រព័ន្ធ ៖
-Adaptive Cruise Control
-Blid Spot Monitor
-Active Parking Assist
-Rear Cross Traffic Alert
-Forward Collision Warning
-Lane Keeping Assist
-Brak Support
-Auto High Beam និងមានមុខងារជាច្រើនទៀតផងដែរ។
សរុមមក ទាំងកម្លាំងស្ទុះ និងសមត្ថភាពនៃបច្ចេកវិទ្យា អត់ចាញ់រថយន្ដសេរ៊ីថ្មីៗប៉ុន្មានទេ គ្រាន់តែមិនសូវសម្បូមានអ្នកប្រើ តែបើមានមួយៗគឺខ្លឹមតែម្ដង។ ចុះតម្លៃប៉ុណ្ណឹង បូករួមទាំងការចំណាយផង បងប្អូនយល់យ៉ាងណាដែរចំពោះ Ford Explorer ស៊េរីឆ្នាំ២០១១ ដល់២០១៥នេះ៕
អត្ថបទ៖ BunSak
បញ្ជុះតម្លៃរហូតដល់ ៥០០០$ ក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ ម៉ូដែល JETOUR TRAVELLER T2 ២០២៥
កាន់ 2ម៉ឺនជាងអាចមើលឡាន Pick Up ស៊េរីឆ្នាំ2022 របស់ Ford ត្រកូល Ranger មួយនេះបាន
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
កាន់ 2ម៉ឺនជាងអាចមើលឡាន Pick Up ស៊េរីឆ្នាំ2022 របស់ Ford ត្រកូល Ranger មួយនេះបាន
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ