Explorer ជាប្រភេទឡាន SUV របស់ Ford ឬអាចនិយាយបានថាជាបងធំរបស់ Everest ទាំងភាពធំទូលាយ បច្ចេកវិទ្យាទំនើប ជាមួយកម្លាំង និងភាពរឹងមាំម៉ូឌែល Explorer មួយនេះមិនធម្មតាឡើយ។
Explorer នៅស្រុកខ្មែរឃើញមានចាប់ពីជំនាន់ទី៥ ដែលផលិតពីឆ្នាំ២០១១ ដល់២០១៩ ហើយសម្បូរប្រើភាគច្រើនស៊េរីឆ្នាំ២០១១ ដល់២០១៥ តែចូលដល់ឆ្នាំ២០១៦ ដល់២០១៧ Ford ធ្វើការផ្លាស់ប្ដូររូបរាង និងបំពាក់បន្ថែមនៅបច្ចេកវិទ្យាបន្ថែមខ្លះៗដែលគេហៅថា កំណែទម្រង់រូបរាងលើកទី១ និងលើកទី២ នៅឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩។
ថ្ងៃនេះ កម្មវិធីបទបង្ហាញរថយន្ដមួយទឹក និងធ្វើការលើកយក Explorer ឆ្នាំ២០១៦ ដល់២០១៧ ដែលជាឆ្នាំផ្លាស់ប្ដូរផ្នែកខាងមុខថ្មីទាំងស្រុង កាលចេញដំបូងថ្មីគាស់កេសពេលនោះតម្លៃលក់នៅស្រុកខ្មែរដល់ទៅ ១២ម៉ឺនដុល្លារឯណោះ។
តែក្រោយពីកន្លងផុតទៅប្រហែលជា ៧ឆ្នាំឃើញទីផ្សារបច្ចុប្បន្នធ្លាក់នៅចន្លោះពី ៤ម៉ឺនដុល្លារក្រាស់ ទៅ ៥ម៉ឺនដុល្លារស្ដើង បើជាក្រដាសពន្ធអាចក្បែរ ៦ម៉ឺនដុល្លារ អាស្រ័យលើ Option ពណ៌ ខណៈស៊េរីឆ្នាំ២០១១ ដល់២០១៥ ត្រឹមតែ ២ម៉ឺនដុល្លារក្រាស់ ទៅ ៣ម៉ឺនដុល្លារស្ដើងប៉ុណ្ណោះ បើជាក្រដាសពន្ធអាចហក់ដល់ ៤ម៉ឹនជាងអីដែរ។ សម្រាប់ឆ្នាំ២០១៨ ដល់២០១៩ ចូលក្បែរ ៦ម៉ឺនដុល្លារឡើងទៅ។
ផ្ទៃខាងមុខរបស់ Explorer ឆ្នាំ០១៦ ដល់ ០១៧ ផ្លាស់ប្ដូរទាំងស្រុង ដោយបានឌីស្សាញប៉ាណាសំណាញ់ប្រឡោះធំស្អាតជាងមុន ជាមួយចង្កៀងភ្លើង LED រូបរាងថ្មីប្រភេទ Adaptive អមដោយ Daytime និងពិលកាងធំប្លែក ចំណែកស្ដុបក្រោយវិញក៏ផ្លាស់មកជា LED ដែរ។ សម្រាប់គម្លាត ប្រវែង ទំហំភិនភាគ មិនជាខុសប្លែកគ្នាពី ឆ្នាំពពួកឆ្នាំចាស់ប៉ុន្មានឡើយ។
ផ្នែកប្លុកម៉ាស៊ីន Ford Explorer ស្រុកខ្មែរឃើញមានប្រើម៉ាស៊ីនសាំងទំហំ ៤ស៊ីឡាំង ចំណុះ ២.៣លីត្រ Ecoboost Turbo ផលិតកម្លាំងបាន ២៨០សេះ ខណៈម៉ាស៊ីនមួយប្រភេទទៀតទំហំ ៦ស៊ីឡាំង ចំណុះ ៣.៥លីត្រ TIVCT ផលិតម្លាំងបាន ២៩០សេះ កម្លាំងរមួល ២៥៥ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិកកង់ដោយប៉ុង២ AWD។
ជំនួយដោយប្រព័ន្ធបញ្ជារប៉ុង Multi Disc-Differential និងបញ្ជារLock ប៉ុងមុខក្រោយ Front Rear Differential Lock និងមាន Mode ៤ សម្រាប់បើកតាមស្ថានភាពផ្លូវដូចជា៖ Nornal, Mut/ Ruts, Sand, Cralw ផងដែរ។
ចំពោះកម្រិតស៊ីសាំងវិញចន្លោះពី ១១លីត្រ ទៅ ១៥លីត្រជាង សម្រាប់ម៉ាស៊ីន V6 និង ១០លីត្រ ទៅ ១៣លីត្រសម្រាប់ម៉ាស៊ីន I4 ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពបើកបរជាក់ស្ដែង។
ផ្នែកខាងក្នុងវិញធំទូលាយ និងផ្លាស់ប្ដូរថ្មីច្រើនគួរសម ជាប្រភេទកៅអីស្បែក ៣ជួរស្មើរនឹង ៧កៅអី សម្រាប់ជួរមុខជំនួយដោយអេឡិចត្រនិច និង Memory Seat ផងដែរ។ វាប្លែកខុសគ្នាទៅតាម Trim ឬ Option ចំពោះស្រុកខ្មែរឃើញមានប្រើភាគច្រើនជាប្រភេទ XLT និង Limited ។
បើនិយាយជារួមសម្រាប់ពពួក Limited ឃើញទំនើបប្លែកជាង XLT ដោយប្រើយាន់កងទំហំ ២០អ៉ីង មានបំពាក់កាម៉េរាមុខក្រោយអាចមើលទំហំបាន ១៨០ឌឺក្រេ, តេឡេបញ្ជាឆេះពីចម្ងាយ, គូទក្រោយអូតូ និងមានមុខងារគ្រវាស់ជើង, កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត, ផ្លឹតទឹកអូតូ, ហើយអ្វីដែលកាន់តែប្លែក គឺអាចប្រើលេខកូតសម្ងាត់សម្រាប់បិទបើកទ្វាដោយមិនប្រើតេឡេផងដែរ។
ចូលដល់ខាងក្នុងម៉ូឌែល Limited នេះបំពាក់កៅអីក្ដៅត្រជាក់ និងម៉ាស្សា ជាមួយនឹងដំបូងបើក ពីរតង, អេក្រង់ធំសម្រាប់ភ្ជាប់មុខងារជាច្រើនដូចជា Apple Carplay Andriod Auto, សេនស័រពោងសុវត្ថិភាពជុំវិញការពារកម្រិតខ្ពស់, Speaker ១២គ្រាប់ Souround Sound ប៊្រេន SONY, ជាមួយបូតុងបញ្ជាលើដៃចង្កូត និងមានមុខងារជាច្រើនមួយចំនួនទៀតផងដែរ។
តែអ្វីដែលពិសេសនោះគឺ សេនស័រមុខក្រោយ ១២គ្រាប់ជំនួយដល់ប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពសំខាន់ៗដូចជា៖
ជារួមសម្រាប់ Ford Explorer ឆ្នាំ២០១៦ ដល់២០១៧នេះ អាចចាត់ទុកជាកំពូល SUV មួយដែលមានតម្លៃធូរសមរម្យ ជាមួយនិងរូបរាងដ៏ទាក់ទាញ ខាងក្នុងទូលាយ សមត្ថភាពខ្លាំងបច្ចេកវិទ្យាទំនើប ប្រព័ន្ធជើងក្រោមហាប់ណែនល្អ អាចនិយាយបានថាទោះតម្លៃនៅខ្ពស់បន្ដិចមែន តែសមនឹងសមត្ថភាព៕
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Explorer មួយម៉ូឌែលនេះ? សម្រាប់បងប្អូនដែលមានសំនួរ ក៏ដូចជាចម្ងល់ និងបទពិសោធន៍ អាចចែករំលែកនៅក្នុង Comment ខាងក្រោមនេះបាន៕
ដោយ៖ Bunsak
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ