ក្នុងឆ្នាំ២០១៥ ដែលជាជំនាន់ទី១៣ របស់ត្រកូល F-Series ត្រូវបានផលិតឡើងនៅរូបរាងថ្មីទាំងស្រុងខុសពីស៊េរីឆ្នាំមុនៗ ហើយក៏ជាឡាន Pick Up របស់ Ford ដំបូងគេដែរដែលបំពាក់គ្រោងឆ្អឹងប្រភេទ Aluminum ស្ទើរតែទាំងស្រុងតែម្ដង ដែលធ្វើឲ្យតួរខ្លួនទាំងមូលមានទម្ងន់ស្រាលជាងមុន តែស្វិត និងរឹងមាំជាងមុនផងដែរ។ សម្រាប់ស្រុកខ្មែរវិញក៏សម្បូរអ្នកប្រើដែរ ទោះបីឆ្នាំទាប់់បន្ដិចមែន តែជិះតាមដងផ្លូវមានភាពទាក់ទាញលិចធ្លោរ និងអំណាចជាងពពួក Pick Up ធម្មតា។
ថ្ងៃនេះកម្មវិធី បទបង្ហាញរថយន្ដមួយទឹក របស់ Advan Auto សូមធ្វើការលើកយកនៅត្រកូល F-Series គឺ Ford F-150 ស៊េរីឆ្នាំ២០១៥ ដល់២០១៧ ដែលមានតម្លៃក្បែរ ៤ម៉ឺនដុល្លារ ទៅជិត ៥ម៉ឺនដុល្លារ អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងភិនភាគជាក់ស្ដែង មកត្រួសៗឲ្យបងប្អូនបានដឹងម្ដង។
F-150 មានបំពាក់ម៉ាស៊ីនច្រើនជម្រើស តែស្រុកខ្មែរភាគច្រើនប្រើពពួកម៉ាស៊ីនសាំង Ecoboost ទំហំ ៦ស៊ីឡាំង ចំណុះ ៣.៥លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ៣៦០សេះ កម្លាំងរមួល ៤២០ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ 4WD ជំនួយដោយប្រព័ន្ធកាប់ពីតាស និងមុខងារ Tow/Haul ជំនួយដល់ការដឹក និងអូសសណ្ដោង ជាមួយកម្រិតស៊ីសាំងចន្លោះពី ១០លីត្រ ទៅ ១៤លីត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
កម្លាំងដ៏ខ្លាំងបូករួមទាំងប្រព័ន្ធជើងក្រោមដ៏រឹងមាំដោយ F-150 បំពាក់ជើងទម្រឯករាជ និងស្លាបប្រចៀវឌុប ជំនួយដោយបូមរឺស័រធំៗនៅផ្នែកខាងមុខ និងខាងក្រោយ ជន្ទាស់ ជាមួយបូមធំៗ និងបច្ចេកវិទ្យារបស់ Ford មួយចំនួនទៀតដែលធ្វើឲ្យ F-150 ក្លាចទៅជាឡានដ៏រឹងមាំ និង Comfort ហាប់ណែនល្អ ជិះស្រួលមិនឃ្លោង និងរលាក់ខ្លាំងឡើយ គឺដូចទៅនឹងឡាន SUV Luxury តែម្ដង។
ពិសេសគឺអាចទ្រទម្ងន់បានដល់ទៅក្បែរ ២តោន ចំណែកការអូសសណ្ដោងវិញ F-150 មានលទ្ធភាពអូសបាន ៥.៥តោនឯណោះ ទាំងកម្លាំងប្រព័ន្ធគ្រឿងក្រោមទាំងអស់នេះហើយដែលឡាន Pick Up ធម្មតាស្ទើតែគ្មានដូច។
គួមផ្សំយាន់កង់ទំហំចាប់ទី ២០អ៉ីង(បើគិតពី Option King Ranch, Platinum) ដល់២២អ៉ីង (Limited) បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយ ABS និងប្រព័ន្ធជំនួយសំខាន់ៗជាច្រើនទៀត មួយកំភ្លេរតែម្ដង។
ផ្នែកផ្ទៃខាងមុខបំពាក់ចង្កៀងជាគុជ LED ៤គ្រាប់ម្ខាង២ ជាប្រភេទ Auto High Beam អាចរ៉េតាមចង្កូត និងទម្លាក់ទម្លើងកូតអូតូ និងមានភ្លើងបំភ្លឺពេលថ្ងៃរាងជា C-Sharp អមដោយបាណាក្រូមនៅខាង និងពិលកាងមួយគូរផងនោះ មើលទៅកាន់តែអំណាច និង Premium។
ចំណែកស្ដុបក្រោយវិញ F-150 ឌីស្សាញបែបផុសៗរំលិចភ្លើង LED ឆ្នូត ហើយអ្វីដែលពិសេសគឺ ឃ្លុបក្រោយមានជំនួយដោយ Power Tailgate បើកបិតធូរស្រួលនឹងស្មូតល្អ ជាមួយមុខងារបើកដោយប្រើតេឡេបានផងដែរ។ មិនតែប៉ុណ្ណោះក៏មានបំពាក់ឈ្នានជើងនៅផ្នែកម្ខាង និងមានកាំជណ្ដើរឡើងផ្នែកខាងក្រោយ ដែលកម្រនិងមានក្រុមហ៊ុនឡានផ្សេងធ្វើដូច Ford ណាស់បើមើលពេលបច្ចុប្បន្ននេះវិញ។
F-150 ជាប្រភេទ Full Size Pick Up មានប្រវែងតួរខ្លួនសរុប ៦១៩០ម.ម ទទឹង ២០២៩ម.ម កម្ពស់ ១៩៥៣ម.ម ជាមួយទម្ងន់ដល់ទៅ ២.៤តោនឯណោះ។
មុននឹងបើកទ្វាចូលទៅខាងក្នុង F-150 ចាប់ពី Trim/ Option King Ranch មកមានបំពាក់ទ្វាកូត Password ឈ្នាន់ជើងអូតូ, Smart Key, មុខងារបញ្ជាឆេះពីចម្ងាយ, កៅអីស្បែក ២ជួរធំទូលាយ អាចជិះគ្នាបាន ៥នាក់ទៅ ៦នាក់ និងមានមុខងារក្ដៅត្រជាក់ និងម៉ាស្សាជួរមុខ និងជួរក្រោយមានមុខងារកម្ដៅ។
ដំបូលបើក Panoramic ២តង់, កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត់, អេក្រង់ថាច់ទំហំ ៨អ៉ីង SYNC 3, Speaker Sony ១០គ្រាប់, រន្ធម៉ាស៊ីនត្រជាក់២តំបន់, ភ្លើង Ambient Light អាចប្ដូរបាន ១០ពណ៌, កន្លែងស្ដូកកណ្កាលដាក់ដៃធំទូលាយ, កៅអីស្បែកប្រណិត និងមានដាប់ដោយឈ្មោះតាម Trim / Option និងផ្ទៃខាងក្នុងជាច្រើនស្រោបដោយស្បែក លាយក្រូម Aluminum និងឈើ ដែលមើលទៅប្រណិតបែប Luxury SUV តែម្ដង។
ក្រៅពីការតុបតែផ្នែកខាងក្នុងដ៏ប្រណិត ក៏មានសេនស័រមុខក្រោយធ្វើការទៅលើប្រព័ន្ធសុវត្ថិភាពមួយចំនួនដូចជា៖
១/ កាមេរ៉ា ៣៦០ឌឺក្រេ ។
២/ ប្រព័ន្ធចូលចត់ដោយស្វ័យប្រវត្តិ Automatic Parallel Parking Assist។
៣/ ប្រព័ន្ធផ្ដល់សញ្ញាពេលវ៉ាជែង Blind Spot Monitor ។
៤/ ប្រព័ន្ធចាប់ល្បឿនអូតូតាមឡានខាងមុខ Adaptive Cruise Control ។
៥/ ប្រព័ន្ធផ្ដល់សញ្ញា និងជំនួយហ្វ្រាំងពេលមានឧបសគ្គនៅខាងមុខ Frontal Collision Warning ។
៦/ ប្រព័ន្ធរក្សាឡានមិនឲ្យចាក់គន្លងផ្លូវ Land Keeping Assist ។
៧/ ប្រព័ន្ធផ្ដល់សញ្ញាពេលមានឧបសគ្គនៅខាងក្រោយ Rear Cross Traffic Alet និងមុខងារពិសេសៗជាច្រើនមួយចំនួនទៀតផងដែរ។
គួរបញ្ចាក់ផងដែរថា F-150 មានមកនៅជម្រើស Trim / Option ដូចជា៖ XL, XLT, Lariat, King Ranch, Platinum, និងជម្រើស Top Option មួយទៀតគឺ Limited ដែលមានចាប់ពីឆ្នាំ២០១៦មក។ ហើយអ្វីដែលយកមកនិយាយនេះជាពពួក King Ranch, Platinum និង Limited ព្រោះសម្បូរ និងពេញនិមយប្រើនៅស្រុកខ្មែរ ចំណែកភាពខុសប្លែកគ្នានោះមិនមានអ្វីច្រើនឡើយ ខុសតែបាណាក្រៅ យាន់កង់ និងខាងក្នុងបន្ដិចប៉ុណ្ណោះ ក្រៅពីនឹងគឺស្រដៀងៗគ្នា បើនិយាយពីភាពទំនើប និងការតុបតែង Platinum និង Limited ស៊ីដាច់ហើយ។
សម្រាប់ពពួក Ford F-150 Raptor ផលិតចាប់ពីឆ្នាំ២០១៧ វាជាប្រភេទម៉ូឌែលដាច់ដោយឡែកពីពពួក F-150 តែវាយកទម្រង់តាម F-150 គ្រាន់តែ F-150 Raptor ត្រូវបាន Ford បំពាក់បន្ថែមឲ្យកាន់តែប្លែកផ្នែកខាងក្រៅ និងភាពទំនើប ជាងពពួក F-150 ប៉ុណ្ណោះ។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Ford F-150 ស៊េរីឆ្នាំ២០១៥ ដល់២០១៧ មួយនេះ? សម្រាប់មតិយោបល់ និងបទពិសោធន៍ ឬចំណាប់អារម្មណ៍ផ្សេងៗ បងប្អូនអាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Hyundai Tucson 2017-2018 ប្រភេទស្លាកលេខយូរៗមានដាក់លក់មួយ ជាមួយតម្លៃទីផ្សារខ្ទង់ 2ម៉ឺនដុល្លារ
Option 2 មានអ្វីខ្លះ? Prius 2012 តម្លៃធូរគ្រាន់បើ បងប្អូនដែលមិនខ្វល់ពីភាពទំនើបអាចប្រើត្រឹម Option 2 បានតម្លៃខ្ទង់ 1ម៉ឺនជាងប៉ុណ្ណោះ
Toyota Vios 2023 មួយទឹកស្លាកលេខខ្ទង់ 2ម៉ឺនដុល្លារជាងទេ កាលថ្មីខ្លាញ់គោ 3ម៉ឺនដុល្លារជាង រូបរាងបែបស្ព័រទំនើប ល្មមពិចារណាហើយនៅ
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Hyundai Tucson 2017-2018 ប្រភេទស្លាកលេខយូរៗមានដាក់លក់មួយ ជាមួយតម្លៃទីផ្សារខ្ទង់ 2ម៉ឺនដុល្លារ
Option 2 មានអ្វីខ្លះ? Prius 2012 តម្លៃធូរគ្រាន់បើ បងប្អូនដែលមិនខ្វល់ពីភាពទំនើបអាចប្រើត្រឹម Option 2 បានតម្លៃខ្ទង់ 1ម៉ឺនជាងប៉ុណ្ណោះ
Toyota Vios 2023 មួយទឹកស្លាកលេខខ្ទង់ 2ម៉ឺនដុល្លារជាងទេ កាលថ្មីខ្លាញ់គោ 3ម៉ឺនដុល្លារជាង រូបរាងបែបស្ព័រទំនើប ល្មមពិចារណាហើយនៅ
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់