Ford F-150 ជាប្រភេទកំពូល Pick Up មួយស្ថិតក្នុងចំណោមត្រកូល F-Series ដែលឃើញវត្តមានស្រុកខ្មែរភាគច្រើនជាស៊េរីឆ្នាំ២០១៥ ដល់២០១៧ ។ Ford F-Series មានលក្ខណៈពិសេស ហើយក៏ជារថយន្ដ ដំបូងគេដែរដែលបំពាក់គ្រោងឆ្អឹងប្រភេទ Aluminum ស្ទើរតែទាំងស្រុងតែម្ដង ដែលធ្វើឲ្យតួរខ្លួនទាំងមូលមានទម្ងន់ស្រាលជាងមុន តែស្វិត និងរឹងមាំជាងមុនផងដែរ។
F-150 មានបំពាក់ម៉ាស៊ីនច្រើនជម្រើស តែស្រុកខ្មែរភាគច្រើនប្រើពពួកម៉ាស៊ីនសាំង EcoBoost ទំហំ ៦ស៊ីឡាំង ចំណុះ ៣.៥លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ៣៦០សេះ កម្លាំងរមួល ៤២០ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ 4WD ជំនួយដោយប្រព័ន្ធកាប់ពីតាស និងមុខងារ Tow/Haul ជំនួយដល់ការដឹក និងអូសសណ្ដោង ជាមួយកម្រិតស៊ីសាំងចន្លោះពី ១០លីត្រជាង ទៅ ១៤លីត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
F-150 ជាប្រភេទ Full Size Pick Up មានប្រវែងតួរខ្លួនសរុប ៦១៩០ម.ម ទទឹង ២០២៩ម.ម កម្ពស់ ១៩៥៣ម.ម ទម្ងន់ ២.៤តោន ជាមួយសមត្ថភាពដឹកបានក្បែរ ២តោន នឹងអាចអូសណ្ដោងបានដល់ទៅ ៥.៥តោនឯណោះ។
គួរបញ្ចាក់ផងដែរថា F-150 ភ្ជាប់ជាមួយជម្រើស Trim / Option ដូចជា៖ XL, XLT, Lariat, King Ranch, Platinum, និងជម្រើស Top Option មួយទៀតគឺ Limited ដែលមានចាប់ពីឆ្នាំ២០១៦មក។
សម្រាប់ស្រុកខ្មែរឃើញមានភាគច្រើនជាប្រភេទ King Ranch, Platinum និង Limited ចំណែកភាពខុសប្លែកគ្នានោះមិនមានអ្វីច្រើនឡើយ ខុសតែបាណាក្រៅ យាន់កង់ និងខាងក្នុងបន្ដិចប៉ុណ្ណោះ ក្រៅពីនឹងគឺស្រដៀងៗគ្នា បើនិយាយពីភាពទំនើប និងការតុបតែង Platinum និង Limited ស៊ីដាច់ហើយ។
ចំពោះតម្លៃវិញ ទីផ្សារបច្ចុប្បន្នឃើញនៅចន្លោះពី ៣ម៉ឺនដុល្លារស្ដើង ទៅ ៤ម៉ឺនដុល្លារស្ដើងប៉ុណ្ណោះ អាស្រ័យលើឆ្នាំផលិត Option ពណ៌ នឹងភិនភាគជាក់ស្ដែងជាដើម។ ចំណែកឡានខ្លះទៀត ដែលស្ទើភិនភាគ ក៏អាចមានតម្លៃក្រោម ៣ម៉ឺនដុល្លារខ្លះដែរ តែសម្រាប់ Limited បើនៅថ្មីខ្លាំងក៏អាចក្បែរ ៥ម៉ឺនដុល្លារឯណោ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Full Size Pick Up របស់អាមេរិកមួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ