Mustang កំពូលរថយន្តមួយដែលលក់ដាច់ និងពេញនិយមខ្លាំងនៅអាមេរិក សម្រាប់ស្រុកខ្មែរឃើញជាទូទៅ ស៊េរីឆ្នាំ២០១៥ ដល់ ២០១៧ កំពុងចរាចរណ៍ច្រើនគួរសម។
បើនិយាយពីសេះកំណាចរបស់ Ford មួយក្បាលនេះ ហាក់ត្រូវចិត្តយុវជនច្រើន ជាមួយការឌីស្សាញគូរវាសដោយលោក Kemal Curic ដែលមើលទៅប្លែកទាក់ទាញ នឹងស៊ីវិល័យសម្រាប់បរិបថសម័យថ្មីនេះ ប្រកបដោយភាពបតបែនបានល្អតាមបែបទម្រង់ Aerodynamic។ ដោយរូបរាងស្ព័របែប Coupe ទ្វា២ ទាក់ភ្នែកស៊ីវិល័យ ជាមួយកម្លាំង Performance មិនធម្មតាឡើយ។
Mustang ប្រើចង្កៀងគុជ HID អមភ្ជាប់ដោយភ្លើង Daytime ៣ឆ្នូតសងខាង នឹងពិលកាងមួយគួរ ចំណែកផ្ទៃខាងមុខ ស្រោបដោយសំណាញ់ប៉ាណារាងបែបសំបុកឃ្មុំពណ៌ខ្មៅ រំលេចឡូហ្គូសញ្ញាសេះ (ម៉ូឌែល Shelby, GT មានរូបសញ្ញាពស់) មើលទៅអំណាច រីឯខាងក្រោយវិញរចនាស្ដុប LED ឆ្នូតៗបញ្ឍរ អមដោយ បំពង់ស៊ីឡាំងភ្លោះ មើលទៅទាន់សម័យ នឹងកាន់តែស្ព័រថែមទៀត។
ផ្នែកប្លុកម៉ាស៊ីន Mustang នៅស្រុកនិយមប្រើត្រឹមម៉ាស៊ីន Ecoboost ៤ស៊ីឡាំង ចំណុះ ២.៣លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបានដល់ទៅ ៣១០សេះ កម្លាំងរមួល ៣២០ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូអាចថែមថយលេខដៃដោយប្រើ Paddle Shift ជាមួយនឹងការបង្វិលកង់ប្រភេទ ប៉ុងក្រោយ RWD ជំនួយដោយប្រព័ន្ធ LSD សម្រាប់រើបម្រាស់ចេញពីផ្លូវលំបាកៗ និងមាន Drive Mode ដូចជា៖ Normal, Sport+, Track, Snow/wet ផងដែរ។
ហើយសេះកំណាចនេះអាចរត់បានលឿនបំផុតក្នុង ២៣០គីឡូម៉ែត្រ/ម៉ោង ជាមួយសន្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រចាយពេលត្រឹម ៥.៦វិនាទីប៉ុណ្ណោះ។ ចំណែកកម្រិតស៊ីសាំងបច្ចុប្បន្នចន្លោះពី ៩លីត្រ ទៅ ១១លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
Mustang បំពាក់ជើងក្រោមប្រភេទ ជើងទម្រឯករាជ្យភ្ជាប់កង់ទាំងបួនតែម្ដង Four-Wheel Independent Suspension នឹងជំនួយបន្ថែមដោយ Stabilizers Bar។ ជើងក្រោមប្រភេទនេះ វាជួយទប់លំនឹងបានល្អ ទោះបីបើកបរក្នុងល្បឿនលើផ្លូវកែង នឹងពេលវ៉ាជែង ក៏ឡានមិនឃ្លោង ឬផ្អៀងខ្លាំងឡើយ។
គួមផ្សំយាន់កង់ទំហំ ១៩អ៊ីញ បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយប្រភេទ Aluminum Caliper ដែលធ្វើឲ្យការជាន់ហ្វ្រាំងកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជួយកាត់បន្ថយកម្ដៅបានល្អ។
ចូលទៅខាងក្នុង Mustang ជាប្រភេទឡាន Coupe ទ្វា២ បំពាក់កៅអី ២ជួរអាចជិះបាន ៤នាក់ តែមិនជាចង្អៀតប៉ុន្មានឡើយ សម្រាប់ជួរមុខ តែរាងចង្អៀតសម្រាប់មនុស្សធំៗអង្គុយខាងក្រោយ។ និយាយរួម Mustang ភ្ជាប់មកជាមួយកៅអីស្បែក ជំនួយដោយអេឡិចត្រនិចនៅជួរមុខ ជាមួយកៅអីក្ដៅត្រជាក់ កៅអីអ្នកបើកបរមានមុខងារ Memory Seat និងផ្នែកជាច្រើនទៀតស្រោបដោយស្បែកផងដែរ។
ក្រៅពីហ្នឹងក៏មាន អេក្រង់ថាច់ ៩អ៊ីញ មានមុខងារ Ford SYNC 3 ជាមួយនឹង កាម៉េរាក្រោយ ជំនួយដោយសេនស័រចូលចត មុខងារបញ្ជាបញ្ជេះម៉ាស៊ីនពីចម្ងាយ ផ្លិតទឹកអូតូ Speaker ៩គ្រាប់ ភ្លើង Ambient Lighting មានប៉ូតុងបញ្ជាមុខងារដូចទៅនិង Piano Key ប្រព័ន្ធចាប់ល្បឿនអូតូតាមឡានខាងមុខ Adaptive Cruise Control ជាដើម។
គូរបញ្ចាក់ផងដែរថា Mustang ស្រុកខ្មែរភាគច្រើនមាន ៣ Trim/Option ដូចជា៖ Ecoboost ប្រភេទ Option ខាងក្នុងធម្មតា មិនមានអេក្រង់ធំ និងបំពាក់ពូកកាំម្ញីជាដើម អត់មានមុខងារក្ដៅត្រជាក់។
Ecoboost Premium មានភាគច្រើនដូចរៀបរាប់ខាងលើ នឹង Ecoboost Premium Convertible ជាប្រភេទអាចបិតបើកដំបូងផ្ទៃខាងលើបាន។
តែនៅលើទីផ្សារបច្ចុប្បន្នឃើញភាគច្រើនដំឡើង Upgrade រូបរាងខាងក្រៅទៅជា Shelby និងពពួក GT ដែលមើលទៅកាន់តែកាច។
ចំពោះតម្លៃវិញនៅទីផ្សារសម្រាប់ស៊េរីឆ្នាំ២០១៥ ដល់២០១៧ ចន្លោះពី ២៨,០០០ដុល្លារ ទៅ ៣៥,០០០ដុល្លារជាង អាស្រ័យលើ ឆ្នាំផលិត ពណ៌ Option ស្លាកលេខ/ក្រដាសពន្ធ និងភិនភាគឡានជាក់ស្ដែង។
សរុបមក Mustang អាចនិយាយបានថាជាឡានដែលមាន Performance ខ្ពស់មួយក្នុងចំណោមឡានឆ្នាំផលិត និងតម្លៃភិនភាគប្រហាក់ប្រហែលគ្នា បូករួមរូបរាងអំណាច នឹងស៊ីវិល័យផង តម្លៃខ្ទង់ ៣ម៉ឺនដុល្លារល្មមអាចពិចារណាបាន។
សម្រាប់បងប្អូនវិញយល់យ៉ាងណដែរចំពោះ Mustang សេះកំណាចរបស់ Ford មួយនេះ? សម្រាប់មតិយោបល់ នឹងបទពិសោធន៍ បងប្អូនអាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ