Ford Mustang ស្ថិតក្នុងប្រភេទឡាន Coupe ទ្វាពីរ ជាមួយរូបរាងបែបស្ព័រមួយម៉ូឌែលរបស់ក្រុមហ៊ុនអាមេរិក ជាមួយសមត្ថភាព Performance ក្នុងការបើកបរលើដងផ្លូវមិនចាញ់ឡាន Super លំដាប់ខ្ពស់ឡើយ។ បច្ចុប្បន្ននៅស្រុកខ្មែរសម្បូរភាពច្រើនជាប្រភេទប្រើម៉ាស៊ីន Ecoboost ស៊េរីឆ្នាំ ២០១៥ នឹង ២០១៧ ជាមួយតម្លៃធូរល្មមប្រើខ្ទង់ ២ម៉ឺនដុល្លារជាង ដល់ក្បែរ ៣ម៉ឺនដុល្លារ សម្រាប់ប្រភេទស្លាកលេខ។
ចំណែកក្រដាសពន្ធវិញក្បែរ ៣ម៉ឺនដុល្លារ ទៅ ៣ម៉ឺនដុល្លារស្ដើងបន្ដិច ហើយតម្លៃទាំងនេះប្រែប្រួលអាស្រ័យតាម ឆ្នាំផលិត ពណ៌ Options នឹងភិនភាកឡានជាក់ស្ដែង។
ខណៈ Mustang មួយចំនួនឃើញមានការលេងជាមួយ Bady Kit និងការ Upgrade ក៏ដូចជាការ Tune កម្លាំងម៉ាស៊ីនបន្ថែម ដើម្បីឲ្យ យន្ដហោះចំបាំងបើកលើដីមួយនេះ កាន់តែមានជាតិ នឹងអំណាចជាងមុនផងដែរ។
បើនិយាយពីកម្លាំង Performance វិញនៅស្រុកខ្មែរជាទូទៅនាំចូលមកប្រើជាប្រភេទម៉ាស៊ីន Ecoboost ៤ស៊ីឡាំង ២.៣លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ៣១០សេះ កម្លាំងរមួល ៣២០ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូអាចថែមថយលេខដោយប្រើ Peddle Shift ជាមួយនឹងការបង្វិលកង់ប្រភេទ ប៉ុងក្រោយ RWD ជំនួយដោយប្រព័ន្ធ LSD សម្រាប់រើបម្រាស់ចេញពីផ្លូវលំបាកៗ និងមាន Drive Mode ដូចជា៖ Normal, Sport+, Track, Snow/wet ផងដែរ។
មិនតែប៉ុណ្ណោះសេះទាំង ៣១០ក្បាលនេះ អាចរត់បានលឿនបំផុត ២៣០គីឡូម៉ែត្រ/ម៉ោង ជាមួយសន្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រចាយពេលត្រឹម ៥.៦វិនាទីប៉ុណ្ណោះ។ ចំណែកកម្រិតស៊ីសាំងបច្ចុប្បន្នចន្លោះពី ៩លីត្រ ទៅ ១១លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Sport Car របសអាមេរិកមួយនេះ? តម្លៃខ្ទង់ ២ម៉ឺនជាង សម្រាប់បងប្អូនដែលចង់លេងឡានកែកុន យល់យ៉ាងណាដែរជាមួយ Ford Mustang មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ