Ranger FX4 អាចនិយាយបានថាជាប្រភេទ Special Edition ក្នុងត្រកូល Ranger ស្រុកខ្មែរដែលមាននាំចូលមកលក់តែស៊េរីឆ្នាំ ២០២២ តែប៉ុណ្ណោះ ជាមួយរូបរាងស្ព័រ អំណាច ជាងត្រកូល Ranger ផ្សេងៗដូចជា Wildtrak, XLT នឹង XLS ជាដើម។
Ranger FX4 ក្នុងឆ្នាំ២០២២ កាលចេញដំបូងតម្លៃក្រុមហ៊ុនដាក់លក់ខ្ទង់ ៤៥,០០០ដុល្លារ ខណៈបច្ចុប្បន្នយូៗឃើញមានដាក់លក់មួយ ជាមួយតម្លៃក្បែរ ៣ម៉ឺនដុល្លារ ទៅ ៣ម៉ឺនដុល្លារបន្ដិច អាស្រ័យលើ ភិនភាគឡានជាក់ស្ដែង។
FX4 អាចនិយាយបានថាជាឡាននៅកណ្ដាលរវាង Ranger Wildtrak នឹង XLT ព្រោះលក្ខណៈបរិក្ខាមួយចំនួនគឺប្លែកគួរសមដែរ គ្រាន់តែក្រោម Wildtrak បន្ដិចតែលើ XLT ។
ចំពោះរូរាងទំហំភិនភាគមិនខុសពិ Pick Up Ranger ក្នុងគ្រួសារឡើយ ប៉ុន្ដែ Ford បានគូសវាសឲ្យ FX4 មើលទៅកាន់តែស្ព័របន្ដិច។
ដោយរូបរាងខាងក្នុងនៅផ្នែកខាងមុខ FX4 ទទួលបានការបំពាក់សំណាញ់ក្រឡាអមដោយរន្ធខ្យល់សងខាងរាងធំពណ៌ខ្មៅ នឹងកាងខាងមុខពណ៌បន្ថែមទៀត មើលទៅកាន់តែកាច។
បើក្រឡេកពីចំហៀងវិញ រំលិចដោយយាន់កង់ពណ៌ខ្មៅក្រឹបក្រឡាញឹកបែបស្ព័រតែម្ដង រំលិចដោយតែម FX4 ជាមួយស្ដុបក្រោយ លាយពណ៌ក្រម៉ៅបន្ដិច ហើយក៏មានបន្ថែមនៅ Sport Bar លើទ្រុងខាងក្រោយផងដែរ ដែលមើលទៅគឺថាខុសប្លែក នឹងស្ព័រអំណាចជាងត្រកូល Ranger ស៊េរីឆ្នាំប្រហាក់ប្រហែលគ្នាតែម្ដង។
ផ្នែកខាងក្នុង FX4 ត្រដៀងទៅនឹងសិស្សច្បង Wildtrak ដែរដោយបំពាក់កៅអីស្បែកពណ៌ខ្មៅ រំលេចដោយថ្នេក្រហម ចង្កូតស្បែក ក្រូមពណ៌ក្រម៉ៅ ចំពោះផ្នែកជាច្រើនស្រោមស្បែក គឺដឹងតែរំលេចដោយថ្នេរក្រហមតែម្ដង ដើម្បីមើលទៅកាន់តែស្ព័រ ក្រៅពីនឹងគឺដូចទៅហ្នឹងម៉ូឌែល XLT ដែរ។
ចំពោះផ្នែកប្លុកម៉ាស៊ីនវិញ FX4 ទទួលបានម៉ាស៊ីនម៉ាស៊ូតចំណុះ ២.២លីត្រ TDCI ផលិតកម្លាំងបាន ១៦០សេះ កម្លាំងរមួល ៣៨៥ ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ 4WD មានជំនួយដោយប្រព័ន្ធកាប់ពីតាស់ ជាមួយកម្រិតស៊ីប្រេងខ្ទង់ ៧លីត្រក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ford Ranger FX4 2022 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ