Ford Ranger ចាប់ផ្ដើមផ្លាស់ប្ដូរបច្ចេកវិទ្យា ជាមួយការបម្រែបម្រួលធំពីឆ្នាំ២០១៩ ហើយក្នុងពេលនោះដែរ Ranger ក៏បានប្រសូត្របុត្រថ្មីរស្រឡាងរបស់ខ្លួននោះគឺ Ranger Raptor ។ ថ្មីត្បិតជាជំនាន់ទី១ និងការផលិតដំបូងក្នុងឆ្នាំ២០១៩ តែ Ford ហាក់ផ្គត់ផ្គង់ Raptor មួយនេះសម្បើមណាស់ជាមួយកំណែទម្រង់ថ្មី រូបរាងអំណាច ជើងក្រោមហាប់ណែន Off-Road Peformence និងទំនើបផុតលេខក្នុងត្រកូល Ranger តែម្ដង។
បើនិយាយពីតម្លៃវិញកាលចេញដំបូងសម្រាប់ឆ្នាំ២០១៩ និង ២០២០ ខ្លាញ់គោស្រុកខ្មែរខ្ទង់ ៧៥,០០០ដុល្លារឯណោះ តែក្រោយពីកន្លងផុតទៅ ៥ឆ្នាំក្រោយមក ស្លាកលេខមួយទឹកពេលនេះសល់តែ ៤៤,០០០ដុល្លារ ទៅ ៤៨,០០០ដុល្លារបន្ដិចប៉ុណ្ណោះ អាស្រ័យលើពណ៌ និងភិនភាគជាក់ស្ដែង។
ចុះសម្រាប់តម្លៃប៉ុណ្ណឹង Ranger Raptor ឆ្នាំ២០១៩ និង២០២០ មានអ្វីពិសេសខ្លះ? ហើយគួរពិចារណាអត់? តោះមកដឹងត្រួសៗជាមួយ Admin ពីសមត្ថភាពរបស់កូនដាយណូស័រស៊េរីចាស់មួយនេះសិនចាំគិតថាគួរប្រើ ឬអត់។
បើនិយាយពីកម្លាំងវិញ Raptor ប្រើត្រឹមម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំងប៉ុណ្ណោះ ទំហំ ២.០លីត្រ តែបំពាក់ប្រព័ន្ធជំនួយដោយ Bi-Turbo អាចផលិតកម្លាំងសេះដល់ទៅ ២១៣សេះ កម្លាំងរមួល ៥០០ញូតុនម៉ែត្រ បង្វលកង់ដោយប៉ុង២ 4WD រត់ដោយប្រអប់លេខ ១០វគ្គអូតូ។
ហើយក៏មាន Paddle Shift ក្រៅពីកាស់ពីតាស់ Raptor មានបន្ថែមនៅ Drive Mode ដែល Ford ហៅថា Terrain Management System បូកជាមួយ Baja Mode ផងសរុបទាំងអស់ដល់ទៅ ៦ ដែលជំនួយដល់ Off-Road Performance ដើម្បីប្រកដ់ថាការធ្វើដំណើររបស់កូនដាយណូស័រមួយនេះ អាចទៅបានល្អគ្រប់ស្ថានភាពផ្លូវតែម្ដង។
ចំពោះកម្រិតស៊ីប្រេងវិញ សន្សំសំចៃគួរសម ដោយ១០០គីឡូម៉ែត្រស៊ីចន្លោះ ៨លីត្រ ទៅ ៩លីត្រប៉ុណ្ណោះ តែបើបងប្អូនចង់លេង Mode រត់ល្បឿនអាចលើសនឹងតិចតួចដែរ។
ចំពោះជើងក្រោមវិញ Raptor ខុសពី Pick Up និងពពួក Ranger ផ្សេងៗដោយប្រព័ន្ធជើងក្រោមមិនប្រើជាមួយជន្ទាស់នោះឡើយ ជំនួសដោយស្លាបប្រជៀវមុខក្រោយ និងជំនួយបន្ថែមដោយ បូម Fox Racing Shox ដែលធ្វើឲ្យការបើកបរមានលំនឹងល្អ មិនឃ្លោង ទន់ស្រួលកាត់បន្ថយរលាក់បានច្រើន ជាមួយនឹងភាពហាប់ណែន ដូចជិះនៅលើឡាន SUV លំដាប់ៗអញ្ចឹង។
គួបផ្សំជាមួយយាន់កង់ ១៧អ៉ីងអាលុយមីញូម បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS ជាមួយប្រព័ន្ធជំនួយហ្វ្រាំង និងទប់លំនឹងផ្សេងៗ ហើយក៏មានមុខងារជំនួយពេលឡើង និងចុះចំណោតផងដែរ។
រូបរាងខាងក្រៅលិចធ្លោជាងពពួក Ranger ផ្សេងៗ មើលទៅហាប់ណែន រឹងមាំ ឬនិយាយឲ្យស្រួលស្ដាប់គឺ រាងតាន់ល្អតែម្ដង។ Raptor ធំជាងពពួក Wildtrak តែតូចជាង F-150 Raptor ចំពោះផ្នែកខាងមុខមិនមានសំណាញ់ ឬបាណាឡើយជំនួសមកវិញនៅ អក្សរ FORD ធំៗ ជាមួយកាង និងប័រឌៀ បូករួមទាំងក្របាំងភុកផង មើលទៅអំណាចមិនចាញ់ត្រកូល F-150 Raptor ឡើយ។ ចំណែកង្កៀងប្រើគុជ HID មានមុខងារបិតបើអូតូ អមដោយភ្លើង Daytime LED និងពិលកាងមួយគូរជាដើម។
ចូលដល់ខាងក្នុងធំទូលាយ ស្រឡាស់ល្អ និងកាត់បន្ថយសម្លេងរំខានពីខាងក្រៅបានច្រើន ហើយអ្វីដែលទាក់ទាញខ្លាំងនោះគឺផ្នែកកៅអី Ford បានបំពាក់កៅអីស្បែកលាយស្បែកឆៅ និងឌីស្សាញក្ដោបបែបស្ព័រមើលទៅប្រណិត ងាយស្រួលក្នុងការអង្គុយ ក្ដោបខ្លួនបានល្អ។
ក្រៅពីប្រើ Smart Key បូតុង Power ផ្នែកចង្កូតមានដាប់អក្សរ Raptor អមដោយ Paddle Shift កញ្ចក់ក្ដោប ផ្លឹតទឹកអូតូ ពោងសុវត្ថិភាព ៦គ្រាប់ អេក្រង់ទំហំ SYNSC 3 ៨អ៉ីង ភ្ជាប់ជាមួយ Apple Carplay & Android Auto កាម៉េរាក្រោយ ជំនូយដោយសេនស័រចូលចត និងមុខងារសំខាន់ៗជាច្រើនមួយចំនួនទៀតផងដែរ។
ក្រៅពីនឹង Raptor ក៏ទទួលបានប្រព័ន្ធកញ្ចប់សុវត្តិភាពពិសេសៗមួយចំនួនដូចជា៖
១/ ប្រព័ន្ធចាប់ល្បឿនអូតូតាមឡានខាងមុខ Adaptive Cruise Control ។
២/ ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ Pre-Collision System ។
៣/ ប្រព័ន្ធរក្សាររថយន្ដមិនអោយចាក់គន្លងផ្លូវ Land Keeping Assist ។
៤/ ប្រព័ន្ធផ្ដល់សញ្ញាពេលមានឧបសគ្គនៅខាងក្រោយ Rear Cross Traffic Alet ។
៥/ ប្រព័ន្ធផ្ដល់សញ្ញាដាស់តឿនពេលអ្នកបើកបរងងុយគេង និងប្រព័ន្ធមុខងារសំខាន់ៗជាច្រើនមួយចំនួនទៀតផងដែរ។
និយាយរួមសម្រាប់ Raptor ២០១៩ ដល់២០២០ អាចចាត់ជា Pick Up Performance មួយដែលមានសមត្ថភាពខ្ពស់ ដែលឡាន Pick Up ស៊េរីឆ្នាំ២០២៣ខ្លះមិនមានដូច។ តែសម្រាប់បងប្អូនដែលស្រឡាញ់រូបរាងការឌីស្សាញ និង Performance របស់ Raptor នេះតម្លៃប៉ុណ្ណឹងគួរពិចារណាបានហើយ ព្រោះកម្លាំង ជើងក្រោមរត់ស្រួល ភាពទំនើប ធំទូលាយសន្សំសំចៃ បងប្អូនកាន់លុយ ៤ម៉ឺនជាងទៅទិញឡានថ្មីបច្ចុប្បន្នក៏ពិបាករក Option ឲ្យបានទំនើបដូច Raptor នេះគឺមិនងាយឡើយ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ford Ranger Raptor មួយទឹកឆ្នាំចាស់នេះ? បើមានលុយខ្ទង់ ៤ម៉ឺនជាងចង់បានឡាន Pick Up គិតថាគួររកឡានមួយទឹកតែ Performance ខ្អស់ដូច Raptor ឬក៏យកឡានថ្មីខ្លាញ់គោ ? ចំពោះមតិយោបល់ និងបទពិសោធន៍ បងប្អូនអាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
បញ្ចុះតម្លៃក្រោម 3ម៉ឺនដុល្លារ Hyundai Stargazer ក្លាយជាឡានថ្មីខ្លាញ់គោ 7កៅអីតម្លៃធូរ នឹងទំនើបមិនធម្មតាឡើយ