Wildtrak គីជាប្រភេទឡាន Pick Up ដ៏ល្បី និងពេញនិយមខ្លាំងរបស់ក្រុមហ៊ុន Ford ហើយក៏ជាបងធំទី២ក្នុងត្រកូល Ranger ផងដែរ។ ស្រុកខ្មែរម៉ូឌែល Wildtrak ត្រូវាបានគេចាត់ទុកជាប្រភេទ Full Option ព្រោះតែមានភាពពេញលក្ខណៈជាងបងប្អូនរួមគ្រួសារដូចជា XLT XLS, និង XL ជាដើម។ នៅដើមឆ្នាំ២០២២ Ford បានបញ្ចេញម៉ូឌែល Wildtrak ជំនាន់ថ្មីគឺ Next-Generation Ford Ranger Wildtrak 2023 ដែលមានលក្ខណៈថ្មីទាំងស្រុងទាំងខាងក្នុងខាងក្រៅប្លុកម៉ាស៊ីន និងប្រព័ន្ធបច្ចេកវិទ្យាថ្មីផងដែរ។ ដែលជាហេតុធ្វើឲ្យ Wildtrak ឆ្នាំ២០២២ ហាក់នៅទ្រឹង និងត្រូវបានអតិថិជនមើលរំលង ជាមួយនឹងសមត្ថភាពមិនធម្មតាឡើយ។
សម្រាប់ស៊េរីឆ្នាំ២០២២នេះ ការរចនាខុសប្លែកពីឆ្នាំមុនៗដោយ បំពាក់សំណាញ់ប៉ាណាផ្នែកខាងមុខថ្មីទាំងស្រុង មានរាងពណ៍ខ្មៅ អមជាមួយនឹងស៊ុមប្រឡោះពណ៍ទឹកក្រូចនៅផ្នែកសងខាងរំលិចដោយរន្ធបែបសំបុកឃ្មុំ ដែលមើលទៅលេចធ្លោជាងមុនប្លែកមិនធម្មតាឡើយ។ ចំណែកចង្កៀងមុខវិញប្រើប្រភេទគុជ LED Projector បំភ្លឺផ្លូវបានច្បាស់ល្អជាមួយនឹងសមត្ថភាពបិទបើក ទម្លាក់ដំឡើងកូដអូតូផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះ ទាំងយាន់កង់ ដៃទ្វាស៊ុមកញ្ចក់ ឡូហ្គូ និងផ្នែកជាច្រើនទៀតគឺបំពាក់ជាពណ៍ខ្លៅ ដែលមើលទៅបែបស្ព័រនិងអំណាចជាងមុនផងដែរ។
ចំណែកទំហំភិនភាគប្រវែងគម្លាតនៅរក្សាដូចពពួកឆ្នាំ២០២១ដដែល ជាមួយនឹងសមត្ថផ្ទុកទម្ងន់នៅទ្រុងខាងក្រោយបាន ១តោនជាង និងអូសណ្ដោងបានដល់ទៅ៣តោនជាងឯងណោះ។
បងធំទី២ក្នុងត្រកូល Ranger មួយនេះបំពាក់ម៉ាស៊ីនម៉ាស៊ូតទំហំ ៤ស៊ីឡាំង ចំណុះ ២.០លីត្រ Bi-Turbo ជំនាន់ថ្មី ផលិតកម្លាំងសេះបាន ២១០សេះ កម្លាំងរមួល ៥០០ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ១០វគ្គអូតូ បង្វិលកង់ដោយប្រភេទ 4WD (2H-4H-4L) និងប្រព័ន្ធ Lock ប៉ុងក្រោយផងដែរ ហើយម៉ាស៊ីននេះដូចទៅនឹង Ford Ranger Raptor ២០២២។ ចំពោះកម្រិតស៊ីប្រេងសន្សំសំចៃគ្រាន់បើ ក្នុង១០០គីឡូម៉ែត្រចំណាយត្រឹម ៨លីត្រ ទៅ ១០លីត្រជាងប៉ុណ្ណោះ អាស្រ័យលើស្ថានភាពផ្លូវជាក់ស្ដែង។
ផ្នែកខាងក្នុងក៏ថ្មីប្លែក និងលិចធ្លោជាងមុនដោយ រចនាតែមផុសអក្សរ Wildtrak នៅលើឈ្នាន់ទ្វារ និងកៅអី ជាមួយស្បែកបែបប្រណិតពណ៍ខ្មៅបង្កប់ថ្នេរពណ៍ទឹកក្រូច ព្រមទាំងបន្ថែមឆ្នូតពណ៍ទឹកក្រូចចំកណ្តាលមើលទៅកាន់តែមានភាពទាក់ទាញ។ ហើយដៃទា្វរផ្នែកខាងក្នុងចង្កូត ប្រអប់លេខ និងផ្នែកជាច្រើនទៀតស្រោបស្បែកក៏ជាពណ៍ខ្មៅ រំលិចដោយថ្នេរពណ៍ទឹកក្រូចច្រើន និងញឹកជាងមុនមើលទៅទាក់ទាញខុសពីស៊េរីឆ្នាំមុនៗ។
ក្រៅពីនឹងចំណុចផ្សេងៗ មួយចំនួនទៀតដូចជាមិនមានអ្វីផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់នៅឡើយទេ ហើយកាបំពាក់ តុបតែងផ្នែកខាងក្នុងដូចជាទៅនឹងស៊េរីឆ្នាំ២០២១ដែរដូចជា៖ ពោងសុវត្ថិភាព ៦គ្រាប់ Speaker ៦គ្រាប់ អេក្រង់ថាច់ទំហំ ៨អីញមានភ្ជាប់ជាមួយមុខងារ SYNC3 ជំនាន់ចុងក្រោយ មានកាមេរ៉ាក្រោយគំនូសរ៉េតាមចង្កូត ជំនួយដោយសេនស័រ ១០គ្រាប់ជុំវិញជាដើម។
មិនតែប៉ុណ្ណោះ ក៏មានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាដល់ទៅ៥០ចំណុចឯណោះ និងប្រព័ន្ធជំនួយសុវត្ថិភាពសំខាន់ៗដូចជា៖
ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត (Parallel Parking Assist)
ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)
ប្រព័ន្ធសម្រាប់កំណត់ល្បឿនពេលបើកបរ (MyKey System)
ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)
ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)
ប្រព័ន្ធបន្ថយល្បឿន និងរក្សាគម្លាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control)
ប្រព័ន្ធជំនួយពេលឡើង និងចុះចំណោត (Hill Launch Assist & Hill Descent Control) ជាមួយនឹងប្រព័ន្ធសុវត្ថិភាពសំខាន់ៗជាច្រើនទៀតផងដែរ។
ចំពោះតម្លៃវិញកាលចេញដំបូង ខាងក្រុមហ៊ុនដាក់លក់ក្នុងតម្លៃ ៥៣៥០០ដុល្លារ តែចូលដល់ចុងឆ្នាំ២០២២ ឈានចូល២០២៣ ខាងក្រុមហ៊ុនក៏សម្រេចបញ្ចុះមកសល់ត្រឹម ៤៩៩០០ដុល្លារប៉ុណ្ណោះ។
តែសម្រាប់តស្លាកលេខដែលមានប្រើហើយស្រាប់នៅទីផ្សារចន្លោះពី ៤២០០០ដុល្លារជាង ទៅក្បែរ ៤៦០០០ដុល្លារជាង អាស្រ័យលើពណ៌ និងភិនភាគឡានជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ranger Wildtrak ២០២២មួយម៉ូឌែលនេះ? អាចចែករំលែកបទពិសោធ៍ និងមតិយោបល់ក្នុង Comment ខាងក្រោមនេះបាន៕
ដោយ៖ Bunsak
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ