Ford Ranger ក្នុងរយៈពេលជិត៥ឆ្នាំចុងក្រោយនេះហាក់វ៉ៃឡុកទីផ្សារសម្បើមណាស់ក្នុងពិភពឡានថ្មី ជាពិសេសពពួក Pick Up នឹងតែម្ដង។ នៅដើម្បីឆ្នាំ២០២៣ The All New Next-Generation បាននាំចូលស្រុកខ្មែរមានចំនួន ៤ម៉ូឌែល តែដូចមិនឃើញវត្តមាននៃម៉ូឌែល XLS ដែលជាសិស្សច្បង XL ឡើយ។
ទោះបីជាយ៉ាងណា XLS នៅតែមានចរាចរណ៍លើដងផ្លូវមិនចាញ់ឡាន Ford ស៊េរីចុងក្រោយទោះខ្លួនគ្មានមុខក្នុង All New Next-Generation ស្រុកខ្មែរក៏ដោយ។
ដោយមើលឃើញម៉ូឌែល XLS ឆ្នាំ២០២២ មួយទឹកស្លាកលេខធូរថ្លៃគួរសម ក៏ចង់លើកឡើងមកបង្ហាញចែកជូនបងប្អូនឲ្យបានដឹងពីលក្ខណៈទូទៅខ្លះៗ ជាមួយតម្លៃបច្ចុប្បន្នចន្លោះពី ២៨០០០ដុល្លារ ទៅ ៣០០០០ដុល្លារប៉ុណ្ណោះ ខណៈចេញដំបូលក្រុមហ៊ុនដាក់លក់ ៣៤៩០០ដុល្លារ។
XLS ប្រើម៉ាស៊ីនម៉ាស៊ូតទំហំ ៤ស៊ីឡាំង ចំណុះ ២.២លីត្រ ផលិតកម្លាំងបាន ១៥៨សេះ កម្លាំងរមួល ៣៨៥ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង១ RWD ប្រើយាន់កង់ទំហំ ១៦អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគ ជំនួយដោយប្រព័ន្ធ ABS ជាមួយនឹង EBD, RSC និងប្រព័ន្ធទប់លំនឹង ដែលមានសមត្ថភាពដឹកបាន ១តោនជាង និងអូសសណ្ដោងបាន ៣តោនឯណោះ។
ចំពោះកម្រិតស៊ីប្រេងសន្សំសំចៃគ្រាន់បើ ដែលជាមធ្យម ៨លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
សម្រាប់ឆ្នាំ២០២២នេះដែរ រូបរាងខាងក្រៅទំហំ ភិនភាគមិនខុសពីរៀមច្បងឡើយ គ្រាន់តែមិនមានអ្វីទំនើបពិសេសប្លែកប៉ុណ្ណោះ។ សម្រាប់ផ្ទៃខាងមុខមានបំពាក់សំណាញ់បាណាបែបសំបុកឃ្មុំស្រដៀងទៅនឹង Wildtrak ដែរតែប្រើចង្កៀងពណ៍លឿងប្រភេទ Halogen ធម្មតា ដែលអមដោយពិលកាងមួយគូរ។
ចូលដល់ខាងក្នុង Ford Ranger ស្ទើតែគ្រាប់ម៉ូឌែលនៅតែរក្សា DNA របស់ខ្លួនគ្រាន់តែបរិក្ខា បច្ចេកវិទ្យា និងភាពស្រស់ស្អាតត្រូវបានបែបចែកទៅតាម Option នៃម៉ូឌែលប៉ុណ្ណោះ។
ជាក់ស្ដែង XLS ទោះបីជាឆ្នាំខ្ពស់ក៏ពិតមែន តែមិនទទួលបាន Smart key ប៉ូតុង Power កៅអីស្បែក នឹងកាម៉េរា ឬ សេនស័រណាមួយនោះឡើយ។ តែក៏មិនអន់ដែរ មានអេក្រង់កណ្ដាល ទំហំ ៨អ៉ីង Sync 3 អាចភ្ជាប់ Bluetooth ជាមួយ Speaker ៦គ្រាប់ និងពោងសុវត្ថិភាពដល់ទៅ ៨គ្រាប់ឯណោះ។
ជារួមម៉ូឌែល XLS រូបរាងមិនចាញ់ Ranger ឆ្នាំ២០២២ផ្សេងៗឡើយ គ្រាន់តែមិនទំនើប និងពិសេសប្លែកប៉ុណ្ណោះ។ តែក៏ជាឡាន Pick Up ឆ្នាំខ្ពស់តម្លៃធូរ ដែលមានការធានាត្រឹមត្រូវ ហើយចំពោះការប្រើប្រាស់ក៏មិនមានហានិភ័យអ្វីច្រើនដែរ។
សម្រាប់បងប្អូនដែលស្រលាញ់ពពួក Pick Up ដែលមិនចាំបាច់ត្រូវការភាពទំនើប មានតម្លៃក្រោម ៣ម៉ឺនដុល្លារ ហើយចង់បានឡានថ្មីឆ្នាំខ្ពស់ដូចខ្លាញ់គោ អាចពិចារណាជាមួយ Ranger XLS ឆ្នាំ២០២២នេះបាន។ ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ XLS? សម្រាប់បងប្អូនដែលមានមតិយោបល់ ព័ត៍មាន និងបទពិសោធន៍ក្នុងការប្រើប្រាស់ អាចចូលខ្លួនមកចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ