XLS ស្ថិតក្នុងត្រកូល Ranger ស្រុកខ្មែររបស់ Ford ក្នុងចំណោម Ranger ទាំង៥ម៉ូឌែល ដូចជា៖ Ranger Raptor, Wildtrak, XLT, XLS នឹង XL ខណៈឈានចូល ឆ្នាំ ២០២៣ Next Generation ថ្មីម៉ូឌែល XLS ហាក់មិនឃើញវត្តមានទៀតឡើយ។
XLS អាចនិយាយបានថា ជាឡាន Pick Up ទ្វា៤ កៅអី២ ជួរដូចសិស្សច្បងរបស់ខ្លួនដែរ គ្រាន់តែថាមិនសូវទំនើបដូចគេ ប៉ុន្ដែតម្លៃវិញ ធូរល្មមប្រើផងដែរ។
កាលចេញដំបូងថ្មីខ្លាញ់គោតម្លៃ ៣៤,៩០០ដុល្លារ ខណៈបច្ចុប្បន្នប្រភេទស្លាកលេខមួយទឹកឃើញទីផ្សារដាក់លក់ខ្ទង់ ២៦,០០០ដុល្លារជាង ទៅ ២៨,០០០ដុល្លារជាង អាស្រ័យលើ ពណ៌ នឹងភិនភាគឡានជាក់ស្ដែង។
XLS ប្រើម៉ាស៊ីនម៉ាស៊ូតទំហំ ៤ស៊ីឡាំង ចំណុះ ២.២លីត្រ ផលិតកម្លាំងបាន ១៥៨សេះ កម្លាំងរមួល ៣៨៥ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង១ RWD ប្រើយាន់កង់ទំហំ ១៦អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគ ជំនួយដោយប្រព័ន្ធ ABS ជាមួយនឹង EBD, RSC និងប្រព័ន្ធទប់លំនឹង ដែលមានសមត្ថភាពដឹកបាន ១តោនជាង និងអូសសណ្ដោងបាន ៣តោនឯណោះ។
ចំពោះកម្រិតស៊ីប្រេងសន្សំសំចៃគ្រាន់បើ ដែលជាមធ្យម ៨លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
សម្រាប់ត្រកូល Ranger ការឌីស្សាញហាក់មិនខុសប្លែកគ្នាច្រើនឡើយ ពិសេសទំហំរូបរាង នឹងភិនភាគប្រវែងបណ្ដោគឺសឹងតែដូចគ្នាតែម្ដង។
តែសម្រាប់ XLS រាងសាមញ្ញបន្ដិច ដោយផ្ទៃខាងមុខមានបំពាក់សំណាញ់បាណាបែបសំបុកឃ្មុំស្រដៀងទៅនឹង Wildtrak ដែរតែប្រើចង្កៀងពណ៍លឿងប្រភេទ Halogen ធម្មតា ដែលអមដោយពិលកាងមួយគូរ។
ចំពោះផ្នែកខាងក្នុងវិញ XLS ទោះបីជាឆ្នាំខ្ពស់ក៏ពិតមែន តែមិនទទួលបាន Smart key ប៉ូតុង Power កៅអីស្បែក នឹងកាម៉េរា ឬ សេនស័រណាមួយនោះឡើយ។ តែក៏មិនអន់ដែរ មានអេក្រង់កណ្ដាល ទំហំ ៨អ៉ីង Sync 3 អាចភ្ជាប់ Bluetooth ជាមួយ Speaker ៦គ្រាប់ និងពោងសុវត្ថិភាពដល់ទៅ ៨គ្រាប់ជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ranger XLS 2022 មួយនេះ? តម្លៃខ្ទង់ ២ម៉ឺនដុល្លារក្រាស់ អាចថាសមរម្យល្មមពិចារណាដែរអត់? បងប្អូនដែលមានបទពិសោធន៍ បតិយោបល់ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ